ជីកកកាយភ្នំរករ៉ែគ្រប់ប្រភេទនៅស្រុកវាលវែង កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលមហាជនឆ្ងល់ថា មានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ?
(ភ្នំពេញ) ៖ អាជីវកម្មជីករ៉ែដ៏ធំសម្បើមដ៏មហិមារមួយកំពុងតែដាក់គ្រឿងចក្រជីកកកាយភ្នំស្ទើក្លាយជាវាលរាបទៅហើយ សកម្មភាពទាំងនោះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ៩២ ភូមិសាស្ដ្រឃុំប្រម៉ោយ និងឃុំក្រពើរពីរ ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដែលមហាជនកំពុងតែដាក់ការសង្ស័យថា ពុំបានលើកស្លាកអាជីវកម្មក្រុមហ៊ុនច្បាស់លាស់ តើមានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធត្រឹមត្រូវដែរឬទេ នេះបើយោងតាមអង្គភាពយើងខ្ញុំ ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ។
បញ្ហានៃការជីកកកាយស្ទើតែរៀងរាល់ថ្ងៃនេះ កំពុងតែក្លាយជាប្រធានបទដ៏សែនក្ដៅគគុកនឹងដែលមហាជនមិនហ៊ានសាកសួរទៅកាន់អាជ្ញាធរ ឬមន្ដ្រីជំនាញ មានតែផ្ដល់ប្រភពជាចម្ងល់មកកាន់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយស្វែងការពិត។ សកម្មភាពជីករករ៉ែក្លាយជារឿងអាណាធិបតេយ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ជាពិសេសធ្វើឲ្យធនធានធម្មជាតិរ៉ែគ្រប់ប្រភេទស្ថិតនៅតំបន់ស្រុកវាលវែង ខេត្ដពោធិ៍សាត់ បាត់បង់បន្ដិចម្ដងៗដោយសារតែការបណ្ដែតបណ្ដោយរបស់អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធក្នុងខេត្ដពោធិ៍សាត់។
យោងតាមប្រភពបន្ដទៀតបានឲ្យដឹងថា ក្រុមអ្នករុករកទាំងនោះពុំត្រូវគេស្គាល់អត្ដសញ្ញាណច្បាល់លាស់នៅឡើយទេ ប៉ុន្ដែគេអាចសន្នត់បានថា អាចជាបុគ្គលមានលុយ និងអំណាចណាម្នាក់នៅពីក្រោយខ្នងនៃការជីករករ៉ែបែបអាណាធិបតេយ្យ និងគ្មានគំរោងប្រតិបត្ដិការច្បាស់លាស់របស់ក្រុមហ៊ុនគ្មានច្បាប់អនុញ្ញាតណាមួយហើយទើបអាចជម្រុញតំបន់ធ្វើសមកម្មភាពដោយរលូន។
ករណីនេះផងដែរ មហាជនក៏សូមស្នើសុំឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល និងឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដពោធិ៍សាត់ សូមមេត្ដាចាត់មន្ដ្រីជំនាញ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវនៅទីតាំងភូមិសាស្ដ្រគីឡូលេខ៩២ ឃុំប្រម៉ោយ និងឃុំក្រពើរពី ស្រុកវាលវែង ដែលកំពុងធ្វើសកម្មភាពជីករ៉ែដ៏សែនអាណាធិបតេយ្យនៅតំបន់នេះ។
អង្គភាពយើងខ្ញុំនឹងរងចាំមើលថា តើការធ្វើអាជីវកម្មជីករ៉ែដ៏សែនអាណាធិបតេយ្យបែបនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? អង្គភាពយើងខ្ញុំនឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ សម្រាបើព័ត៌មានលំអិតយើងខ្ញុំនឹងផ្សាយនៅវគ្គបន្ទាប់៕








