កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យភាពកម្ពុជា ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃ មកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។ ចាប់ថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហារ របស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើដែលជាការរំលោភបំពានយ៉ាង ជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទី ខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។​ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃ បញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀប្រាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

«ថៃត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុនចោទកម្ពុជា»

បើអានតែសាររបស់ប្រធានមជ្ឈមណ្ឌលព័ត៌មានរួម(JIC) ថៃ-កម្ពុជា ដែលជំរុញឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែង និងត្រឡប់មកតុចរចា វាអាចបង្កើតការយល់ឃើញដោយច្រឡំថា ថៃ គឺជាភាគីដែលកំពុងអំពាវនាវរកសន្តិភាព ខណៈកម្ពុជា គឺជាភាគីដែលកំពុងគំរាមប្រើកម្លាំងដាក់ថៃ។ តើអាចទៅរួចដែរទេថាកម្ពុជាដែលជាភាគីចង់បានសន្តិភាព ទៅគំរាមកំហែង ថៃដែលជាភាគីចង់តែសង្រ្គាមនោះ? ឥឡូវ ដើម្បីឱ្យយល់ពីបញ្ហានេះកាន់តែច្បាស់ យើងត្រឡប់ទៅមើលសារជាសាធារណៈជាបន្តបន្ទាប់របស់មន្រ្តីយោធាថៃដែលចុះផ្សាយដោយសារព័ត៌មានថៃខ្លួនឯង។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មានថៃ The…

ថៃ ព្រមានឲ្យ ២៧ខេត្ត ត្រៀមខ្លួនទទួលព្យុះភ្លៀងដ៏ខ្លាំង អាចបង្កជំនន់រហ័ស និងបាក់ដីធ្ងន់ធ្ងរ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមាន ឲ្យខេត្តចំនួន២៧ ត្រូវត្រៀមខ្លួន ទទួលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងវាយប្រហារ នៅចុងសប្តាហ៍នេះ អាចបង្កជាជំនន់រហ័ស និងគ្រោះបំណាក់ដី។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងបោកបក់ដល់ថ្ងៃអាទិត្យ ដែលប៉ះចំធ្ងន់ធ្ងរលើតំបន់ភាគខាងកើត ខាងជើង និងកណ្តាល។ ក្នុងចំណោមខេត្តទាំង២៧ ខេត្តភាគខាងជើង គឺជាកន្លែងដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ជាពិសេសខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Tak, Phitsanulok និង Phetchabunដែលនៅទីនោះ ក៏នឹងមានបាតុភូតខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គររន្ទះ ផងដែរ។ ដូច្នេះហើយ នាយកដ្ឋានខាងលើ បានព្រមានដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគ្រោះបំណាក់ដី និងជំនន់រហ័ស ដែលអាចវាយប្រហារគ្រប់ពេល។ ការព្រមាននេះកើតឡើង ស្របពេលពិភពលោក កំពុងស្លុតចិត្តនឹងមហាវិនាសកម្ម គ្រោះបំណាក់ដីភក់ ​នៅព្រំដែន ចិន-នេប៉ាល់ ដែលសម្លាប់មនុស្សជិត ៤០០នាក់ ខណៈ ៩១០នាក់ទៀតកំពុងបាត់ខ្លួន។ ជំនន់ល្បាប់ភក់ដ៏ខ្លាំងក្លា បានហូរបុកយ៉ាងសាហាវ កម្ទេចច្រកព្រំដែន Gyirong Port ដែលជាច្រកពាណិជ្ជកម្ម…

តំណាងរាស្រ្តភាគខាងត្បូង ឲ្យអនុទីន ក្លាហាន ​កុំគេចវេះ ករណីកងទ័ពថៃ បើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិល

កំពុងតែចលាចលដោយសារក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបណ្តាក់គ្នាផ្ទួនៗ រួចស្រាប់ទៅហើយនោះ កងកម្លាំងថៃ បែរជាបញ្ឆេះកម្តៅ ដោយបើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិលទៀត រុញសភាពការណ៍ភាគខាងត្បូង ឲ្យកាន់តែវឹកវរ ហើយឥឡូវ តំណាងរាស្រ្តនៅភាគខាងត្បូង ទាមទារឲ្យ អនុទីន មានទំនួលខុសត្រូវ កុំគេចវេះឲ្យសោះ។ បុរសមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូ ៣គ្រឿង ត្រូវបានឧទ្ធម្ភាគចក្រមួយគ្រឿង ដេញតាមបាញ់ បណ្តាលឲ្យមនុស្សម្នាក់ ត្រូវរបួសធ្ងន់ ក្នុងឃុំ Chang Phueak នៃស្រុក Chan Nae ខេត្ត Narathiwat។ ករណីនេះ បានបង្កើតឲ្យមានការជជែកវែកញែកគ្នាយ៉ាងក្តៅគគុក ហើយផ្ទុះការទាមទារឲ្យរដ្ឋាភិបាលទីក្រុងបាងកក បង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកការពិតឲ្យឃើញ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់អនុទីន មិនទទួលស្គាល់ឡើយ ដោយចេញមុខបដិសេធថា គ្មានរឿងបែបនោះកើតឡើងទេ ហើយទាត់ចោលការចោទប្រកាន់ទាំងនេះ ថាជាការប្រតិដ្ឋ។ អានុទីន មិនព្រមបង្កើនគណៈកម្មាធិការឡើយ ដោយថា ខ្លួនគ្មានអំណាច ព្រោះតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចសម្រេចចុងក្រោយ គឺស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ ៤។ ឥឡូវ តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ តំណាងរាស្រ្តប្រចាំខេត្តភាគខាងត្បូង និងជាសកម្មជនសិទ្ធមនុស្ស លោក Romadon Panjor បានបោះសម្តីទៅ អនុទីន ឲ្យនាយករដ្ឋមន្ត្រីរូបនេះ មានភាពក្លាហាន កុំគេចវេះពីការទទួលខុសត្រូវ ហើយត្រូវបង្កើនគណៈកម្មាធិការស្វែងរកការពិតមួយ ចូលទៅក្នុងករណីនេះ។ លោកនិយាយថា អនុទីន មិនត្រូវបដិសេធ ឬគេចវេះពីការទទួលខុសត្រូវឡើយ! ខ្លួនជានាយករដ្ឋមន្ត្រី​ ដែលមានអំណាចពេញដៃ ដូច្នេះគួរតែប្រញាប់ បង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតការពិត។…

អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការផ្សព្វផ្សាយករណី​លួចប្រេងនៅផ្លូវជាតិលេខ៥ ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គម

នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់…

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែសីហា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ធនាគារនីហរ័ណ-អាហរ័ណចិន បង្ហាញជំហររឹងមាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញវិបុលភាពសេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦ លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank)…

ប្រេងឆៅធ្លាក់ថ្លៃប្រហែល ២ភាគរយ ជុំវិញការពិភាក្សាបើកច្រកសមុទ្រ Hormuz រវាងអ៉ីរ៉ង់ និងអូម៉ង់

(Reuters)៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២ភាគរយនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដែលជាការបន្តធ្លាក់ចុះពីវគ្គជួញដូរមុន បន្ទាប់ពីមានក្តីសង្ឃឹមថ្មីថា ច្រកសមុទ្រ Hormuz អាចនឹងបើកដំណើរការ ក្រោយអ៉ីរ៉ង់ប្រកាសចាប់ផ្តើមការចរចាឡើងវិញ ជាមួយប្រទេសជិតខាងគឺអូម៉ង់ ពាក់ព័ន្ធការគ្រប់គ្រងផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ១,៧៨ដុល្លារ ឬ…

កូរ៉េខាងត្បូង អះអាងថាយន្ដហោះយោធារុស្ស៉ី ហោះចូលក្នុងតំបន់ការពារដែនអាកាស

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានចល័តយន្ដហោះចម្បាំងជាការឆ្លើយតបទៅនឹងយន្ដហោះយោធារុស្ស៉ីដែលបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហើយវាជាលើកទី២ដែលរឿងបែបនេះបានកើតឡើងក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចូលក្នុងភាពតានតឹង ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមជាមួយលោកខាងលិចដើម្បីដាក់ទណ្ឌកម្ម លើរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន និងចាប់តាំងពីទីក្រុងមូស្គូពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយកូរ៉េខាងជើង។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿងបានហោះចូល និងក្រោយមកបានហោះចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូងនៅពីលើសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យោធាកូរ៉េខាងត្បូងបានប្រទះឃើញយន្ដហោះយោធារុស្ស៉ី…