មន្ទីរសុខាភិបាលខេត្តកណ្ដាល បំភ្លឺជុំវិញករណីនិស្សិតស្រីឆ្នាំទី២ម្នាក់ បានស្លាប់បន្ទាប់ពីចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល បាន៣ថ្ងៃ

admin By admin October 20, 2026

(កណ្ដាល)៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានចេញលិខិតបំភ្លឺមួយជុំវិញករណីនិស្សិតឆ្នាំទី២ម្នាក់ បានស្លាប់បន្ទាប់ពីចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល។

លិខិតរបស់មន្ទីរសុខាភិបាលខេត្តដែលអង្គភាព ទទួលបាននាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដំបូងឡើយឈ្មោះ ប៉ាត់ លីអ៊័រ មានអាការៈក្តៅខ្លួននៅផ្ទះ៣ថ្ងៃហើយ។ លុះដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាងមកពិគ្រោះនៅ «មន្ទីរសម្រាកព្យាបាល ថុន សីហា»។

ក្រោយការពិនិត្យឈាមឃើញថា អ្នកជំងឺមានជំងឺគ្រុនឈាម តែការព្យាបាលមិនទាន់ធូរស្រាល ក្រុមគ្រួសារក៏នាំកូនស្រីមកកាន់មន្ទីរពេទ្យកាល់ម៉ែត តែពេលដល់បន្ទប់សង្គ្រាះបន្ទាន់ អ្នកជំងឺបានស្លាប់តែម្តង។

ខាងក្រោមនេះជាការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តកណ្តាល៖

Leave a Reply

Your email address will not be published. Required fields are marked *