(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) បានបង្ហោះរូបភាពនៃការយកសំណល់គ្រាប់ ប្រភេទ MK-84 ទម្ងន់ជិត១តោន ដែលទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមថៃឈ្លានពាន មកដាក់តាំងនៅទីស្នាក់ការកណ្តាលរបស់ស៉ីម៉ាក់ នារាជធានីភ្នំពេញ។ លោកសរសេរថា «នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម! គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ទម្ងន់ជិត១ ០០០គីឡូក្រាម(១តោន)ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ…
Category: ព័ត៌មានសង្គម
សង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា សហការចុះបង្ក្រាបបទល្មើសនេសាទ នៅព្រំប្រទល់ខេត្តកំពង់ធំ-សៀមរាប
(សៀមរាប)៖ នាយសង្កាត់រដ្ឋបាលជលផលពាមបាង លោក ហួន ផល បានសហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំមន្ត្រីសង្កាត់រដ្ឋបាលជលផល និងកងកម្លាំងយោធា ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចពាមឈើកែវ ដល់កប់ចិន ជាប់ព្រំប្រទល់ឃុំអន្លុងសំណរស្រុកជីក្រែង ខេត្តសៀមរាប…
សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសន្តិភាព៕
តម្លៃប្រេងឥន្ធនៈលក់រាយធ្លាក់ចុះ ខណៈរដ្ឋាភិបាលបន្តឧបត្ថម្ភធន
តម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកបន្តធ្លាក់ចុះ នៅថ្ងៃអង្គារទី ២៣ មិថុនា ២០២៦ ក្នុងនោះប្រេងសាំងធម្មតា មានតម្លៃ ៤៣៥០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ២៥០ រៀល ចំណែកឯប្រេងម៉ាស៊ូតធ្លាក់ចុះ ៤៥០ មានតម្លៃ ៤២៥០ ក្នុងមួយលីត្រ ប្រៀបធៀបនឹងសប្ដាហ៍មុន។ ក្រសួងពាណិជ្ជកម្ម…
អ្នកសារព័ត៌មានអនឡាញម្នាក់ បង្ហោះហ្វេសបុកផ្ទាល់ខ្លួនថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវនៅស្រុកឆែប នៅមិនទាន់មកដាក់ពាក្យបណ្តឹងនោះទេ
អ្នកសារព័ត៌មានអនឡាញម្នាក់ ដែលគេស្គាល់ឈ្មោះ ថ្លាង តៅ ហៅ ប៉ាន់ ជាអ្នកកាសែតប្រចាំខេត្តស្ទឹងត្រែង បានចុះមកធ្វើការនៅស្រុកឆែប ខេត្តព្រះវិហារ ហើយបង្ហោះហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «ប៉ាន ព័ត៌មាន» ថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវ នៅមិនទាន់មកដាក់ពាក្យបណ្តឹងជាមួយសមត្ថកិច្ចជំនាញនៅឡើយទេ។ដោយឡែក រដ្ឋបាលខេត្តព្រះវិហារ ក៏បានចេញសេចក្តីប្រកាសដែរ បន្ទាប់ពីឃើញការបង្ហោះវីដេអូរយៈពេលជាង…
អភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
អាជ្ញាធរស្រុកសំរោង បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃស្ពានបេតុង «កាប់នឹម» (ទំនប់ព្រៃមៀន) ស្ថិតក្នុងភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បន្ទាប់ពីស្ពានមួយនេះ បានរងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។ ការចុះពិនិត្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមការដឹកនាំរបស់លោក…
កូរ៉េខាងជើង ចោទអាមេរិក និងបស្ចិមប្រទេស ថាជាអ្នកនៅពីក្រោយការរស់ឡើងវិញនៃពួកណាស៊ី
ប្រទេសកូរ៉េខាងជើង នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញមុខថ្កោលទោសសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតយ៉ាងធ្ងន់ៗ ដោយចោទប្រកាន់ថា ប្រទេសទាំងនោះកំពុងតែញុះញង់ និងបង្កើនការព្រួយបារម្ភដល់ពិភពលោក ជុំវិញការរស់ឡើងវិញនៃរបបណាស៊ី។ ការចេញមុខរិះគន់ចំៗបែបនេះ បានធ្វើឡើង ចំថ្ងៃខួបនៃការឈ្លានពានរបស់អាល្លឺម៉ង់ណាស៊ី ទៅលើអតីតសហភាពសូវៀត។ តាមរយៈអត្ថបទមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង…
ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនឯកឧត្តម ចូ ជុងស៊ីក (Cho Jeong-Sik) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ និង ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នងលិខិតអបអរសាទរ សម្តេច ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត…
គ្រោះធម្មជាតិ! រន្ទះបាញ់សម្លាប់មនុស្ស២នាក់ ខណៈកំពុងជិះម៉ូតូកាត់ភ្លៀងនៅស្រុកទ្រាំង
គ្រោះធម្មជាតិដ៏រន្ធត់មួយបានកើតឡើងនៅស្រុកទ្រាំង ខេត្តតាកែវ ដោយរន្ទះបាញ់បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូក្នុងស្ថានភាពមេឃកំពុងភ្លៀង និងមានផ្គររន្ទះខ្លាំង។ ហេតុការណ៍ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូធ្វើដំណើរតាមផ្លូវលំក្បែរវាលស្រែ…
គយ បើកកិច្ចប្រជុំបន្ទាន់ នៅចំពេលវិធានការចុះត្រួតពិនិត្យឃ្លាំង និងឃាត់ទំនិញសាច់បង្កក
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី ១៨ មិថុនា ២០២៦ បានសហការរៀបចំកិច្ចពិភាក្សាបន្ទាន់មួយនៅចំពេលដែលមានវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពីផ្នែកឯកជន រួមមានប្រធានសមាគម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុន…