តម្លៃប្រេងឥន្ធនៈលក់រាយធ្លាក់ចុះ ខណៈរដ្ឋាភិបាលបន្តឧបត្ថម្ភធន
តម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកបន្តធ្លាក់ចុះ នៅថ្ងៃអង្គារទី ២៣ មិថុនា ២០២៦ ក្នុងនោះប្រេងសាំងធម្មតា មានតម្លៃ ៤៣៥០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ២៥០ រៀល ចំណែកឯប្រេងម៉ាស៊ូតធ្លាក់ចុះ ៤៥០ មានតម្លៃ ៤២៥០ ក្នុងមួយលីត្រ ប្រៀបធៀបនឹងសប្ដាហ៍មុន។
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃនេះ នឹងអនុវត្តចាប់ពីថ្ងៃទី ២៣ មិថុនា ២០២៦ រហូតដល់ពេលជូនដំណឹងថ្មី។
រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល, បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដល់សូន្យ។
បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មកសូន្យ៕


