អ៊ុយក្រែនរាយការណ៍ពីការធ្លាក់យន្ដហោះចម្បាំង F-16 តែពីឡុតមានសុវត្ថិភាព

(Reuters)៖ កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបាត់បង់យន្ដហោះចម្បាំង F-16 មួយគ្រឿង ដែលបានធ្លាក់ ប៉ុន្តែពីឡុតបានលោតចេញពីយន្ដហោះដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram​ ថាយន្ដហោះចម្បាំង F-16 ខាងលើបានធ្លាក់អំឡុងធ្វើបេសកកម្មដើម្បីបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់រុស្ស៉ីនៅឯសមរភូមិមុខ។ មូលហេតុធ្លាក់ពិតប្រាកដរបស់យន្ដហោះចម្បាំង…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ថូម៉ាស់ អែនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ សូមបញ្ជាក់ថា លោក ថូម៉ាស់…

ចាប់ដៃដ៏គ្រោះថ្នាក់! ២៨ កក្កដា ហេតុការណ៍ ទាហានថៃ ចូលមកចាប់ដៃទាហានកម្ពុជា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាតែភាគីថៃ លោមព័ទ្ធចាប់ខ្លួនយោធិនកម្ពុជា ទាំងបំពានបទឈប់បាញ់ និងផលប៉ះពាល់ដល់ទំនុកចិត្ត

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

មន្ត្រីជលផល៖ ត្រីប្រា ១៨តោនលួចនាំចូលដោយខុសច្បាប់ ដែលត្រូវបានបង្ក្រាបនៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ

(ព្រះវិហារ)៖ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ត្រីប្រា១៨តោនដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាននៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ។ លោកបានអះអាងតាមរយៈ Comments ឆ្លើយតបសំណួរអ្នកសារព័ត៌មាន តាមហ្វេសប៊ុកថា ត្រីទាំងនោះមានប្រភពមកពីថៃ ឆ្លងកាត់ប្រទេសឡាវ ហើយចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ។…

ក្រុមហ៊ូទីអះអាងថាបានវាយប្រហារលើបណ្តាញដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីត

(សាន់ណា)៖ ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅថ្ងៃចន្ទថា ពួកគេបានកំណត់គោលដៅវាយប្រហារលើទីតាំងផ្គត់ផ្គង់ និងដឹកជញ្ជូនប្រេងឆៅដ៏សំខាន់ៗ ដែលតភ្ជាប់ពីភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់មជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់ យ៉ានប៊ូ (Yanbu) នៅសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ្សា សារី (Yahya Saree) បានបញ្ជាក់ថា…

វិភាគអន្តរជាតិ៖ ហេតុអ្វីលើកនេះ អ៉ីស្រាអែលឈរនៅក្រៅសង្វៀនសង្រ្គាមអាមេរិក-អ៉ីរ៉ង់?

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានឈរមើលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់វាយគ្នាអស់ជាង ២សប្ដាហ៍មកហើយ។ នេះជាការសម្រេចចិត្តមួយដែលក្រុមអ្នកវិភាគយល់ថាជាយុទ្ធសាស្ត្រល្អមួយទាំងចំពោះ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអារ៉ាប់ និងអ៉ីស្រាអែលក្នុងពេលបច្ចុប្បន្ន។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរួមដៃគ្នាយ៉ាងជិតស្និទ្ធនៅពេលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ុន្តែក្នុងពេលនេះ ក្រុមមន្ត្រីអាមេរិក និងក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថាការចូលរួមរបស់អ៉ីស្រាអែលអាចនឹងធ្វើឱ្យស្ថានការណ៍សង្រ្គាមកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ក្នុងបរិបទដែល ពួកគេកំពុងព្យាយាមដាក់សម្ពាធឱ្យអ៉ីរ៉ង់ធ្វើសម្បទានការទូត និងបញ្ចៀសកុំឱ្យសង្រ្គាមពេញទំហឹងផ្ទុះឡើង។ កាសែតអាមេរិក Wall Street…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ជួបសំដែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមាន​សាមគ្គីភាព​នៃព្រឹទ្ធសភាកម្ពុជា។ ក្រុមហ៊ុនមីនេបៀ គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជា​ក្រុម​ហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន…

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យច្បាប់ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក YOSHINORI OZAWA ប្រធានសហព័ន្ធសមាគមមេធាវីជប៉ុន (Japan Federation…

តម្លៃប្រេងឥន្ធនៈសម្រាប់សប្តាហ៍នេះ៖ សាំងធម្មតាថ្លៃ ៤៥៥០រៀល និងម៉ាស៊ូត ៥២៥០រៀលក្នុង១លីត្រ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។ * សាំងធម្មតាថ្លៃ ៤ ៥៥០រៀល*…

ព្រឹកនេះ សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនឈានមុខលើពិភពលោករបស់ជប៉ុន ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦…