(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ថាក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យបុគ្គលិកការទូតមួយចំនួន និងសមាជិកគ្រួសាររបស់ពួកគេចាកចេញពីបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយមានគម្រោងដកសមាជិកគ្រួសាររបស់បុគ្គលិកការទូតនៃបេសកកម្មអាមេរិកផ្សេងទៀតនៅក្នុងតំបន់។ Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក។ ការបង្គាប់នេះដែរកើតមានឡើងចំពេលមានការវាយប្រហារមួយនៅអារ៉ាប៊ីសាអូឌីតបានសម្លាប់មនុស្សម្នាក់ និង៨នាក់រងរបួសនៅឯអាកាសយានដ្ឋានស៊ីវិលមួយក្នុងទីក្រុង Dammam ខណៈមនុស្ស ២នាក់ផ្សេងទៀតត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយដ្រូនលើទីតាំងប្រេងមួយកន្លែង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក…
សម្ដេច ឃួន សុដារី ជំរុញដល់មន្ត្រីប្រើ AI ជាការជំនួយ តែក៏ត្រូវបង្កើនសមត្ថភាពនៃចំណេះដឹងរបស់ខ្លួនផងដែរ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញដល់សមាជិកសភា និងមន្ត្រីរដ្ឋបាលទាំងអស់ឱ្យសិក្សានិងប្រើប្រាស់បច្ចេកវិទ្យា AI ជាមួយនឹងការបង្កើនសមត្ថភាពចំណេះដឹងរបស់ខ្លួន។ សម្ដេចថាការប្រើ AI ជារឿងល្អតែអ្នកប្រើប្រាស់ក៏ត្រូវមានសមត្ថភាពវិភាគយល់ដឹងពីព័ត៌មានដែល AI បានផ្ដល់ផងដែរ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការអភិវឌ្ឍសភាអេឡិចត្រូនិក នៅសាលសន្និសីទសភា ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ សម្ដេចសភាធិបតី…
លោក ត្រាំ បើកជំហ ចួប លោក ស៊ី ជីនពីង និង លោក ពូទីន ផ្តោតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ
ជាលើកទី២ ហើយ ដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងអំពីបញ្ហាអាវុធនុយក្លែអ៊ែរជាមួយមហាអំណាច ដោយកាលពីថ្ងៃចន្ទ ទី១៩ ខែតុលា លោកបញ្ជាក់ថា លោកបើកចំហ ចំពោះកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ…
លោក ត្រាំ ព្យាករណ៍ថា លោក ណេតាន់យ៉ាហ៊ូ នឹងឈ្នះឆ្នោត «យ៉ាងធំធេង» នៅសប្តាហ៍ក្រោយ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែតុលា បានព្យាករណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នឹងទទួលបាន «ជ័យជម្នះយ៉ាងធំធេង» នៅក្នុងការបោះឆ្នោត ខណៈដែលមេដឹកនាំអ៊ីស្រាអែលរូបនេះបានបន្លុយពាក្យថា ពួកគេទាំងពីរអាចនឹងរួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត។ នេះបើយោងទៅតាមសារព័ត៌មាន A News របស់តួកគី។តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ…
មន្ទីរសុខាភិបាលខេត្តកណ្ដាល បំភ្លឺជុំវិញករណីនិស្សិតស្រីឆ្នាំទី២ម្នាក់ បានស្លាប់បន្ទាប់ពីចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល បាន៣ថ្ងៃ
(កណ្ដាល)៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានចេញលិខិតបំភ្លឺមួយជុំវិញករណីនិស្សិតឆ្នាំទី២ម្នាក់ បានស្លាប់បន្ទាប់ពីចូលព្យាបាលនៅមន្ទីរសម្រាកព្យាបាល «ថុន សីហា» ក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល។ លិខិតរបស់មន្ទីរសុខាភិបាលខេត្តដែលអង្គភាព ទទួលបាននាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដំបូងឡើយឈ្មោះ ប៉ាត់ លីអ៊័រ មានអាការៈក្តៅខ្លួននៅផ្ទះ៣ថ្ងៃហើយ។ លុះដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦…
កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ លើកកម្ពស់បច្ចេកវិទ្យា AI បរិវត្តកម្មឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
(ប៉ីហៃ-ចិន)៖ ក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ ប្រកបដោយជោគជ័យ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបយុទ្ធសាស្ត្រនេះ បានប្រព្រឹត្តទៅស្របពេលជាមួយនឹង «ពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិនលើកទី៨» ក្នុងគោលបំណងរឹតចំណងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសោតទស្សន៍សំដៅឆ្លើយតបទៅនឹងការវិវវត្តនៃបច្ចេកវិទ្យាយុគសម័យថ្មី។…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយសេនាធិការកងទ័ពហ្វីលីពីន ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយប្រធានក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ជួបសម្តែងការគួរសម…
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ១ ដុល្លារ ព្រឹកនេះ ក្រោយហក់ទៅក្បែរ ១១០ ដុល្លារ/បារ៉ែល សប្ដាហ៍មុន
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដែលអាចបើកផ្លូវឱ្យមានការនាំចេញប្រេងពីរុស្ស៊ីកាន់តែច្រើន ទោះបីជាកង្វល់ផ្នែកផ្គត់ផ្គង់នៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៤៣ ដុល្លារ ឬ ១,៣% មកនៅត្រឹម…
កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ វិធានការកសាងទំនុកចិត្តដែលភាគីទាំងពីរបានព្រមព្រៀងគ្នានេះ មានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។…