នៅ​តែ​ខ្លាំង​មិន​ធម្មតា!​ ក្រុម​ជម្រើស​ជាតិ​ម៉ូតូទឹក​កម្ពុជា​ឈ្នះ​មេដាយ​មាស​ ៥​ ប្រាក់ ២​ ក្នុង​កម្មវិធី​ Jet Ski World Series

admin By admin July 14, 2026

ក្រុម​ជម្រើស​ជាតិ​កីឡាម៉ូតូទឹក​កម្ពុជា​ នៅ​តែ​បង្ហាញ​ខ្លាំង​ និង​អស្ចារ្យ​លើ​ឆាក​អន្តរជាតិ​ពិសេស​នោះ​គឺ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ នៅប្រទេសប៊ុលហ្គោរី​ ដោយ​ឈ្នះ​បាន​មេដាយ​មាស ៥ ប្រាក់ ២ សរុប ៧គ្រឿង។​

នេះ​បើ​តាម​ប្រភព​ពី​ CGB Media​ បាន​បញ្ជាក់​ថា​ ការ​ប្រកួត​នៅ​ជុំ​ទី១​ នៃ​ព្រិត្តិការណ៍​ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series)​ នេះ​គឺ​ចាប់​ពី​ថ្ងៃ​ទី៨​ ខែ​កក្ដដា​ ឆ្នាំ​២០២៦​ រហូត​ដល់​ថ្ងៃ​ទី១២​ ខែ​កក្ដដា​ ឆ្នាំ​២០២៦​ ដែល​ទើប​បញ្ចប់​កាល​ពី​ម្សិលមិញ​នេះ​នៅ​ឯ​ប្រទេស​ប៊ុលហ្គោរី។​ តាម​រយៈ​ការ​ប្រកួត​នេះ​កម្ពុជា​ឈ្នះ​មេដាយ​បាន​សរុប​ ៧គ្រឿង​ មាស ៥​ ប្រាក់ ២ ក្នុង​នោះ​អ្នក​ឈ្នះ​រួម​មាន៖​

កីឡាករ ​ម៉ីន​ អូស្មាន់ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Novice Ski Stock

កីឡាករ ទៀត សាលេះ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks

កីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Amateur Ski 4 Stroke Lites

កីឡាករ សាលី អ៊ូមើត ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Sport GP

កីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Amatuer Ski Modified


កីឡាករ ម៉ីន មូស្តាន ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Exspert Ski GP


កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Amatuer Ski Modified

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១​ ដែល​បាន​ធ្វើ​នៅ​ឯ​ប្រទេស​ប៊ុលហ្គោរី​ កាល​ពី​ថ្ងៃ​ទី៨​ ដល់​​១២​ ខែ​កក្ដដា​ ឆ្នាំ​២០២៦​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​ដោយ​កម្ពុជា​ឈ្នះ​បាន​មេដាយ​សរុប​ ៧​គ្រឿង​ មាស៥​ ប្រាក់២។​ ការ​ប្រកួត​នៅ​ជុំ​ទី២​ នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​ ចាប់​ពី​ថ្ងៃ​ទី៨​ ដល់​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៦៕​

Leave a Reply

Your email address will not be published. Required fields are marked *