សម្តេចម៉ែ ផ្ញើសារលិខិតជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះទ័យ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។ សារលិខិរបស់សម្តេចម៉ែ មានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមអនុមោទនា បុណ្យចូលព្រះវស្សា ដែលជាពិធីបុណ្យដ៏មានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា !

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះសារ សូមអនុមោទនា បុណ្យចូលព្រះវស្សា ដែលជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា។ សម្តេចបញ្ជាក់ថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ថូម៉ាស់ អែនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ សូមបញ្ជាក់ថា លោក ថូម៉ាស់…

ចាប់ដៃដ៏គ្រោះថ្នាក់! ២៨ កក្កដា ហេតុការណ៍ ទាហានថៃ ចូលមកចាប់ដៃទាហានកម្ពុជា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាតែភាគីថៃ លោមព័ទ្ធចាប់ខ្លួនយោធិនកម្ពុជា ទាំងបំពានបទឈប់បាញ់ និងផលប៉ះពាល់ដល់ទំនុកចិត្ត

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ជួបសំដែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមាន​សាមគ្គីភាព​នៃព្រឹទ្ធសភាកម្ពុជា។ ក្រុមហ៊ុនមីនេបៀ គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជា​ក្រុម​ហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន…

ព្រឹកនេះ សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនឈានមុខលើពិភពលោករបស់ជប៉ុន ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦…

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៣។ របៀបវារៈ ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនោះរួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ…

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានធ្វើជា ច្រកព័ត៌មានផ្លូវការសម្រាប់រដ្ឋបាលខេត្តរបស់ខ្លួន

(ឧត្តរមានជ័យ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ និងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានថ្នាក់ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួនឱ្យសកម្មថែមទៀត ដោយត្រូវឈរជើងជា «ច្រកព័ត៌មានផ្លូវការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលាជូនដល់សាធារណជន។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុម​ប្រឹក្សា​​ធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយ​ឯក​អគ្គរដ្ឋ​ទូតចូលនិវត្តន៍ Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបផ្ទាល់ជាមួយគណៈប្រតិភូធុរកិច្ចជនកូរ៉េខាងត្បូង ដើម្បីជជែកលើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសន្តិភាព៕