ព្រឹកនេះ សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនឈានមុខលើពិភពលោករបស់ជប៉ុន ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក

admin By admin July 28, 2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១។ បច្ចុប្បន្ន MinebeaMitsumi មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *