World Cup 2026៖ បារាំង បំបាក់អ៉ីរ៉ាក់ ៣-០ គ្រាដែល Mbappe រកបាន ២គ្រាប់តាមស្មើកំណត់ត្រា Klose

admin By admin June 23, 2026

(បរទេស)៖ ក្រុមរងជើងឯក World Cup 2022 មាន់គកបារាំង បានលត់ក្រុមនៅអាស៊ី អ៉ីរ៉ាក់ ៣ទល់នឹង០ នាព្រឹកថ្ងៃអង្គារនេះ នៅពេលខ្សែប្រយុទ្ធ Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯង តាមស្មើកំណត់ត្រា Miroslav Klose ដោយមាន ១៦គ្រាប់។

៣ពិន្ទុពេញក្នុងវគ្គសន្សំពិន្ទុលើកទី២ ប្រចាំពូល I បានញាំងឲ្យបារាំង ម្ចាស់ជើងឯក World Cup ២សម័យកាល បានឆ្លងទៅវគ្គ ៣២ក្រុមជាមួយម្ចាស់ផ្ទះមិចស៊ិក និងអាមេរិក រួមទាំងអាល្លឺម៉ង់ និងម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីនទៀតផង។

គួរបញ្ជាក់ផងថា Mbappe វ័យទើបតែ ២៥ឆ្នាំ និងលេងនៅ World Cup បាន ៣លើកមកនេះតាំងពីឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក៏ប៉ុន្តែមានសមត្ថភាពរកបាន ១៦គ្រាប់ចាញ់ Lionel Messi អតីតមិតរួមក្រុមនៅក្លិប PSG តែ ២គ្រាប់ប៉ុណ្ណោះ ខណ: World Cup 2026 ជាឱកាសចុងក្រោយរបស់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ។

ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក World Cup កីឡាករ Messi មាន ១៨គ្រាប់ច្រើនជាងគេ តាមពីក្រោយដោយ Mbappe និង Klose មាន ១៦គ្រាប់ស្មើគ្នា ហើយ Ronaldo ប្រេស៊ីលមាន ១៥គ្រាប់៕

Leave a Reply

Your email address will not be published. Required fields are marked *