(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។…
Author: admin
សម្តេចធិបតី លេីកទឹកចិត្តក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បំណងសម្តេចធិបតី បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង…
រដូវកាល World Cup, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន បើងងុយកុំបើកបរនាំគ្រោះថ្នាក់ !
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហោះសារអំពាវនាវដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ ហើយបើងងុយកុំបើកបរនាំគ្រោះថ្នាក់។ ការអំពាវនាវនេះ ដោយសារពេលវេលានេះ ជារដូវកាលបាល់ទាត់ពិភពលោក (World Cup) ដែលធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៉ិក ដែលទាត់ក្រោមម៉ោង១២យប់ រហូតម៉ោង១០ព្រឹក…
វៀតណាមគាំទ្រគំនិតរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំង Online Scam
គំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបាន ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម…
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានចាប់ខ្លួននៅអូស្ត្រាលី ក្រោមបទសង្ស័យរត់ពន្ធគ្រឿងញៀន
(ស៉ីដនី)៖ បុគ្គលិកម្នាក់ជាអ្នកបម្រើការងារនៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានឃាត់ខ្លួន និងជាប់សង្ស័យថាបានរត់ពន្ធគ្រឿងញៀនប្រភេទ heroin ជាង ១គីឡូក្រាម ចូលក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់នៅក្នុងកាបូបយួរដៃ។ នេះបើតាមប៉ូលិសសហព័ន្ធអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមប៉ូលិសអូស្រ្តាលី ស្ត្រីជាអ្នកបម្រើការនៅលើយន្ដហោះខាងលើមានអាយុ ២៦ឆ្នាំ និងជាបុគ្គលិកកំពុងបម្រើការនៅលើជើងហោះហើររបស់ក្រុមហ៊ុន Thai Airways នៅពេលរូបនាងធ្វើដំណើរទៅដល់អាកាយានដ្ឋានទីក្រុង…
ព្រះរាជសុខភាពព្រះមហាក្សត្រ មានភាពប្រសើរឡើងវិញជាបណ្តើរៗ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ម៉ត់ចត់…
កេរ្តិ៍ឈ្មោះលោក Hong ជាវីរបុរសកូរ៉េខាងត្បូងកាលនៅកីឡាករ ប្រែអស់តម្លៃ ត្រឹមពេលធ្វើជាគ្រូបង្វឹក
អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង លោក Hong Myung-bo កំពុងរងសម្ពាធខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមរហស្សនាមខ្លាអាស៊ីមួយនេះ ឆ្លងផុតពូលឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup 2026 បាន។ ក្រុម កូរ៉េខាងត្បូង បានហាលអាវពី World Cup…
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូន លោកប្រធានាធិបតីចិន ស៊ី ជិនពីង អបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូន លោកប្រធានាធិបតី ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដោយសម្តែងនូវការអបអរសាទរចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន។ សម្តេចសូមកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីនៃទំនាក់ទំនងរវាងគណបក្សនិងគណបក្សរបស់ CPC តាមរយៈការ បង្កើនការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោម ប្រទេស គណបក្សនយោបាយ…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
World Cup 2026៖ ប្រេស៊ីល វាយបកទម្លាក់ជប៉ុន ២-១ មុនពេលអាល្លឺម៉ង់ហាលអាវ ក្រោយចាញ់ប៉េណាល់ទីប៉ារ៉ាហ្គាយ
(បរទេស)៖ ក្រុមខ្លាំងប្រចាំតំបន់អាស៊ី សាម៉ូរៃជប៉ុន និងឥន្រ្ទីដែកអាល្លឺម៉ង់ នៅអឺរ៉ុប អតីតជើងឯក World Cup ៤សម័យកាល បានដឹកនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ក្រោយចាញ់គូប្រកួតសាំបាប្រេស៊ីល និងប៉ារ៉ាហ្គាយពីក្នុងវគ្គ ៣២ក្រុមនៃ World Cup 2026 ដូចគ្នា។ ក្រុមជម្រើសជាតិប្រេស៊ីល បានកក់កៅអីឆ្លងទៅវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA…