អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង០៥នាក់ ពីបទបង្ហោះម៉ូតូលើផ្លូវសាធារណៈ

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ១:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យបង្ការ និង បង្ក្រាប នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបក្រុមយុវជនដែលបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានខណ្ឌដង្កោ។ ការបង្ក្រាបនេះធ្វើឡើងនៅចំណុចផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ដោយបានឃាត់ខ្លួនយុវជនចំនួន ០៥នាក់ ដែលតែងតែប្រមូលផ្តុំគ្នាធ្វើសកម្មភាពបង្អួតម៉ូតូ និងបើកបរយ៉ាងលឿននៅលើផ្លូវសាធារណៈ បង្កការភ័យខ្លាច និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។…

អភិបាលខេត្តកណ្ដាល ណែនាំអភិបាលស្រុកកៀនស្វាយ ល្វាឯម និងស្រុកលើកដែក ផ្សព្វផ្សាយដល់ពលរដ្ឋសហការផ្ដល់ព័ត៌មានបើសិនឃើញសាកសពក្មេងអណ្ដែតទឹក ក្នុងហេតុការណ៍លិចទូក-ង

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានណែនាំដល់អភិបាលស្រុកកៀនស្វាយ ល្វាឯម និងអភិបាលស្រុកលើកដែក ផ្សព្វផ្សាយដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹកសហការផ្ដល់ព័ត៌មាន ករណីប្រទះឃើញសពក្មេងអណ្ដែតទឹក ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូក-ង នៅភូមិកោះប្រាក់ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។ ក្នុងសារសំឡេងរបស់លោក គួច ចំរើន…

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ឌឺដងចំអកឱ្យលោក ត្រាំ ជុំវិញការលួចប្តូរយន្តហោះជាសម្ងាត់

(ឌូបៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានចេញមុខចំអកយ៉ាងចាស់ដៃទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមានការទម្លាយព័ត៌មានលម្អិតថ្មីៗជុំវិញការផ្លាស់ប្តូរយន្តហោះជាសម្ងាត់របស់លោក អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ ដោយភាគីអ៊ីរ៉ង់អះអាងថា ទង្វើនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោក ត្រាំ កំពុងភ័យខ្លាចអំណាចរបស់សាធារណរដ្ឋឥស្លាមមួយនេះកម្រិតណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកអត្ថាធិប្បាយព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានលើកឡើងថា៖ «រឿងអាស្រូវថ្មីរបស់លោក ត្រាំ បានក្លាយជាប្រធានបទក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ វាជារឿងអាស្រូវដែលផ្តើមចេញពីការភ័យខ្លាចចំពោះអំណាចយោធារបស់អ៊ីរ៉ង់…

ឡេតូនីបាញ់ទម្លាក់ដ្រូនក្នុងដែនអាកាសរបស់ខ្លួន រីឯហ្វាំងឡង់រឹតត្បិតផ្នែកខ្លះនៃសមុទ្របាល់ទិក

(Reuters)៖ កងកម្លាំងប្រដាប់អាវុធនៃប្រទេសឡេតូនី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាយន្ដហោះចម្បាំងនៅក្រោមបេសកកម្មការពារដែនអាកាសរបស់ NATO បានបាញ់ទម្លាក់ដ្រូនមួយគ្រឿង ដែលបានហោះចូលក្នុងដែនអាកាសឡេតូនីដែលជាសមាជិក NATO និងសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងកម្លាំងប្រដាប់អាវុធឡេតូនី ក៏បានដំឡើងកម្រិតប្រកាសអាសន្ននៃការគំរាមកំហែងតាមផ្លូវអាកាសសម្រាប់តំបន់ដែលស្ថិតនៅក្បែររុស្ស៉ីផងដែរ។ ហ្វាំងឡង់ឯណោះវិញដែលជាសមាជិក NATO និងសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ជាមួយរុស្ស៉ីដែរនោះ បានដាក់ចេញការរឹតត្បិតជាបណ្ដោះអាសន្នសម្រាប់ការហោះហើរ និងការធ្វើនាវាចរក្នុងតំបន់ឈូងសមុទ្រភាគខាងកើតនៃប្រទេសហ្វាំងឡង់ ជាវិធានការបង្ការការពារប្រឆាំងនឹងការគំរាមកំហែងពីដ្រូន។ ភ្លាមៗ…

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម អ៊ាលប្រីត ខូលបី (Elbridge A. Colby) អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ។ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានាធិបតីចិនលោក ស៉ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកប្រធានាធិបតី ស៉ី ជិនពីង មានខ្លឹមសារថា៖…

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅ​ក្រុង​បាវិត

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាបជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅ ក្រុង បាវិត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧និង៥០នាទីព្រឹក កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្តដើម្បីជំរិតទារប្រាក់…

កងទ័ពជើងទឹកចិន និងឥណ្ឌូណេស៊ី ត្រៀមធ្វើសមយុទ្ធរួមគ្នានៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់

(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកចិន និងឥណ្ឌូណេស៊ី នឹងរៀបចំសមយុទ្ធ «នាវាចរណ៍រួមគ្នា» នៅក្នុងតំបន់ដែនទឹករសើបនៅភាគខាងកើតកោះតៃវ៉ាន់ នៅពាក់កណ្តាលខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យោងតាមក្រសួងការពារជាតិចិន សមយុទ្ធនេះនឹងផ្តោតលើការហ្វឹកហាត់ផ្នែកទំនាក់ទំនង និងការផ្គត់ផ្គង់នៅកណ្តាលសមុទ្រ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងទឹកទាំងពីរ។ ទោះជាយ៉ាងណា ទីតាំងជាក់លាក់នៃសមយុទ្ធមិនត្រូវបានបញ្ជាក់នោះទេ។ ជុំវិញបញ្ហានេះ ទាំងក្រសួងការពារជាតិតៃវ៉ាន់ និងកងទ័ពជើងទឹកឥណ្ឌូណេស៊ី សុទ្ធតែមិនទាន់ធ្វើអត្ថាធិប្បាយតបតនៅឡើយទេ។ ការប្រកាសធ្វើសមយុទ្ធនេះកើតឡើងចំពេលដែលចិនបានបង្កើនការដាក់ពង្រាយកងឆ្មាំសមុទ្រ…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖