(ឧត្តរមានជ័យ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ និងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានថ្នាក់ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួនឱ្យសកម្មថែមទៀត ដោយត្រូវឈរជើងជា «ច្រកព័ត៌មានផ្លូវការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលាជូនដល់សាធារណជន។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ…
កុំភ្លេច! ក្រុមបាល់ទះកម្ពុជា ជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ោង ៧យប់នេះ បើកឆាកពាន SEA V.Cup ជើងទី២
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បើកឆាកការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ នាវេលាម៉ោង ៧យប់ថ្ងៃពុធ ទី២២ ខែកក្កដានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៍ ដែលអ្នកគាំទ្រក្នុងតំបន់កំពុងចាប់អារម្មណ៍ បន្ទាប់ពីក្រុមបាល់ទះកម្ពុជា បានបង្កើតប្រវត្តិសាស្ដ្រយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីជើងទី១ នៅប្រទេសហ្វីលីពីន ដើម្បីក្លាយជាជើងឯកលើកដំបូង…
ក្រសួងព័ត៌មាន កំពុងពិនិត្យសេចក្តីព្រាងប្រកាសអន្តរក្រសួង ដែលកំណត់តួនាទី និងសមត្ថកិច្ចឱ្យបានច្បាស់លាស់លើវិស័យព័ត៌មាន ទូរគមនាគមន៍ និងការគ្រប់គ្រងប្រេកង់វិទ្យុ
ភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការកំណត់តួនាទី និងសមត្ថកិច្ចរបស់ក្រសួងទាំងពីរឱ្យមានភាពច្បាស់លាស់លើការគ្រប់គ្រងវិស័យផ្សព្វផ្សាយ ទូរគមនាគមន៍ និងប្រេកង់វិទ្យុ តាមរយៈសេចក្តីព្រាងប្រកាសអន្តរក្រសួងមួយ ដែលមានគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ន និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យតាមបទប្បញ្ញត្តិ។ សេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ត្រូវបានពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូតចូលនិវត្តន៍ Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបផ្ទាល់ជាមួយគណៈប្រតិភូធុរកិច្ចជនកូរ៉េខាងត្បូង ដើម្បីជជែកលើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសន្តិភាព៕
ក្រសួងព័ត៌មាន ជំរុញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយសារអប់រំបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ ស្តីពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងការបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀន។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងជាសាធារណៈ និងរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ហាទាំងពីរនេះដល់សង្គមជាតិ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីដ៏ត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។ ជាមួយគ្នានេះ ដើម្បីបន្តសកម្មភាពខាងលើឱ្យបានកាន់តែផុលផុសក្រសួងព័ត៌មាន ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍…
ក្រសួងការបរទេស៖ អ្នកផ្សះផ្សាឯករាជ្យទាំង៤រូប ស្នើសុំពេលបន្ថែមជ្រើសរើសប្រធានគណៈកម្មការ, កម្ពុជា-ថៃ បានឯកភាព
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសពីការស្នើសុំពេលបន្ថែមរបស់អ្នកផ្សះផ្សាឯករាជ្យលើបញ្ហាដែនសមុទ្ទកម្ពុជានិងថៃ ដើម្បីជ្រើសរើសប្រធានគណៈកម្មាការ។ ការណ៍នេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាទទួលយកសំណើនេះ ខណៈនីតិវិធីជ្រើសរើសមានការស្មុគស្មាញ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ ជើងទីមួយ ដោយលទ្ធផល ៣-២សិត នៅប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦។ សូមជម្រាបថា…
សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយប់ថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត ប្រទេសហ្វីលីពីន។ សូមជម្រាបថា ក្រុមជម្រើសជាតិបាល់ទះរបស់កម្ពុជា…
អេស្ប៉ាញ ប្រមូលពានស្ទើរទាំងអស់ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលទើបបញ្ចប់
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានត្រឡប់មកគ្រងតំណែងជើងឯកពិភពលោក FIFA World Cup 2026 ជាថ្មីម្តងទៀត ក្រោយរង់ចាំអស់ ១៦ឆ្នាំ និងបានក្រសោកយកពានឯកត្តជនជាច្រើនទៀតផងដែរ។ តាមរយៈផ្តួលគូប្រជែង ម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន មកពីតំបន់អាមេរិកឡាទីន ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនាយប់ថ្ងៃអាទិត្យនៃវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានរៀបចំនៅសហរដ្ឋអាមេរិកនោះ កីឡាករក្រុមគោជល់នៅតំបន់អឺរ៉ុបមួយនេះ ក៏បានឈ្នះពានជាលក្ខណៈបុគ្គល ៣រូបទៀតដែររួមមាន៖…