(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) ដែលនឹងជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី បណ្តាលឲ្យមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥…
Narathiwat ទៀតហើយ! ក្រុមផ្តាច់ខ្លួន បង្កៃគ្រាប់បែកក្នុងរថយន្តមន្ត្រីរាជការថៃ រួចបំផ្ទុះ ធ្វើឲ្យចលាចល
ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារសាហាវទៅៗ ហើយកើតរាល់ថ្ងៃ ជាពិសេសកំណត់គោលដៅលើយោធា ប៉ុន្តែចុងក្រោយនេះ ក្រុមផ្តាច់ខ្លួន បានបង្កៃគ្រាប់បែកក្នុងរថយន្តមន្ត្រីរាជការក្នុងខេត្ត Narathiwat ហើយបំផ្ទុះ បង្កភាពចលាចល កាន់តែខ្លាំង។ តាមការផ្សាយរបស់ Amarin TV, ការវាយប្រហារចុងក្រោយនេះ កើតនៅម៉ោង ៦ល្ងាច ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឃុំ Dusongnyo នៃស្រុក Chanae ដោយគ្រាប់បែក ត្រូវបានបង្កៃក្នុងរថយន្តម៉ាក ISUZU មួយគ្រឿង ដែលជាកម្មសិទ្ធរបស់មន្ត្រីរាជការថៃ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពី មនុស្សបាត់បង់ជីវិត និងរងបួសទេ ហើយកងកម្លាំងថៃ បានប្រកាសនិងព្រមាន ដល់ពលរដ្ឋឲ្យចៀសវាងតំបន់នោះសិន កុំទាន់ចូលទៅ ដើម្បីសុវត្ថិភាព។ អំពើហិង្សានៅភាគខាងត្បូងថៃ ធ្ងន់ធ្ងរខ្លាំងណាស់ ឈានដល់កម្រិតប្រកាសអាសន្នហើយ។ រឿងធំបំផុតគឺកាលពីសប្តាហ៍មុន ដែលក្រុមផ្តាច់ខ្លួន បើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្តនេះ បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារ អាយុចន្លោះ ១០-១៥ឆ្នាំ ទៀតផង។ ដោយសារសភាពការណ៍ ធ្ងន់ធ្ងរខ្លាំង ថៃ ក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះ ហើយតាមប្រមាញ់ មេក្រុមផ្តាច់ខ្លួន ថែមទាំងប្រកាស ផ្អាកកិច្ចចរចាសន្តិភាព ដោយមិនកំណត់ពេល។…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣លើកទី៨
(សៀមរាប)៖ ពីលើទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣លើកទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខាខេត្តសៀមរាប។ កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់អាស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣…
កូរ៉េខាងជើង រិះគន់ជប៉ុន ជុំវិញការធ្វើតេស្ដបាញ់មីស៊ីលគ្រូស Tomahawk
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានរិះគន់ខ្លាំងៗចំពោះការធ្វើតេស្ដបាញ់មីស៊ីលគ្រូស Tomahawk មួយគ្រាប់របស់ជប៉ុន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម KCNA…
បុរសប្រដាប់ដោយអាវុធម្នាក់ ត្រូវបានឃាត់ខ្លួននៅឯក្លឹបវាយកូនហ្គោលរបស់លោក ត្រាំ មុនការធ្វើទស្សនកិច្ច
(LOS ANGELES)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាបុរសម្នាក់ប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួននៅឯក្លឹបវាយកូនហ្គោលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុង Los Angeles ២ថ្ងៃមុននឹងរូបលោកត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅថ្ងៃទី៤ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ជនសង្ស័យមានឈ្មោះថា Jeanine John Taele អាយុ ៣៨ឆ្នាំ មកពីទីក្រុង Downey…
រដ្ឋមន្រ្តីសុខាភិបាល ជំរុញបង្កើនការផលិតសារអប់រំ និងការពារសុខភាពគ្រប់ទម្រង់លើជំងឺ ដើម្បីបង្កើនចំណេះដឹងសុខភាពសាធារណៈជូនប្រជាជន
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា យើងត្រូវខិតខំថែរក្សាសុខភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនការផលិតសារអប់រំសុខភាពគ្រប់ទម្រង់លើជំងឺចម្បងៗ និងជួយបង្កើនចំណេះដឹងសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ…
ក្រុមគ្រូតឿចូលខ្លួនទទួលការអប់រំ និងតម្រង់ទិសលើការផលិតមាតិកា ពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍
(ភ្នំពេញ)៖ «គ្រូតឿ» និងក្រុមការងារផលិតមាតិកា បានចូលខ្លួនបំភ្លឺលើការផលិតមាតាដែលនាំឱ្យមានការប្រតិកម្ម និងទទួលយកការអប់រំ និងតម្រង់ទិសពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍។ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ បានជួបជាមួយ «គ្រូតឿ» និងក្រុមការងារផលិតមាតិកា អប់រំ…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់សប្ដាហ៍នេះ, សាំងធម្មតាថ្លៃ ៤៤៥០រៀល និងម៉ាស៊ូត ៥២០០រៀល ក្នុង១លីត្រ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ *សាំងធម្មតាថ្លៃ ៤៤៥០រៀល ក្នុង១លីត្រ*ម៉ាស៊ូតថ្លៃ ៥២០០រៀល ក្នុង១លីត្រ៕
Telegram ប្រកាសថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់បញ្ចូលឡើងវិញលើ App Store របស់ Apple បន្ទាប់ពីបាត់ខ្លួនដោយមិនមានការបញ្ជាក់មូលហេតុ
(ឡុងដ៍)៖ កម្មវិធីផ្ញើសារប្រជាប្រិយ Telegram បានប្រកាសនៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) ថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឱ្យទាញយកឡើងវិញជាផ្លូវការនៅលើហាងកម្មវិធី App Store របស់ Apple ហើយ បន្ទាប់ពីត្រូវបានគេប្រទះឃើញថា បានបាត់ខ្លួនមួយរយៈពេលខ្លីនៅក្នុងថ្ងៃដដែល។ នេះបើយោងតាមការចុះផ្សាយព័ត៌មានប៊្រេកឃីងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការត្រួតពិនិត្យមុននេះដោយអ្នកយកព័ត៌មាន Reuters…