World Cup 2026៖ ម្ចាស់ផ្ទះមិចស៊ិក ប៉ះអាហ្រ្វិកខាងត្បូង ម៉ោង ២យប់នេះ មុនពេលកូរ៉េខាងត្បូង ជួបឆេក ម៉ោង ៩ព្រឹក

admin By admin June 11, 2026

(មិចស៊ិកូ)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 លើកទី២៣ នឹងចាប់ផ្តើមបើកសម្ពោធចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនានេះតទៅហើយ ដោយមានមិចស៊ិក សហរដ្ឋអាមេរិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។

ពិធិបើកសម្ពោធផ្លូវការនឹងចាប់ផ្តើមពីម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានស្ថិតក្នុងទីក្រុង Mexico City ប្រទេសមិចស៊ិក នៅមុនពេលកាណាដា និងអាមេរិក បើកសម្ពោធបន្តបន្ទាប់។

ការប្រកួតថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វគ្គសន្សំពិន្ទុប្រចាំពូល A

គូទី១៖ ម្ចាស់ផ្ទះមិចស៊ិក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)

គូទី២៖ កូរ៉េខាងត្បូង ប៉ះ សាធារណរដ្ឋឆេក ម៉ោង ៩ព្រឹក (ម៉ោងនៅកម្ពុជា)៕

Leave a Reply

Your email address will not be published. Required fields are marked *