មន្ត្រីជលផលកំពង់ចាម ចុះ​បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់

admin By admin August 20, 2026

មន្ត្រីជំនាញជលផលកំពង់ចាម បានចុះ​បង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ និង
បានបំផ្លាញឧបករណ៍ល្មើសជាច្រើន និងលែងកូនត្រីចម្រុះជាង ៧គីឡូក្រាម ចូលបឹងធម្មជាតិវិញ។នៅក្នុងសកម្មភាពចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ១ករណី នៅចំណុចមុខវត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង បានរឹបអូសវត្ថុតាង និងបំផ្លាញចោលនៅ និងកន្លែង រួមទាំង បានចាក់លែងកូនត្រីចម្រុះទម្ងន់ ៧,៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។

បើតាមលោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខាងលើ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ ក្នុងនោះ កម្លាំងជំនាញបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅកន្លែងរួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៣៧៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២២៥ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៧,៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ៕​

Leave a Reply

Your email address will not be published. Required fields are marked *