World Cup 2026៖ អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ នាម៉ោង ២រំលងអាធ្រាត្រនេះ ប្រជែងយកកៅអីវគ្គ ៨ក្រុម

admin By admin July 6, 2026

(បរទេស)៖ ជំនួបខ្លាំងប៉ះខ្លាំង រវាងក្រុមគោជល់អេស្ប៉ាញ និងបច្ចខែលព័រទុយហ្គាល់ ក្នុងវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមឡើងនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងយកកៅអីឡើងវគ្គ ៨ក្រុមជាបន្តទៀត។

គិតមកទល់ពេលនេះវគ្គ ៨ក្រុមនៃ World Cup ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា រកបាន ៤ក្រុមហើយដោយរួមមាន បារាំង ប៉ះម៉ារ៉ុក និងតោកំណាចអង់គ្លេស ជួបក្រុមនៅអឹរ៉ុបដូចគ្នា ន័រវេស។

ទោះជាយ៉ាងណា ក្រុមឈ្នះរវាងក្រុមខ្លាំងនៅអឺរ៉ុប (UEFA) ទាំងពីរ នឹងឡើងទៅប៉ះរវាងក្រុមឈ្នះប៊ែលហ្ស៊ិក ឬក៏ម្ចាស់ផ្ទះសហរដ្ឋអាមេរិក ដែលប្រកួតគ្នានាម៉ោង ៧ព្រឹកស្អែក ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦។

គោជល់អេស្ប៉ាញ ជាក្រុមជើងឯកអឹរ៉ុប Euro 2024 និងធ្លាប់ជាម្ចាស់ជើងឯក World Cup ១លើកទៀតផងកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង នៅពេលគូប្រជែងដែលមានប្រធានក្រុម Cristiano Ronaldo វ័យជាង ៤១ឆ្នាំ ពុំធ្លាប់ឈ្នះពានលំដាប់ពិភពលោកនេះទេ ក្នុងនាមជាអតីតជើងឯក Euro តែ ១លើកកាលឆ្នាំ២០១៦ នៅប្រទេសបារាំង៕

Leave a Reply

Your email address will not be published. Required fields are marked *