សហរដ្ឋអាមេរិក វាយប្រហារលើអាកាសយានដ្ឋាន ស្ពាន និងស្ថានីយផ្លូវដែករបស់អ៉ីរ៉ង់

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថាការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃព្រហស្បតិ៍ បានធ្លាក់ត្រូវចំអាកាសយានដ្ឋាន ស្ថានីយផ្លូវដែកមួយកន្លែងក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពាន២កន្លែងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ IRIB ស្នូរផ្ទុះចំនួន៣លើកបានកើតឡើងនៅអាកាសយានដ្ឋាន ហើយយ៉ាងហោចមានមីស៊ីលមួយគ្រាប់របស់សហរដ្ឋអាមេរិកបានធ្លាក់ត្រូវចំអាកាសយានដ្ឋាន Iranshahr ស្ថិតនៅភាគអាគ្នេយ៍។…

អ៊ុយក្រែនប្តេជ្ញាការពារកំពង់ផែ ដើម្បីធានាការនាំចេញកសិផល ក្រោយរងការវាយប្រហារផ្ទួនៗពីរុស្ស៊ី

(កៀវ)៖ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន បានប្រកាសនៅថ្ងៃពុធថា អ៊ុយក្រែននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីការពារកំពង់ផែសមុទ្ររបស់ខ្លួន និងធានាថាការនាំចេញគ្រាប់ធញ្ញជាតិនឹងមិនធ្លាក់ចុះទាបជាងកម្រិតកាលពីឆ្នាំមុនឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្តេជ្ញានេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងសាហាវ ទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រខ្មៅ និងនាវាដឹកទំនិញនៅកំពង់ផែអូដេសា (Odesa)។ អនុរដ្ឋមន្ត្រីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ទោះបីជាមានការលំបាក ក៏អ៊ុយក្រែនត្រូវតែរក្សាការនាំចេញដើម្បីជួយគាំទ្រសន្តិសុខស្បៀងសកល ដោយកាលពីឆ្នាំមុន អ៊ុយក្រែននាំចេញបានជាង ៣៧លានតោន និងរំពឹងថានឹងអាចនាំចេញដល់ ៤៣លានតោនសម្រាប់រដូវកាលថ្មីនេះ។ ទោះជាយ៉ាងណា…

គីម ជុងអ៊ុន ប្រកាសអាសន្ន និងបញ្ជាឲ្យប្រជាជនកូរ៉េខាងជើង ត្រៀមខ្លួន ចំពោះព្យុះទីហ្វុងកំណាច Bavi 

ប្រទេសកូរ៉េខាងជើង បានប្រកាសអាសន្ន ដោយមេដឹកនាំ គីម ជុងអ៊ុន ចេញបញ្ជាឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួនចំពោះការមកដល់នៃព្យុះទីហ្វុង Bavi ដែលគេព្យាករណ៍ថា នឹងបង្កការបំផ្លាចបំផ្លាញ។ យោងតាមកាសែតរដ្ឋ Rodong Sinmun ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦, ព្យុះកំណាចនេះ កំពុងវាយប្រហារប្រទេសចិន ហើយបន្ទាប់ពីនោះ វានឹងបោះពួយ ឆ្លងកាត់សមុទ្រលឿង ចូលមកវាយលុកតំបន់ភាគកណ្តាល នៃប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធ។ ឥទ្ធិពលរបស់ព្យុះនេះ នឹងបង្កឲ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ដូចហែកមេឃ វាយប្រហារទូទាំងតំបន់កណ្តាល និងភាគខាងជើងប្រទេស។ ជាវិធានការប្រុងប្រយ័ត្ន! លោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំលក្ខណៈឲ្យស្រេចបាច់ និងត្រៀមជម្លៀសប្រជាជនភ្លាមៗ ក្នុងករណីអាសន្ន។ លោកក៏បញ្ជាឲ្យបុគ្គលិក និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវប្រុងជើងការជាប់ជានិច្ចផងដែរ ព្រោះឥទ្ធិពលព្យុះនេះមិនធម្មតាទេ ដែលអាចធ្វើឲ្យខូចខាតដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ប៉ះពាល់ខ្លាំងដល់វិស័យសេដ្ឋកិច្ច។ សូមជម្រាបថា កូរ៉េខាងជើង ធ្លាប់រងការវាយប្រហារដោយព្យុះធំៗជាច្រើនលើក ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជន។ ព្យុះ Lionrock ក្នុងឆ្នាំ២០១៦ គឺជាព្យុះសម្លាប់មនុស្សច្រើន និងបង្កជាមហន្តរាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ កូរ៉េខាងជើង ដោយមនុស្សយ៉ាងតិច ៥២៥ នាក់…

អាមេរិក វាយប្រហារអ៊ីរ៉ង់ ឈាន​ចូល​យប់​ទី​៤​ និង​ថែមទាំង​ ចាប់​ផ្តើម​អនុវត្តការបិទខ្ទប់​ផ្លូវ​ទឹក​ 

សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ៤យប់ជាប់គ្នាលើប្រទេសអ៊ីរ៉ង់ ថែមទាំងដាក់ការបិទខ្ទប់ផ្លូវទឹក ជាថ្មីម្តងទៀតផងដែរ ដែលសកម្មភាពនេះ ធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ខែមិថុនា ត្រូវរលាយទាំងស្រុង។ តាមការផ្សាយរបស់ CNN នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប្រតិបត្តិការយោធាចុងក្រោយបង្អស់នេះ ចាប់ផ្តើមឡើងនៅម៉ោង ១០:៣០នាទីយប់ថ្ងៃអង្គារ ហើយក្រោយមកមួយម៉ោង លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បញ្ជាឲ្យបិទខ្ទប់ផ្លូវទឹកជាផ្លូវការតែម្តង លើគ្រប់កំពង់ផែអ៊ីរ៉ង់។ ជុំវិញរឿងនេះ បើតាមសេចក្តីប្រកាសរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM), ការវាយប្រហារ គឺផ្តោតសំខាន់ទៅបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់ លែងឲ្យវាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz ទៀត។ ក្នុងប្រតិបត្តិការនោះ អាមេរិកបានវាយប្រហារលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់ៗ រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas, រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈិមបូព៌ាក្នុងទីក្រុង Abadan, ទីក្រុង Mahshahr ក៏ដូចជាកោះ Qeshm, កោះ…

អូស្ត្រាលីត្រៀមបង្កើតការិយាល័យ AI ថ្នាក់ជាតិ ដើម្បីគ្រប់គ្រងបទប្បញ្ញត្តិ និងទាក់ទាញការវិនិយោគ

(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នឹងបង្កើតស្ថាប័នថ្មីមួយដើម្បីគ្រប់គ្រង និងអភិវឌ្ឍស្តង់ដារបញ្ញាសិប្បនិម្មិត (AI) ដោយព្យាយាមរក្សាតុល្យភាពរវាងការទាក់ទាញការវិនិយោគ និងការរៀបចំបទប្បញ្ញត្តិឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ «ការិយាល័យ AI» នេះ នឹងស្ថិតនៅក្រោមនាយកដ្ឋាននាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីធានាឱ្យមានការសម្របសម្រួលរួមគ្នានៅគ្រប់ក្រសួងស្ថាប័នទាំងអស់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានបញ្ជាក់ថា…

តើ បារាំង ឬ អេស្ប៉ាញ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup 2026 យប់​នេះ?

ជំនួប​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ជា​សមភូមិ​ដ៏ក្តៅ​គគុក​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ រវាង​ក្រុម​ជម្រើស​ជាតិ បារាំង និង អេស្ប៉ាញ វេលា​ម៉ោង ២ យប់​អាធ្រាត្រ ថ្ងៃ​ទី​១៤ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ ២០២៦ ដើម្បី​​​យក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup ឆ្នាំ ២០២៦។ នេះ​ក៏​​ជា​ជំនួប​សង​សឹក​របស់…

លោក ដូណាល់ ត្រាំ បញ្ជាក់ថាច្រកសមុទ្រហ័រមូសនៅបើកចំហរសម្រាប់នាវាពាណិជ្ជកម្ម

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានប្រកាសថា ច្រកសមុទ្រហ័រមូស​ នៅតែបន្តបើកចំហរសម្រាប់ការធ្វើនាវាចរណ៍ពាណិជ្ជកម្មជាធម្មតា បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តការវាយប្រហារដាក់គ្នា ដែលបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព លើខ្សែបណ្តាញដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះក្តី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអះអាងរបស់មេដឹកនាំអាមេរិករូបនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃការផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី «Meet the Press»…

ថៃ៖ ឆេះផាប់មួយក្នុងទីក្រុងបាងកក ផ្ដាច់ជីវិតមនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់

(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ បានឱ្យដឹងថាអគ្គិភ័យបានឆាបឆេះផាប់ដ៏ល្បីមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ដែរថាមនុស្ស ២៧នាក់បានស្លាប់ និងជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយផ្អែកលើការរៀបរាប់ពីអ្នកនៅរស់រានមានជីវិត…

ភ្លើងឆេះព្រៃ ផ្ដាច់យកជីវិតមនុស្ស ១២នាក់ នៅភាគខាងត្បូងអេស្ប៉ាញ

(Reuters)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ថាមនុស្ស ១២នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងទីក្រុង Almeria ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈក្រុមពន្លត់អគ្គិភ័យ១៥០នាក់កំពុងតស៊ូប្រយុទ្ធពន្លត់អណ្ដាតភ្លើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអេស្ប៉ាញបានចាត់ទុកថាភ្លើងឆេះព្រៃនេះមានវិសាលភាពបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កជាសោកនាដកម្មមួយមិនធ្លាប់មានពីមុនមក ស្របពេលតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងរលកកម្ដៅ។ លោក Juanma…

ឥណ្ឌា និងអូស្រ្តាលី សម្រេចបានកិច្ចព្រមព្រៀងនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម

(Melbourne)៖ អូស្ត្រាលី និងឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមរបស់អូស្ត្រាលីទៅកាន់ឥណ្ឌា សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ខណៈយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យថាមពលកកើតឡើងវិញ រ៉ែសំខាន់ៗ និងអ៉ីដ្រូសែនបៃតង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។ «កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនការរួមចំណែកនៃសមត្ថភាពថាមពលមិនមែនឥន្ធនៈហ្វូស៉ីល ហើយផ្តល់ទីផ្សារបន្ថែមសម្រាប់វិស័យធនធានរបស់អូស្ត្រាលី»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Anthony…