អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ដំណាំស្រូវខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកបាកាន

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ់ និងអាជ្ញាធរស្រុកបាកាន ចុះពិនិត្យដោយផ្ទាល់ នូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលទទួលរងផល់ប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក ខូយ រីដា បានបញ្ជាក់ថា…

នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី​ ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់

(បាគូ, អាស៊ែបៃហ្សង់)៖ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ លោក Ali Asadov បានចាត់ទុកដំណើរទស្សនកិច្ច​ជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ លោកនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៤​ ខែតុលា…

មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង

(ហ្សឺណែវ)៖ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។ លោក កែ សុវណ្ណ បានឆ្លេីយតបជាមួយភាគីថៃនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១៤ ខែតុលា…

កម្ពុជា-អាល្លឺម៉ង់ ពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិ​បាល ដើម្បីឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងទីភ្នាក់ងារ GIZ និងធនាគារ KfW ភាគីទាំងពីរបានបញ្ជាក់ជំហរយ៉ាងរឹងមាំថា នឹងពង្រីកការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើវិស័យសុខាភិ​បាល ដើម្បីឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។…

អ្នកជំនាញ​ដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូន​នៅកម្ពុជាបាន​កើនឡើង២ទៅ៤ដង ​ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ​អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានលើកឡើងថា ការកើនឡើងថ្លៃដឹកជញ្ជូនទំនិញជាសកល ដែលបណ្ដាលមកពីជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាសមុទ្រក្រហម បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងបង្កជាបន្ទុកដល់ការនាំចេញរបស់កម្ពុជា​ ដោយថ្លៃដឹកជញ្ជូនបានកើ​នឡើងពី២ទៅ៤ដង។ លោកបានកត់សម្គាល់ថា បច្ចុប្បន្ន ​ថ្លៃដឹកជញ្ជូនកុងតឺន័រទំហំ ៤០ ហ្វីត…

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការ ដើម្បីទប់ស្កាត់ការកើនឡើងគួរឱ្យកត់សម្គាល់នៃករណីជំងឺផ្តាសាយ ជាពិសេសចំពោះក្រុមមនុស្សងាយរងគ្រោះដូចជា កុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។ ជំងឺផ្តាសាយអាចឆ្លងរាលដាលយ៉ាងងាយស្រួលតាមរយៈដំណក់ទឹកតូចៗពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគ។ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសំខាន់ៗមួយចំនួន។ ទីមួយ ត្រូវប្រកាន់ខ្ជាប់អនាម័យដៃ…

មន្ត្រីគយ​ និងរដ្ឋាករ ត្រួតពិនិត្យរកឃើញកញ្ឆាក្រៀមជិត ៣៤គីឡូក្រាម បង្កប់ក្នុងវ៉ាលីសអ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

(ភ្នំពេញ)៖ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា​ ដោយរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆាចំនួន ២០ដុំ មានទម្ងន់សុទ្ធសរុប ៣៣ ០៧៣ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន…

អាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ព្រមទាំងបានជម្លៀសអ្នកជំងឺ ១៥២នាក់ ទៅកាន់ទីទួលសុវត្ថិភាព

(ពោធិ៍សាត់)៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឥទ្ធិពលប្រព័ន្ធសម្ពាធទាបពី ព្យុះទី២៨ (Nolo) និងព្យុះទី២៩ (Koguma) បានបង្កឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ៤ថ្ងៃ រហូតបង្កើតជាជំនន់ទឹកភ្លៀងប៉ះពាល់ដល់ស្រុកក្រគរ និងស្រុកបាកាន។ បើតាម លោក គិត ផល អនុប្រធានក្តាប់រួម មន្ទីរធនធានទឹក និងឧតុនិយមខេត្ត…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា បញ្ហាពាក់ព័ន្ធនឹង លោក សម រង្ស៊ី មិនមែនស្ថិតនៅលើរូបភាពវីដេអូចាស់ ឬថ្មី ដែលអ្នកសារព័ត៌មានយកមកប្រើជាការរំលេចរូបភាព (Illustrate) នោះឡើយ ប៉ុន្តែបញ្ហាស្នូល…