មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅឯវិមាន Capitol ក្រោយអំពាវនាវឱ្យដកតំណែងលោក ត្រាំ

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលបានអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង អំឡុងការតវ៉ាមួយនៅខាងក្រៅវិមាន Capitol។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវីដេអូមួយបង្ហោះលើអ៉ីនធើណិត វរសេនីយ៍ត្រីកងទ័ពអាកាសអាមេរិកមានឈ្មោះថា…

អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាបច្ចេកទេសដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព និងបើកចរាចរណ៍នាវាចរណ៍ឡើងវិញ

(ដូហា)៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ បានបើកកិច្ចពិភាក្សាបច្ចេកទេសដោយប្រយោលនៅក្នុងទីក្រុងដូហា ខណៈដែលពួកគេកំពុងស្វះស្វែងរកការឯកភាពគ្នាលើលំហូរនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូស និងការធានាឱ្យមានបទឈប់បាញ់យូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការចរចានេះគឺផ្អែកលើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ១៤ចំណុច ដែលបានចុះហត្ថលេខាកាលពីខែមុន ក្នុងគោលបំណងបញ្ឈប់សង្គ្រាម និងបើកច្រកសមុទ្រឡើងវិញ ព្រមទាំងផ្តល់ពេល ៦០ថ្ងៃសម្រាប់ការចរចាកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាសាធារណៈជុំវិញអត្ថន័យនៃកិច្ចព្រមព្រៀងនេះ ដែលបណ្តាលឱ្យមានការវាយប្រហារយោធាដាក់គ្នាទៅវិញទៅមកក្នុងសប្តាហ៍កន្លងទៅ និងមិនទាន់បង្ហាញពីសញ្ញានៃវឌ្ឍនភាពលើបញ្ហាស្មុគស្មាញ ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ។…

លោក ដូណាល់ ត្រាំ អះអាងថាកិច្ចចរចាជាមួយអ៊ីរ៉ង់ដំណើរការទៅយ៉ាង «ល្អប្រសើរ»

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយលោកបានចាត់ទុកជំនួបនៅទីក្រុងដូហា ថាជាការប្រជុំដ៏ «ល្អប្រសើរខ្លាំងណាស់»។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនពេលឡើងជិះយន្តហោះប្រធានាធិបតី (Air Force One) ដែលជាអំណោយពីប្រទេសកាតា ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ North Dakota…

ទីភ្នាក់ងារ UN ព្រមានថា ការរាំងស្ទះនៅច្រកសមុទ្រហ័រមូស អាចបង្កផលប៉ះពាល់យូរអង្វែងដល់ប្រទេសក្រីក្រ

(ហ្សឺណែវ)៖ ទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) បានព្រមាននៅថ្ងៃអង្គារថា ទោះបីជាការបើកច្រកសមុទ្រហ័រមូសឡើងវិញ អាចជួយស្រោចស្រង់ទីផ្សារថាមពលបានភ្លាមៗក្តី ប៉ុន្តែបណ្តាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ នៅតែបន្តប្រឈមហានិភ័យដោយសារការកើនឡើងនៃតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈដ៏អូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។ នៅក្នុងរបាយការណ៍ថ្មីមួយ UNCTAD បានគូសបញ្ជាក់ថា ប្រព័ន្ធស្បៀងអាហារ និងការដឹកជញ្ជូន អាចនឹងត្រូវចំណាយពេលយូរជាងទីផ្សារថាមពល ដើម្បីអាចងើបឡើងវិញបាន ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវការពេលវេលាច្រើនដើម្បីស្តារឡើងវិញ បន្ទាប់ពីមានការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់នាវាចរណ៍ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ អស់រយៈពេលជាង…

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានចាប់ខ្លួននៅអូស្ត្រាលី ក្រោមបទសង្ស័យរត់ពន្ធគ្រឿងញៀន

(ស៉ីដនី)៖ បុគ្គលិកម្នាក់ជាអ្នកបម្រើការងារនៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានឃាត់ខ្លួន និងជាប់សង្ស័យថាបានរត់ពន្ធគ្រឿងញៀនប្រភេទ heroin ជាង ១គីឡូក្រាម ចូលក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់នៅក្នុងកាបូបយួរដៃ។ នេះបើតាមប៉ូលិសសហព័ន្ធអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមប៉ូលិសអូស្រ្តាលី ស្ត្រីជាអ្នកបម្រើការនៅលើយន្ដហោះខាងលើមានអាយុ ២៦ឆ្នាំ និងជាបុគ្គលិកកំពុងបម្រើការនៅលើជើងហោះហើររបស់ក្រុមហ៊ុន Thai Airways នៅពេលរូបនាងធ្វើដំណើរទៅដល់អាកាយានដ្ឋានទីក្រុង…

ចិន ប្រកាសរកឃើញរណ្ដៅពណ៌ខៀវក្នុងសមុទ្រទឹកជ្រៅដ៏កម្រមួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង

ចិន៖ ប្រទេសចិនបានប្រកាសផ្ទៀងផ្ទាត់នូវការរកឃើញ «រណ្ដៅពណ៌ខៀវក្នុងសមុទ្រទឹកជ្រៅ» ដ៏កម្រមួយដែលមានផ្ទៃមាត់ច្រកចូលទំហំ ១,៤៩១.៧ ម៉ែត្រ ស្ថិតនៅចំកណ្តាលផ្ទៃទឹកខាងក្នុងនៃកោះហួងយ៉ានតៅ (Huangyan Dao) ក្នុងតំបន់សមុទ្រចិនខាងត្បូង នេះបើតាមវីដេអូស្រាវជ្រាវកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ។ តាមការពិនិត្យបឋម របកគំហើញដែលរកឃើញតាំងពីខែសីហា ឆ្នាំ២០២៥ នេះ មានអាយុកាលកកើតយ៉ាងហោចណាស់ ៣,២០០ឆ្នាំមកហើយ និងជាទីតាំងអេកូឡូស៊ីសម្បូរបែបដោយមានផ្កាថ្ម…

អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា បើកកិច្ចចរចាឡើងវិញ

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានព្រមព្រៀងបញ្ឈប់ការវាយប្រហារសងសឹកដាក់គ្នាថ្មីៗនេះនៅក្នុងតំបន់ឈូងសមុទ្រ ហើយចាប់ផ្ដើមកិច្ចចរចាឡើងវិញលើជម្លោះពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ដែលនេះបានស្ដារឡើងវិញនូវក្ដីសង្ឃឹមក្នុងការសង្រ្គោះកិច្ចព្រមព្រៀងបឋមមួយដែលកំពុងស្ថិតនៅក្រោមសម្ពាធពីការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមកប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ដោយចង់សំដៅលើកិច្ចព្រមព្រៀងបឋមមាន ១៤ចំណុចដែលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឯកភាពគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា មន្ត្រីអាមេរិកខាងលើដដែលបានបញ្ជាក់ទៀតថា កិច្ចចរចាបច្ចេកទេសគ្រោងនឹងបន្តធ្វើឡើងលើគ្រប់ចំណុចទាំងអស់នៃអនុស្សរណយោគយល់ MOU ហើយភាគីទាំងសងខាងយល់ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា ក្នុងពេលនេះ…

បារាំង កត់ត្រាចំនួនអ្នកស្លាប់ប្រមាណ ១០០០នាក់ ដោយសារតែរលកកម្ដៅ

(ប៉ារីស)៖ ក្រុមមន្ត្រីសុខាភិបាលបារាំង បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាមានមនុស្សប្រមាណ១០០០នាក់បានស្លាប់ដោយសារតែរលកកម្ដៅ ហើយនេះជាតួលេខ អ្នកស្លាប់ច្រើនជាងការរំពឹងទុក ខណៈរលកកម្ដៅកំពុងវាយប្រហារលើផ្នែកជាច្រើននៃតំបន់អឺរ៉ុបខាងលិចជាច្រើនថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា មានមនុស្សប្រមាណ ១០០០នាក់ បានស្លាប់ (តួលេខបឋម) បានកើតមានបើធៀបទៅនឹងខែមុនៗ»។…

រុស្ស៉ីចោទថាសហរដ្ឋអាមេរិក មិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ត្រាំ

(ឡុងដ៍)៖ រុស្ស៉ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នា ដែលត្រូវបានឈានដល់រវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់…

លោក គីម ជុងអ៊ុន ចង់ឱ្យកូរ៉េខាងជើងសង់នាវាចម្បាំងឱ្យបាន ២គ្រឿងជារៀលរាល់ឆ្នាំ ក្នុងពេល ៥ឆ្នាំ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងគួរតែសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា…