ក្រោយសេតវិមាន ប្រកាសពីការចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ ឬគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច, ស្រាប់តែទីក្រុងតេហេរ៉ង់ ចេញមកបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងចាប់ផ្តើម គិតថ្លៃលើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរយៈពេល ៦០ថ្ងៃ។ លក្ខខណ្ឌពាក់ព័ន្ធផ្លូវទឹកដ៏សំខាន់នេះ ត្រូវបានចែងក្នុងកថាខណ្ឌទី៥ នៃ MoU បញ្ចប់សង្គ្រាម ប៉ុន្តែប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ប្រាប់ថា ក្រោយ៦០ថ្ងៃនៃ MoU នេះ ច្រក Hormuz នឹងមិនត្រឡប់ ទៅរកស្ថានភាពដូច មុនពេលមានសង្រ្គាមវិញ បានឡើយ។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក Ghalibaf ថ្លែងថា វាមិនអាចដូចដើមវិញបាននោះទេ។ អ៊ីរ៉ង់មានសិទ្ធិអធិបតេយ្យភាព លើច្រក Hormuz…
Author: admin
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី ចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឱ្យលោក Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា៕
ឃ្លាំងស្តុកទំនិញមួយកន្លែងនៅក្រុងតាខ្មៅ ត្រូវអាជ្ញាធរចុះត្រួតពិនិត្យ ដកហូតផលិតផលចំនួន១៨មុខ ចាត់ការតាមច្បាប់
លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ រួមមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយប្រហិត និងផលិតផលផ្សេងៗ ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៦…
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក ក្រោម ៨០ ដុល្លារ/បារ៉ែល ជុំវិញកិច្ចព្រមព្រៀងសន្ដិភាពអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះគំហុកដល់ក្រោម ៨០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃអង្គារ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ខែ ជុំវិញកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនឹងឈានទៅដល់ការបើកច្រកហ័រមូហ្សឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេង ម៉ាក Brent បានធ្លាក់ចុះ ៤,២១ ដុល្លារ ឬ ៥,១%…
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់វេទិកាកាយឫទ្ធិនារីពីតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជាចំពោះការរក្សាសន្តិភាព
ថ្លែងចេញពីពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS ដែលរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជា ក្នុងបុព្វហេតុថែរក្សាសន្តិភាព ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់ៗនៃអ្វីៗទាំងអស់…
ជនជាតិថៃ និងឥណ្ឌូនេស៊ីជាង៦០នាក់ ត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសOnline scams
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយរកឃើញសម្ភារមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេស៦៣នាក់ក្នុងនោះ មានជនជាតិថៃ និងឥណ្ឌូនេស៊ី។ ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង…
អាជ្ញាធរក្រុងខេមរភូមិន្ទ ចុះពិនិត្យទីតាំងសាច់បង្កក២កន្លែង ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ
ទីតាំងសាច់បង្កកចំនួន២កន្លែងស្ថិតនៅសង្កាត់ស្មាច់មានជ័យ ត្រូវបានអាជ្ញាធរក្រុងខេមរភូមិន្ទ និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក ប ប)ខេត្តកោះកុង ចុះត្រួតពិនិត្យរួមគ្នា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន។ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា លទ្ធផលនៃការពិនិត្យស្រាវជ្រាវពុំរកឃើញសាច់បង្កកមកពីប្រទេសថៃនោះទេ ដោយម្ចាស់ទីតាំងទាំង២ខាងលើបង្កកសាច់ក្តាម មឹក ប៉ាកាំង…
អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ពន្ធនាគារខេត្តកែប នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ
(កែប)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារពន្ធនាគារខេត្តកែប ដែលស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ អមដំណើរដោយ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ…
អាមេរិក នឹងបញ្ចេញលុយបង្កកជិត ២៤ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ ក្រោមលក្ខខណ្ឌចរចាសន្តិភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បានចេញផ្សាយថា នៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំណុចមួយ ដែលចែងយ៉ាងច្បាស់លាស់អំពីការបញ្ចេញទ្រព្យសម្បត្តិ និងសាច់ប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុកកន្លងមក។ យោងតាមរបាយការណ៍ដដែល ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកសារនៃកិច្ចព្រមព្រៀងនោះ តម្រូវឱ្យមានការបញ្ចេញប្រាក់ដែលត្រូវបានបង្កកទុករបស់អ៊ីរ៉ង់ចំនួន…
អាជ្ញាធររាជធានី បន្តរកឃើញទំនិញ ១៧មុខនាំចូលពីប្រទេសថៃ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តរកឃើញទំនិញចំនួន១៧មុខនាំចូលពីប្រទេសថៃ នៅចំណុចផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់…