អភិបាលខេត្តប៉ៃលិន ជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៦ នេះ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ហើយនោះ។នាឱកាសនោះ លោកស្រី បាន ស្រីមុំ បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ…

អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យ លោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលបានដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃ ចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ព្រមទាំងបានដាក់ឱសានវាទ និងទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាបន្ទាន់ចំពោះរឿងនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ផ្អើលម្តងទៀតដោយស្មានថាក្រពើរួចពីថៃ ! ពលរដ្ឋចាប់បាន ត្រីប្រា១ក្បាល ទម្ងន់ជាង ១០០គីឡូក្រាម នៅប្រឡាយមួយក្នុងស្រុកម៉ាឡៃ  

(បន្ទាយមានជ័យ)៖ ត្រីប្រា ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានអ្នកភូមិបឹងជម្រុក ចាប់បានក្នុងប្រឡាយមួយកន្លែង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ បើតាមមន្ត្រីជំនាញបានឱ្យដឹងថា ប្រឡាយនៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅតំបន់នេះ តែងតែបង់សំណាញ់បានត្រីធំៗ តួយ៉ាងត្រីប្រាជាដើម។ កាលពីឆ្នាំ២០២៥កន្លងទៅ ក៏មានប្រជាពលរដ្ឋបង់បានត្រីប្រាទម្ងន់ប្រហាក់ប្រហែលគ្នាចំនួន ២ក្បាលផងដែរ។ នេះសបញ្ជាក់…

ក្រសួងព័ត៌មាន និង The Better Cambodia កំណត់វិស័យមានសក្តានុពលរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និង The Better Cambodia បានកំណត់វិស័យសហប្រតិបត្តិការដែលមានសក្តានុពលចំនួន ៤ រួមមាន ការគាំទ្រសកម្មភាពរបស់ The Better Cambodia ការប្រើប្រាស់ដោយស្របច្បាប់នូវមាតិកាព័ត៌មានរបស់ស្ថាប័នសារព័ត៌មានរដ្ឋ ការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយកម្ពុជា និងសក្តានុពលរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។ ការកំណត់ទិសដៅសហប្រតិបត្តិការនេះ…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

រដ្ឋមន្ត្រីសុខាភិបាល៖ ភាពធន់នៃប្រព័ន្ធសុខាភិបាល គឺជាសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលៈទេសៈ

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាភាពធន់នៃប្រព័ន្ធសុខាភិបាល គឺជាសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលៈទេសៈ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពឬស្សីក្រោកទី១ ដែលកំពុងប្រឈមការលិចលង់ ដោយសារទឹកជំនន់ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ…

លោករដ្ឋមន្ត្រី ឈាង រ៉ា៖ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមថែរក្សាភាពរឹងមាំ និងភាពធន់ នៃប្រព័ន្ធសុខាភិបាល

(បាត់ដំបង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមថែរក្សាភាពរឹងមាំ និងភាពធន់ នៃប្រព័ន្ធសុខាភិបាលកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះរបា់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។ ក្នុងការចុះពិនិត្យនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី…

រុស្ស៊ី អះអាងពីការវាយប្រហារចំស្ពានយុទ្ធសាស្ត្រក្នុងរដ្ឋធានីកៀវ និងកម្ទេចនាវា ២ គ្រឿងនៅសមុទ្រខ្មៅ

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារចំស្ពានប៉ែកខាងជើងឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro) ក្នុងរដ្ឋធានីកៀវ ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ដឹកជញ្ជូនកងទ័ព និងសម្ភារយោធារបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បន្ថែមថា ខ្លួនក៏បានវាយប្រហារលើនាវាដឹកទំនិញ ២ គ្រឿង ដែលកំពុងដឹកជញ្ជូនសម្ភារសឹកឆ្ពោះទៅកាន់កំពង់ផែអូដេសា (Odesa)…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖