World Cup 2026៖ ៦ប្រកួតរាត្រីនេះ, អេស្ប៉ាញ ប៉ះអ៊ុយរូហ្គាយ ម៉ោង ៧ព្រឹកស្អែក ស៊ីសាច់ហុតឈាម

admin By admin June 26, 2026

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ជិតបញ្ចប់វគ្គសន្សំពិន្ទុតាមពូលទាំង ១២ពូល (A-L) ជាផ្លូវការហើយ ដែលត្រូវលេងបិទបញ្ចប់ពូល G, H និងពូល I ចាប់ពីរាត្រីនេះ នៅពេលអេស្ប៉ាញ ជួបអ៊ុយរូហ្គាយ ជាគូជក់ចិត្តដិតអារម្មណ៍បំផុត។

បច្ចុប្បន្នអេស្ប៉ាញ អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង មាន ៤ពិន្ទុឈរកំពូលតារាងនៃពូល H បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ២ប្រកួតមិនដែលចាញ់ គ្រាដែលអ៊ុយរូហ្គាយមកពីតំបន់អាមេរិកឡាទីន ធ្លាប់ជាជើងឯក ២សម័យ ទើបមាន ២ពិន្ទុស្មើក្រុមលេខ៣ កាប់វ៉េដែរ ដែលត្រូវប៉ះអារាប៊ីសាអូឌីតនាម៉ោង ៧ព្រឹកថ្ងៃសៅរ៍ដំណាលគ្នា (ម៉ោងនៅកម្ពុជា)។

គូទី៦១៖ សេណេហ្គាល់ ប៉ះ អ៉ីរ៉ាក់ ម៉ោង ២រំលងអាធ្រាត្រនេះ (ពូល I)

គូទី៦២៖ បារាំង ប៉ះ ន័រវេស ម៉ោង ២រំលងអាធ្រាត្រនេះ (ពូល I)

គូទី៦៣៖ កាប់វ៉េ ប៉ះ អារ៉ាប៊ីសាអូឌីត ម៉ោង ៧ព្រឹកស្អែក (ពូល H)

គូទី៦៤៖ អេស្ប៉ាញ ប៉ះ អ៊ុយរូហ្គាយ ម៉ោង ៧ព្រឹកស្អែក (ពូល H)

គូទី៦៥៖ អេហ្ស៊ីប ប៉ះ អ៉ីរ៉ង់ ម៉ោង ១០ព្រឹកស្អែក (ពូល G)

គូទី៦៦៖ ណូវែលហ្សេឡង់ ប៉ះ ប៊ែលហ្ស៊ិក ម៉ោង ១០ព្រឹកស្អែក (ពូល G)៕

Leave a Reply

Your email address will not be published. Required fields are marked *