ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ ដើម្បីលើកកម្ពស់វិជ្ជាជីវៈបសុព្យាបាល
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ណែនាំដល់សមាគមថ្មអារកម្ពុជា ធ្វើអាជីវកម្មក្នុងរបៀបឈ្នះៗទាំងអស់គ្នា, ក្រសួងនឹងមិនផ្តល់អាជ្ញាបណ្ណថ្មីទៀតឡើយ (Video inside)
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានណែនាំដល់សមាគមថ្មអារកម្ពុជា ត្រូវធ្វើអាជីវកម្មថ្មអារក្នុងរបៀបឈ្នះៗទាំងអស់គ្នា ដើម្បីជួយជំរុញការរីកចម្រើនវិស័យថ្មអារ បង្កើតការងារជូនពលរដ្ឋ និងបង្កើនចំណូលជាតិ។
លោកបានគូសបញ្ជាក់ថា សមាគមត្រូវចូលរួមជាមួយរដ្ឋាភិបាល ដើម្បីជំរុញឱ្យធ្វើឱ្យការធ្វើអាជីវកម្មថ្មអារនេះ ក្លាយទៅជារបៀបឈ្នះឈ្នះទាំងអស់គ្នា តាមរយៈការប្រឹងប្រែងរកចំណូល រកទីផ្សារ ហើយមកបង្កើតការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅលើទៀត ការធ្វើអាជីវកម្មនេះ ត្រូវគោរពឱ្យបាននូវបទដ្ឋាន បរិស្ថាន ត្រូវការពារបែបបទក្រមសុវត្ថិភាពក្នុងការធ្វើការ និងកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ កម្មការិនីខ្មែរដែលធ្វើការងារនេះ។
បន្ថែមពីនេះ លោកលើកទឹកចិត្តដល់សមាជិកសមាគម ដែលរកស៊ីក្នុងវិស័យនេះ ត្រូវបំពេញកាតព្វកិច្ចពន្ធដារ ពន្ធអាករ និងសួយសារឱ្យបានត្រឹមត្រូវ ខណៈរដ្ឋាភិបាលបានត្រៀមប្រើប្រាស់គោលនយោបាយផ្សេងៗ ដើម្បីជួយដល់វិស័យនេះផងដែរ។
ទន្ទឹមគ្នានេះ លោកបានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ក្រសួងនឹងមិនពង្រីកការផ្តល់អាជ្ញាបណ្ណថ្មអារថ្មីបន្ថែមទៀតឡើយ ព្រោះក្រសួងចង់ឱ្យសមាគមប្រើប្រាស់ធនធាននៅចំពោះមុខ ឱ្យអស់សក្តានុពល ប្រសិនបើផ្តល់អាជ្ញាបណ្ណដល់អ្នកថ្មី អាចនឹងធ្វើឱ្យការធ្វើអាជីវកម្ម ក្នុងការវិស័យនេះជួបបញ្ហាប្រឈមទាំងអស់គ្នា។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំគិតថាក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ប្រសិនបើយើងប្រឹងទាំងអស់គ្នា យើងអាចស្តារ អាចកសាងសមត្ថភាពរបស់សមាគមឱ្យកាន់តែរឹងមាំ រឹងមាំទាំងផ្នែក ការគ្រប់គ្រងអាជីវកម្ម រឹងមាំទាំងផ្នែកការរកទីផ្សារ ហើយរឹងមាំទាំងការធ្វើពិពិធកម្មនៃផលិតផលរបស់យើង»៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក កែវ រតនៈ៖
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ។
ព្រះរាជក្រឹត្យនេះ បានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ ដែលសរសេរជាអក្សរកាត់ថា គ.ប.ព. ដើម្បីលើកកម្ពស់ការចូលរួមរបស់បសុពេទ្យ ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈបសុព្យាបាល ស្របតាមក្រមសីលធម៌វិជ្ជាជីវៈបសុព្យាបាលនៅកម្ពុជា៕



