(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
World Cup 2026៖ ព័រទុយហ្គាល់ ឡើងជួបអេស្ប៉ាញ ក្រោយវាយបកទម្លាក់ក្រូអាត ២-១ ចុងម៉ោង
(បរទេស)៖ ក្រុមវច្ចខែលព័រទុយហ្គាល់ បានឡើងទៅវគ្គ ១៦ក្រុមនៃ World Cup 2026 ដោយត្រូវប្រឈមមុខនឹងគោជល់អេស្ប៉ាញ ក្រោយវាយបកឈ្នះក្រឡាអុកក្រូអាត ២ទល់នឹង១ នាព្រឹកថ្ងៃសុក្រនេះ។ Perisic ជាអ្នករកបានគ្រាប់នាំសម្រាប់ក្រូអាតនៅដើមវគ្គទី២ ក្រោយលេងស្មើ ០-០ ក្នុងរយៈពេល ៤៥នាទីនៃវគ្គទី១ មក មុនពេលប្រធានក្រុម Cristiano Ronaldo…
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះបំផ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម
(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីចំណាត់ការ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៧០១ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ…
កុំបើកបរ ឬធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ ! ស្លាប់៥នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២ ខែកក្កដាម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕
សហរដ្ឋអាមេរិក គាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបន្ថែមទៀតថា «ប្រជាជនប៉ាគីស្ថានបានរងការឈឺចាប់យ៉ាងសម្បើមដោយសារតែស្នាដៃរបស់ពួកភេរវករ»។ ការប្រកាសបែបនេះរបស់សហរដ្ឋអាមេរិកកើតមានឡើង បន្ទាប់ពីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថាមានជនស៊ីវិលយ៉ាងហោច ២៨នាក់ ត្រូវបានសម្លាប់ និង៤៩នាក់រងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ប៉ាគីស្ថានលើតំបន់ព្រំដែនជាប់ជាមួយអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលតាលីបង់នៅក្នុងសប្ដាហ៍នេះក៏បានអះអាងដែរថាពួកគេបានបើកការវាយប្រហារចូលទឹកដីប៉ាគីស្ថាន ខណៈអ៉ីស្លាម៉ាបាដបាននិយាយថាកងកម្លាំងរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូន៤គ្រឿង…
មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅឯវិមាន Capitol ក្រោយអំពាវនាវឱ្យដកតំណែងលោក ត្រាំ
(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលបានអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD Vance ចេញពីតំណែង អំឡុងការតវ៉ាមួយនៅខាងក្រៅវិមាន Capitol។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវីដេអូមួយបង្ហោះលើអ៉ីនធើណិត វរសេនីយ៍ត្រីកងទ័ពអាកាសអាមេរិកមានឈ្មោះថា…
អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាបច្ចេកទេសដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព និងបើកចរាចរណ៍នាវាចរណ៍ឡើងវិញ
(ដូហា)៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ បានបើកកិច្ចពិភាក្សាបច្ចេកទេសដោយប្រយោលនៅក្នុងទីក្រុងដូហា ខណៈដែលពួកគេកំពុងស្វះស្វែងរកការឯកភាពគ្នាលើលំហូរនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូស និងការធានាឱ្យមានបទឈប់បាញ់យូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការចរចានេះគឺផ្អែកលើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ១៤ចំណុច ដែលបានចុះហត្ថលេខាកាលពីខែមុន ក្នុងគោលបំណងបញ្ឈប់សង្គ្រាម និងបើកច្រកសមុទ្រឡើងវិញ ព្រមទាំងផ្តល់ពេល ៦០ថ្ងៃសម្រាប់ការចរចាកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាសាធារណៈជុំវិញអត្ថន័យនៃកិច្ចព្រមព្រៀងនេះ ដែលបណ្តាលឱ្យមានការវាយប្រហារយោធាដាក់គ្នាទៅវិញទៅមកក្នុងសប្តាហ៍កន្លងទៅ និងមិនទាន់បង្ហាញពីសញ្ញានៃវឌ្ឍនភាពលើបញ្ហាស្មុគស្មាញ ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ។…
លោក ដូណាល់ ត្រាំ អះអាងថាកិច្ចចរចាជាមួយអ៊ីរ៉ង់ដំណើរការទៅយ៉ាង «ល្អប្រសើរ»
(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយលោកបានចាត់ទុកជំនួបនៅទីក្រុងដូហា ថាជាការប្រជុំដ៏ «ល្អប្រសើរខ្លាំងណាស់»។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនពេលឡើងជិះយន្តហោះប្រធានាធិបតី (Air Force One) ដែលជាអំណោយពីប្រទេសកាតា ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ North Dakota…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖