រាជរដ្ឋាភិបាល កែសម្រួលប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស. ដោយកំណត់អប្បបរមា ៦០ម៉ឺនរៀល និងពិដាន ១,៥លានរៀល

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញប្រកាសអន្តរក្រសួងរួមគ្នាមួយ ស្តីពីការកែសម្រួលកម្រិតអប្បបរមានិងពិដាននៃប្រាក់ឈ្នួលជាប់ភាគទានសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដោយបានកំណត់ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាចំនួន ៦០ម៉ឺនរៀល និងប្រាក់ឈ្នួលជាប់ភាគទានពិដានចំនួន ១,៥លានរៀល។ យោងតាមប្រកាសអន្តរក្រសួង ចុះហត្ថលេខារួមគ្នាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហេង សួរ…

បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ​ ស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី

(យេរាវ៉ាន់-អាមេនី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា​ រួមមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិរក្ស តំណាងបណ្តាញយុវជន ស្រ្តី សហគមន៍ជនជាតិដើមភាគតិច និងវិស័យឯកជនមួយចំនួនទៀត ដើម្បីចូលរួមក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរាវ៉ាន់ ប្រទេសអាមេនី។…

រដ្ឋមន្ត្រីមហាផ្ទៃរម្លឹកមន្ត្រីច្រកទ្វារព្រំដែនត្រូវបញ្ចៀសការប្រព្រឹត្តអំពើមិនល្អ ក្នុងពេលបំពេញការងារ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរម្លឹកដល់មន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវបន្តរក្សាឥរិយាបថទន់ភ្លន់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ កុំប្រព្រឹត្តអំពើមិនល្អ ខណៈពេលបំពេញការងារ។ លោក ថា មន្ត្រីច្រកទ្វារព្រំដែនត្រូវតែផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។ លោក ស សុខា បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់នៅកម្ពស់៥ជាន់ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២១…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ ស្ថាប័នសុខាភិបាលមូលដ្ឋាននៃខេត្តភូមិភាគនិរតី

(កំពត)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតនៅក្នុងខេត្តភូមិភាគនិរតី។ ពិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែតុលា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់…

សម្ដេច​ ឃួន សុដារី ជំរុញ​ដល់​មន្ត្រី​ប្រើ​ AI ជា​ការ​ជំនួយ​ តែ​ក៏​ត្រូវ​បង្កើន​សមត្ថភាព​នៃ​ចំណេះ​ដឹង​របស់​ខ្លួន​ផង​ដែរ​​

ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ជំរុញ​ដល់​សមាជិក​សភា និង​មន្ត្រី​រដ្ឋបាល​ទាំង​អស់​ឱ្យ​សិក្សា​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ AI ជាមួយ​នឹង​ការ​បង្កើន​សមត្ថភាព​ចំណេះ​ដឹង​របស់​ខ្លួន​។ សម្ដេច​ថា​ការ​ប្រើ AI ជា​រឿង​ល្អ​តែ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​មាន​សមត្ថភាព​វិភាគ​យល់​ដឹង​ពី​ព័ត៌មាន​ដែល​ AI បាន​ផ្ដល់​ផង​ដែរ​។ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ ការ​អភិវឌ្ឍ​សភា​អេឡិចត្រូនិក នៅ​សាល​សន្និសីទ​សភា​ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៦ សម្ដេច​សភា​ធិបតី…

មន្ទីរសុខាភិបាលខេត្តកណ្ដាល បំភ្លឺជុំវិញករណីនិស្សិតស្រីឆ្នាំទី២ម្នាក់ បានស្លាប់បន្ទាប់ពីចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល បាន៣ថ្ងៃ

(កណ្ដាល)៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានចេញលិខិតបំភ្លឺមួយជុំវិញករណីនិស្សិតឆ្នាំទី២ម្នាក់ បានស្លាប់បន្ទាប់ពីចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល។ លិខិតរបស់មន្ទីរសុខាភិបាលខេត្តដែលអង្គភាព ទទួលបាននាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដំបូងឡើយឈ្មោះ ប៉ាត់ លីអ៊័រ មានអាការៈក្តៅខ្លួននៅផ្ទះ៣ថ្ងៃហើយ។ លុះដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦…

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ លើកកម្ពស់បច្ចេកវិទ្យា AI បរិវត្តកម្មឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

(ប៉ីហៃ-ចិន)៖ ក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ ប្រកបដោយជោគជ័យ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបយុទ្ធសាស្ត្រនេះ បានប្រព្រឹត្តទៅស្របពេលជាមួយនឹង «ពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិនលើកទី៨» ក្នុងគោលបំណងរឹតចំណងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសោតទស្សន៍សំដៅឆ្លើយតបទៅនឹងការវិវវត្តនៃបច្ចេកវិទ្យាយុគសម័យថ្មី។…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយសេនាធិការកងទ័ពហ្វីលីពីន ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕