ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ និងបក្ខពួក៣នាក់​ (ម្នាក់ចិន) ដែលដឹកនាំ​ និងរៀបចំទីតាំងឲ្យពួក​ Scams!

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក សូកប៉ាន់ ដឹកនាំ​ និងរៀបចំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlin Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់…

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលការលើកឡើងមិនពិតរបស់ស្ត្រីម្នាក់រស់នៅខេត្តតាកែវ ពាក់ព័ន្ធការចាប់ខ្លួនស្វាមីរបស់គាត់ពីបទជួញដូរគ្រឿងញៀន

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកបំភ្លឺពាក់ព័ន្ធករណីសារព័ត៌មាន «សម្លេងអមតៈ» បានផ្សព្វផ្សាយព័ត៌មានថា «លោកស្រី ខេន សាវ៉ន ស្នើសុំសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌-មហាផ្ទៃ ស៊ើបអង្កេតករណីឆែកឆេផ្ទះ និងបាត់បង់ទ្រព្យសម្បត្តិមាស១ដំឡឹង…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល, កម្ពុជាបានដាក់ដំណោះស្រាយលើតុហើយ សំណួរនៅពេលនេះ តើថៃមានដំណោះស្រាយជាក់ស្តែងអ្វីដាក់លើតុ?

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានលើកឡើងថា ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។…

ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ច​នៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានបង្ហាញក្តីសោមនស្សរីករាយ ព្រមទាំងថ្លែងថ្លែង​អំណរគុណស្មោះសរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ច និងការគួរសមដ៏កក់ក្តៅ និងរួសរា​យ​រាក់​ទាក់។ ក្រៅពីថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល លោកប្រធានាធិបតីមីយ៉ាន់ម៉ា…

កម្ពុជា-វៀតណាម បើកកិច្ចពិភាក្សាការងាររវាងសហគ្រាសវៀតណាមនៅកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជាដឹកនាំដោយ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជានិងសហការី,…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រុមហ៊ុន BYD បន្តជួយវិនិយោគលើការបង្កើតបណ្តាញស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿននៅកម្ពុជា

(ស៊ិនជិន)៖ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលបដិសណ្ឋារកិច្ច…

ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រកាសរកឃើញបេក្ខជនចំនួន ៣នាក់ ដែលបានប្រើប្រាស់ឯកសារក្លែងបន្លំ ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការរកឃើញនេះធ្វើឡើងតាមរយៈការសង្កេតការណ៍ និងពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងម៉ត់ចត់ដោយក្រុមការងារ ACU។ បើតាមលោក កែវ ធីវុទ្ធ ឧបការី អ.ប.ព. ដែលទទួលបន្ទុករួមក្នុងការដឹកនាំ ការងារសង្កេតការណ៍ប្រឡងជ្រើសរើសសិស្សមេធាវី ជំនាន់ទី២១នេះ…

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់អនុវត្តចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកញ្ញា, សាំងធម្មតាថ្លៃ ៤៨០០រៀល និងម៉ាស៊ូត ៥៤៥០រៀលក្នុង១លីត្រ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ *សាំងធម្មតាថ្លៃ ៤៨០០រៀល ក្នុង១លីត្រ*ម៉ាស៊ូត ៥៤៥០រៀលក្នុង១លីត្រ