(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា…
Category: ព័ត៌មានសង្គម
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែនប្រទេសចិន…
EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែកញ្ញា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា…
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីយកលុយ៩,០០០ដុល្លារពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីយកលុយចំនួន៩,០០០ដុល្លារ ពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមកាលពីពេលកន្លងទៅ។ ក្រោយឃាត់ខ្លួនបុរសខាងលើត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណបុរសដែលត្រូវបានឃាត់ខ្លួននៅឡើយទេ៕
គណៈបញ្ជាការខណ្ឌបឹងកេងកង បង្ក្រាបទីតាំងលួចបង្កប់បទល្មើស Online Scam និងឃាត់ខ្លួនជនជាតិបង់ក្លាដេស ១៨នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្ទះលេខ៥BE០ ផ្លូវលេខ២៩៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលនៃការបង្ក្រាប…
ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី
(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ សំណើនេះ មិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ ហើយប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃ។ លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។…
ក្រុម AOT និងសេនានុព័ន្ធយោធា ភ្ញាក់ផ្អើលក្រោយដឹងការពិតថា យោធាថៃប្រើប្រាស់គ្រាប់បែកចង្កោម និងសព្វាវុធធុនធ្ងន់វាយប្រហារលើគោលដៅស៊ីវិលកម្ពុជា
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសេនានុព័ន្ធយោធា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទិដ្ឋភាពនៃសោកនាដកម្ម ដែលយោធាថៃបានប្រើប្រាស់អាវុធភណ្ឌបំផ្លាញកម្រិតខ្ពស់ វាយប្រហារមកលើទឹកដីកម្ពុជា។ ការវាយប្រហារនេះ បានជ្រើសរើសគោលដៅស៊ីវិលសម្រាប់វាយប្រហារ បំផ្លាញដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះរបស់លោក ហេង…
សូមកុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ! ស្លាប់៩នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែសីហាម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួស១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
រដ្ឋបាលស្រុកឯកភ្នំ ប្រកាសឲ្យពលរដ្ឋនៅឃុំចំនួន៤ តាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហក់ឡើងខ្លាំង
រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១សីហានេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ក្នុងឃុំចំនួន៤ រួមមានឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់ ខណៈទឹកស្ទឹងសង្កែបាននិងកំពុងហក់ឡើងខ្លាំង។ ក្នុងស្ថានភាពទឹកស្ទឹងកំពុងហក់ខ្លាំង រដ្ឋបាលស្រុកឯកភ្នំ ក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ និងសម្ភារៈផ្សេងៗ។ ទន្ទឹមការប្រកាសឲ្យប្រុងប្រយ័ត្ន រដ្ឋបាលស្រុកឯកភ្នំ ក៏បានប្រកាសការផ្អាកចរាចរណ៍លើរថយន្ដដឹកទំនិញធនធ្ងន់គ្រប់ប្រភេទដែលប្រើប្រាស់ផ្លូវខេត្តលេខ១៥៦ ទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ព្រោះផ្នែកខ្លះនៃផ្លូវនេះ…