ចាញ់យប់មិញមិនមែនរឿងថ្មី! ប្រេស៊ីល ជួប ន័រវែស ៥ ដង មិនធ្លាប់ឈ្នះ
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ បន្ទាប់ពីចាញ់ ន័រវែស ដោយលទ្ធផល ២-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ យប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦។
ការប្រកួតយប់មិញនេះ ប្រេស៊ីល ទទួលបានពិន័យ ១១ ម៉ែត្រដល់ទៅ ២ ដង គឺនៅនាទី១៤ ប៉ុន្តែកីឡាករ Bruno Quimarares ស៊ុតមិនចូល និងការពិន័យ ១១ ម៉ែត្រ លើកទី២ ស៊ុតបានសម្រេចដោយកីឡាករ Neymar នៅចុងម៉ោង នាទី៩០+១០។ ចំណែក ២ គ្រាប់របស់ ន័រវែស រកបានដោយកីឡាករ Erly Haaland ទាំងពីរគ្រាប់នៅនាទី៧៩ និង ៩០ ដើម្បីទទួលបានជ័យជម្នះ ២-១ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
លទ្ធផលនេះហាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់ក្រុមម្ចាស់ជើងឯក ៥ សម័យកាលដែលបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ ន័រវែស។ ទោះបីជាយ៉ាងណា បើក្រឡេកមើលប្រវត្តិសាស្ត្ររវាងក្រុមទាំងពីរគឺគ្មានអ្វីថ្មីឡើយ។
តាមពិតទៅ ប្រេស៊ីល និង ន័រវែស ធ្លាប់ជួបគ្នា ៥ លើកគិតទាំងឆ្នាំ ២០២៦ នេះ ប៉ុន្តែ ប្រេស៊ីល មិនធ្លាប់ឈ្នះ ន័រវែស ឡើយ។ ប្រេស៊ីល បានចាញ់ ៣ ដង និងស្មើ ២ ដង។ ដូច្នេះ ប្រេស៊ីល មិនអាចបញ្ចប់កំណត់ត្រាអាក្រក់របស់ខ្លួនជាមួយ ន័រវែស បានឡើយ។
សម្រាប់ការឡើងវគ្គ ៨ ក្រុមចុងក្រោយ ន័រវែស ត្រូវជួបក្រុមឈ្នះរវាង អង់គ្លេស និង ម៉ិកស៊ិក៕





ក្រុមន័រវែស អបអរជាមួយអ្នកគាំទ្រ

ក្រុមន័រវែស អបអរតាមប្រពៃណីអុំទូក


