លោក ណេតាន់យ៉ាហ៊ូ អួតការគាំទ្រពីលោក ត្រាំ មុនថ្ងៃបោះឆ្នោត ព្រមទាំងបង្ហើបពីលទ្ធភាពវាយអ៊ីរ៉ង់ម្តងទៀត

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានលើកយកការគាំទ្រពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកអួតអាង នៅមុនថ្ងៃបោះឆ្នោតបន្តិច។ លោកក៏បានបង្ហើបថា ប្រសិនបើលោកឈ្នះឆ្នោត មេដឹកនាំទាំងពីរអាចនឹងបើកសង្គ្រាមលើអ៊ីរ៉ង់ជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអួតអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ…

រាជរដ្ឋាភិបាល កែសម្រួលប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស. ដោយកំណត់អប្បបរមា ៦០ម៉ឺនរៀល និងពិដាន ១,៥លានរៀល

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញប្រកាសអន្តរក្រសួងរួមគ្នាមួយ ស្តីពីការកែសម្រួលកម្រិតអប្បបរមានិងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាចំនួន ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដានចំនួន ១,៥លានរៀល។ យោងតាមប្រកាសអន្តរក្រសួង ចុះហត្ថលេខារួមគ្នាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហេង សួរ…

រុស្ស៉ី និងអ៊ុយក្រែន​ ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌

(កៀវ)៖ រុស្ស៉ី និងអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាបទឈប់បាញ់មួយត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការមនុស្សធម៌ដំណើរការទៅបានក្នុងទីក្រុង Oleshky របស់អ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការពារជាតិរុស្ស៉ីប្រកាសថា ខ្លួនបានបញ្ឈប់ការបាញ់ផ្លោងឆ្ពោះទៅកាន់ទីក្រុង Kherson របស់អ៊ុយក្រែន តាំងពីពេលព្រឹក (ម៉ោងក្នុងតំបន់) ដើម្បីត្រៀមរៀបចំប្រតិបត្តិការមនុស្សធម៌នៅតំបន់ជុំវិញក្រុង…

បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ​ ស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី

(យេរាវ៉ាន់-អាមេនី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា​ រួមមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិរក្ស តំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជនមួយចំនួនទៀត ដើម្បីចូលរួមក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរាវ៉ាន់ ប្រទេសអាមេនី។…

របាយការណ៍៖ អា​មេរិក និង​អ៊ីស្រាអែល គ្រោង​វាយ​​អ៊ីរ៉ង់​ជា​ថ្មី ក្រោយ​បោះ​ឆ្នោត​​ពាក់កណ្តាល​អាណត្តិ​​

កា​សែត The New York Times បាន​រាយការណ៍កាល​ពីថ្ងៃពុធ​ ទី​២១ ខែ​តុលា ថា ​យោធា​អាមេរិក និងអ៊ីស្រាអែល បាន​រៀបចំផែនការវាយ​ប្រហារ​លើ​អ៊ីរ៉ង់​ជាថ្មី បន្ទាប់​ពីការបោះឆ្នោត​ពាក់​កណ្តាលអាណត្តិ​នៅសហរដ្ឋអាមេរិក​ ដោយ​កំពុងពន្លឿន​ការត្រៀម​លក្ខណៈ​សម្រាប់​ប្រតិបត្តិការ​ដែល​អាច​នឹង​មានរយៈ​ពេលខ្លី ប៉ុន្តែ​​​មាន​ភាព​ខ្លាំងក្លា​។ ដោយ​ដកស្រង់សម្តី​មន្ត្រីអាមេរិក និង​បុគ្គលផ្សេង​ទៀតទទួលព័ត៌មាន​អំពី​ការពិភាក្សា​នេះ កាសែតខាង​លើ​​ បញ្ជាក់ថា​ កងទ័ព​ប្រទេស​ទាំង​ពីរ​…

ចិនថាកំពុងការពារសណ្តាប់ធ្នាប់ នៅកូនកោះមួយគ្រប់គ្រងដោយតៃវ៉ាន់ ក្នុងសមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ រដ្ឋាភិបាលចិន បាននិយាយថាកងកម្លាំងឆ្មាំសមុទ្រកំពុងការពារសណ្តាប់ធ្នាប់ នៅជុំវិញកូនកោះផ្កាថ្មមួយគ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលស្ថិតនៅទីតាំងយុទ្ធសាស្ត្រសំខាន់ផ្នែកខាងលើនៃសមុទ្រចិនខាងត្បូង ខណៈតៃវ៉ាន់បារម្ភថា ប៉េកាំងកំពុងព្យាយាមអនុវត្តអំណាចយុត្តាធិការរបស់ខ្លួនលើតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ចាប់តាំងពីថ្ងៃអាទិត្យមក តៃវ៉ាន់បានរាយការណ៍អំពីហេតុការណ៍ពីរលើក ដែលនាវាឆ្មាំសមុទ្រចិនចូលទៅជិតកោះ Pratas ដោយចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រព្រឹត្តសកម្មភាពបង្កហេតុ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន…

រដ្ឋមន្ត្រីមហាផ្ទៃរម្លឹកមន្ត្រីច្រកទ្វារព្រំដែនត្រូវបញ្ចៀសការប្រព្រឹត្តអំពើមិនល្អ ក្នុងពេលបំពេញការងារ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរម្លឹកដល់មន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវបន្តរក្សាឥរិយាបថទន់ភ្លន់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ កុំប្រព្រឹត្តអំពើមិនល្អ ខណៈពេលបំពេញការងារ។ លោក ថា មន្ត្រីច្រកទ្វារព្រំដែនត្រូវតែផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។ លោក ស សុខា បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់នៅកម្ពស់៥ជាន់ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២១…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ ស្ថាប័នសុខាភិបាលមូលដ្ឋាននៃខេត្តភូមិភាគនិរតី

(កំពត)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតនៅក្នុងខេត្តភូមិភាគនិរតី។ ពិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែតុលា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់…