ដាំបាយទឹកទុកមុនភ្លើងដាច់! ចាប់ពីស្អែក អ្នករស់នៅតំបន់មួយចំនួនក្នុងខណ្ឌទាំងនេះ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់

នៅរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់ នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៦ ស្អែកនេះ ដល់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៦។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៦ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ ខណ្ឌកំបូល
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ក្រុងតាខ្មៅខេត្តកណ្ដាល
២. ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៦ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ
៣. ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៦ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌកំបូល ក្រុងតាខ្មៅខេត្តកណ្ដាល
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ
៤. ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៦ ៖
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ៕





