(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឱ្យលោក Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា៕
Category: ព័ត៌មានជាតិ
ក្រសួងការបរទេស បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ៕…
ជំនួបសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋវៀតណាម, កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
(ហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម…
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកនៅមជ្ឈមណ្ឌលជនភៀសសឹកបណ្តោះអាសន្ននៅភូមិស្លក្រាម
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើសរើសរៀបចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់យកដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា…
ក្រសួងវប្បធម៌ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះកងកម្លាំងយោធាថៃ ដែលដុតបំផ្លាញជណ្តើរឈើឡើងប្រាសាទខ្នារ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស…
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកទឹកចិត្តអ្នកសារព័ត៌មាននាំព័ត៌មានពិតពីប្រជាពលរដ្ឋមកអាជ្ញាធរ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ដ្រី ក្រោមប្រធានបទ «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ដ្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៃកម្ពុជា» នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន អំពីសភាពការណ៍ពិតនៅកម្ពុជា និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកឧត្តមសេនីយ៍ឯក ជួន…
ដាំបាយទឹកទុកមុនភ្លើងដាច់! ចាប់ពីស្អែក អ្នករស់នៅតំបន់មួយចំនួនក្នុងខណ្ឌទាំងនេះ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់
នៅរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់ នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៦…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថគ្រប់ជាន់ថ្នាក់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ និងប្រតិបត្តិការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់កម្លាំងអាវុធហត្ថគ្រប់ជាន់ថ្នាក់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់លើ…