លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី

admin By admin October 2, 2026

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសយាងជួបសម្ដែងការគួរសម និងពិភាក្សាការងារខាងលើនេះ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ក៏បានយាងជំនួបទ្វេភាគី​ ជាមួយក្រុមប្រតិបត្តិ​កាកបាទក្រហមកម្ពុជាផងដែរ មុននឹងយាងដំណើរទស្សនកិច្ច ដើម្បីជួបសំណេះសំណាលជាមួយអ្នកផ្ទុកមេរោគអេដស៍ នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ នារសៀលនេះ។

សូមជម្រាបថាការយាងដំណើរទស្សនកិច្ចរបស់ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី គឺជាចំណែកដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ការចែករំលែកបទពិសោធន៍សិក្សា និងស្វែងយល់ពីវឌ្ឍនភាព នៃការងារសមាគមជាតិនីមួយៗ ព្រមទាំងការអនុវត្តសកម្មភាពនៅមូលដ្ឋាន ដើម្បីពង្រឹងភាពធន់ក្នុងសហគមន៍ ស្របតាមយុទ្ធសាស្ត្រសហព័ន្ធអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *