ក្រសួងអប់រំ ដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈឱ្យ មានលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ដល់ធុរជន និងវិនិយោគិននៅរាជធានីភ្នំពេញ…

ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើឲ្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីការផ្អាកអនុវត្តមួយរយៈ ដោយសារស្ថានការណ៍សង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។ យោងតាមសំណើរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ នឹងផ្តោតជាសំខាន់លើភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន…

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាសមត្ថកិច្ច ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់តុលាការហើយ

(ភ្នំពេញ)៖ ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមអនុមោទនា បុណ្យចូលព្រះវស្សា ដែលជាពិធីបុណ្យដ៏មានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា !

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះសារ សូមអនុមោទនា បុណ្យចូលព្រះវស្សា ដែលជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា។ សម្តេចបញ្ជាក់ថា…

អ៊ុយក្រែនរាយការណ៍ពីការធ្លាក់យន្ដហោះចម្បាំង F-16 តែពីឡុតមានសុវត្ថិភាព

(Reuters)៖ កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបាត់បង់យន្ដហោះចម្បាំង F-16 មួយគ្រឿង ដែលបានធ្លាក់ ប៉ុន្តែពីឡុតបានលោតចេញពីយន្ដហោះដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram​ ថាយន្ដហោះចម្បាំង F-16 ខាងលើបានធ្លាក់អំឡុងធ្វើបេសកកម្មដើម្បីបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៉ីនៅឯសមរភូមិមុខ។ មូលហេតុធ្លាក់ពិតប្រាកដរបស់យន្ដហោះចម្បាំង…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ថូម៉ាស់ អែនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ សូមបញ្ជាក់ថា លោក ថូម៉ាស់…

ចាប់ដៃដ៏គ្រោះថ្នាក់! ២៨ កក្កដា ហេតុការណ៍ ទាហានថៃ ចូលមកចាប់ដៃទាហានកម្ពុជា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាតែភាគីថៃ លោមព័ទ្ធចាប់ខ្លួនយោធិនកម្ពុជា ទាំងបំពានបទឈប់បាញ់ និងផលប៉ះពាល់ដល់ទំនុកចិត្ត

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

មន្ត្រីជលផល៖ ត្រីប្រា ១៨តោនលួចនាំចូលដោយខុសច្បាប់ ដែលត្រូវបានបង្ក្រាបនៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ

(ព្រះវិហារ)៖ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ត្រីប្រា១៨តោនដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាននៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ។ លោកបានអះអាងតាមរយៈ Comments ឆ្លើយតបសំណួរអ្នកសារព័ត៌មាន តាមហ្វេសប៊ុកថា ត្រីទាំងនោះមានប្រភពមកពីថៃ ឆ្លងកាត់ប្រទេសឡាវ ហើយចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ។…

ក្រុមហ៊ូទីអះអាងថាបានវាយប្រហារលើបណ្តាញដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីត

(សាន់ណា)៖ ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅថ្ងៃចន្ទថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីតាំងផ្គត់ផ្គង់ និងដឹកជញ្ជូនប្រេងឆៅដ៏សំខាន់ៗ ដែលតភ្ជាប់ពីភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់មជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់ យ៉ានប៊ូ (Yanbu) នៅសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ្សា សារី (Yahya Saree) បានបញ្ជាក់ថា…

វិភាគអន្តរជាតិ៖ ហេតុអ្វីលើកនេះ អ៉ីស្រាអែលឈរនៅក្រៅសង្វៀនសង្រ្គាមអាមេរិក-អ៉ីរ៉ង់?

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានឈរមើលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់វាយគ្នាអស់ជាង ២សប្ដាហ៍មកហើយ។ នេះជាការសម្រេចចិត្តមួយដែលក្រុមអ្នកវិភាគយល់ថាជាយុទ្ធសាស្ត្រល្អមួយទាំងចំពោះ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអារ៉ាប់ និងអ៉ីស្រាអែលក្នុងពេលបច្ចុប្បន្ន។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរួមដៃគ្នាយ៉ាងជិតស្និទ្ធនៅពេលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ុន្តែក្នុងពេលនេះ ក្រុមមន្ត្រីអាមេរិក និងក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថាការចូលរួមរបស់អ៉ីស្រាអែលអាចនឹងធ្វើឱ្យស្ថានការណ៍សង្រ្គាមកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ក្នុងបរិបទដែល ពួកគេកំពុងព្យាយាមដាក់សម្ពាធឱ្យអ៉ីរ៉ង់ធ្វើសម្បទានការទូត និងបញ្ចៀសកុំឱ្យសង្រ្គាមពេញទំហឹងផ្ទុះឡើង។ កាសែតអាមេរិក Wall Street…