នាវាផ្ទុកយន្តហោះអាមេរិក USS George Washington ចូលចតនៅវៀតណាមក្នុងដំណើរទស្សនកិច្ច ៥ថ្ងៃ

(ហាណូយ)៖ នៅថ្ងៃព្រហស្បតិ៍ ៣០​ កក្កដានេះ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS George Washington របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើដំណើរចូលចតនៅទីក្រុងដាណាង (Danang) ប្រទេសវៀតណាម សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដែលនេះគឺជាសញ្ញាណថ្មីមួយនៃការរីកចម្រើននៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងហាណូយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។ ការចូលចតនេះ ធ្វើឡើងជិត ៣ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាម…

អ៊ុយក្រែនរាយការណ៍ពីការធ្លាក់យន្ដហោះចម្បាំង F-16 តែពីឡុតមានសុវត្ថិភាព

(Reuters)៖ កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបាត់បង់យន្ដហោះចម្បាំង F-16 មួយគ្រឿង ដែលបានធ្លាក់ ប៉ុន្តែពីឡុតបានលោតចេញពីយន្ដហោះដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram​ ថាយន្ដហោះចម្បាំង F-16 ខាងលើបានធ្លាក់អំឡុងធ្វើបេសកកម្មដើម្បីបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៉ីនៅឯសមរភូមិមុខ។ មូលហេតុធ្លាក់ពិតប្រាកដរបស់យន្ដហោះចម្បាំង…

ក្រុមហ៊ូទីអះអាងថាបានវាយប្រហារលើបណ្តាញដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីត

(សាន់ណា)៖ ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅថ្ងៃចន្ទថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីតាំងផ្គត់ផ្គង់ និងដឹកជញ្ជូនប្រេងឆៅដ៏សំខាន់ៗ ដែលតភ្ជាប់ពីភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់មជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់ យ៉ានប៊ូ (Yanbu) នៅសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ្សា សារី (Yahya Saree) បានបញ្ជាក់ថា…

វិភាគអន្តរជាតិ៖ ហេតុអ្វីលើកនេះ អ៉ីស្រាអែលឈរនៅក្រៅសង្វៀនសង្រ្គាមអាមេរិក-អ៉ីរ៉ង់?

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានឈរមើលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់វាយគ្នាអស់ជាង ២សប្ដាហ៍មកហើយ។ នេះជាការសម្រេចចិត្តមួយដែលក្រុមអ្នកវិភាគយល់ថាជាយុទ្ធសាស្ត្រល្អមួយទាំងចំពោះ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអារ៉ាប់ និងអ៉ីស្រាអែលក្នុងពេលបច្ចុប្បន្ន។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរួមដៃគ្នាយ៉ាងជិតស្និទ្ធនៅពេលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ុន្តែក្នុងពេលនេះ ក្រុមមន្ត្រីអាមេរិក និងក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថាការចូលរួមរបស់អ៉ីស្រាអែលអាចនឹងធ្វើឱ្យស្ថានការណ៍សង្រ្គាមកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ក្នុងបរិបទដែល ពួកគេកំពុងព្យាយាមដាក់សម្ពាធឱ្យអ៉ីរ៉ង់ធ្វើសម្បទានការទូត និងបញ្ចៀសកុំឱ្យសង្រ្គាមពេញទំហឹងផ្ទុះឡើង។ កាសែតអាមេរិក Wall Street…

អាមេរិក និងជប៉ុន ចូលរួមជាមួយហ្វីលីពីន ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹង

(ម៉ានីល)៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចូលរួមជាមួយកងកម្លាំងហ្វីលីពីន ធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលរដ្ឋាភិបាលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ក្រោយមានការប៉ះទង្គិចនាវានាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យោធាហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធរយៈពេល ៥ថ្ងៃនេះ មានការចូលរួមពីនាវាចម្បាំង នាវាឆ្មាំសមុទ្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គោលបំណងចម្បង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងបី ស្របពេលដែលហ្វីលីពីនកំពុងព្យាយាមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងដែនទឹកមានជម្លោះ។ គួររំលឹកថា…

សហរដ្ឋអាមេរិក ដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ខណៈពន្ធគយសកល ១០ភាគរយផុតសុពលភាព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាខ្លួននឹងដាក់ពន្ធគយថ្មីលើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះនឹងជំនួសពន្ធគយសកល ១០ភាគរយប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះដែលត្រូវផុតសុពលភាពនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ពន្ធគយថ្មីខាងលើរបស់លោក ត្រាំ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ មានអត្រាចន្លោះពី១០ភាគរយ…

អេស្ប៉ាញ ប្រមូលពានស្ទើរទាំងអស់ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលទើបបញ្ចប់

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានត្រឡប់មកគ្រងតំណែងជើងឯកពិភពលោក FIFA World Cup 2026 ជាថ្មីម្តងទៀត ក្រោយរង់ចាំអស់ ១៦ឆ្នាំ និងបានក្រសោកយកពានឯកត្តជនជាច្រើនទៀតផងដែរ។ តាមរយៈផ្តួលគូប្រជែង ម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន មកពីតំបន់អាមេរិកឡាទីន ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនាយប់ថ្ងៃអាទិត្យនៃវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានរៀបចំនៅសហរដ្ឋអាមេរិកនោះ កីឡាករក្រុមគោជល់នៅតំបន់អឺរ៉ុបមួយនេះ ក៏បានឈ្នះពានជាលក្ខណៈបុគ្គល ៣រូបទៀតដែររួមមាន៖…

សេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងចូលរួមទស្សនាការប្រកួតរវាងអាហ្សង់ទីន និងអេស្ប៉ាញ

(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមទស្សនាការប្រកួតផ្ដាច់ព្រ័ត្រ World Cup រវាងក្រុមបាល់ទាត់ ជម្រើសជាតិអាហ្សង់ទីន និងអេស្ប៉ាញ នៅឯពុហកីឡដ្ឋាន New York-New Jersey​ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត

(សៀងហៃ, ចិន)៖ សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) ឆ្នាំ២០២៦ បានបើកជាផ្លូវការហើយនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីបើកសន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

លោក ត្រាំ ចោទចិនថាជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាចិនបានប្រព្រឹត្តនូវអ្វីដែលលោកបានហៅថាជាការលួចយកទិន្នន័យបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវតិ្តសាស្ត្រប្រព្រឹត្តឡើងដោយចិនអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលួចយកទិន្នន័យខាងលើត្រូវបានសេតវិមានអះអាងថាបានជួយឱ្យចិនទទួលបានឯកសារអ្នកបោះឆ្នោតអាមេរិកជាង ២២០លាននាក់។ «ការបាត់បង់ទិន្នន័យនេះគឺជាសុបិនដ៏អាក្រក់បំផុតមួយនៃសន្តិសុខបោះឆ្នោតមិនធ្លាប់មានពីមុនមក។ នេះជាការលើកឡើងរបស់លោក ត្រាំ។ ក៏ប៉ុន្តែ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទីក្រុងប៉េកាំងមិនដែលបានប្រព្រឹត្ត ហើយក៏នឹងមិនប្រព្រឹត្តការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដាច់ខាត»។…