បាងកក)៖ នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ទាហានអាមេរិករាប់ពាន់នាក់ ដែលស្ថិតនៅលើនាវាផ្ទុកយន្តហោះចម្បាំង១គ្រឿង បានចាកចេញពីប្រទេសថៃវិញហើយ បន្ទាប់ពីការចូលចតនៅកំពង់ផែជាលើកដំបូង ក្រោយមានសេចក្តីរាយការណ៍ អំពីភាពអាប់អួខ្លាំងនៃស្ថានភាពរស់នៅលើនាវា បន្ទាប់ពីនាវានោះ ធ្វើប្រតិបត្តិការនៅលើផ្ទៃសមុទ្រអស់រយៈពេល ៩ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ នាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln…
Author: admin
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
(សាណា)៖ ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៉ីរ៉ង់ នៅភាគនិរតីប្រទេសយេម៉ែន បានកើនលើស៣០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រជាជនស៉ីវិលរាប់រយគ្រួសារ បាននាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចពីអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មន្ត្រីយោធាពីររូបនៃកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រាប់ AFP…
មនុស្ស៥នាក់ស្លាប់ និង៥នាក់របួស ក្រោយយន្តហោះដឹកទំនិញ១គ្រឿង រត់ហួសផុតផ្លូវពេលចុះចតនៅសហរដ្ឋអាមេរិក
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ មនុស្សយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត នៅពេលយន្តហោះដឹកទំនិញ១គ្រឿង របស់ក្រុមហ៊ុន Amazon បានរត់ហួសផុតចេញពីផ្លូវចុះចត អំឡុងពេលវាចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Miami រួចជ្រុលទៅបុកជាមួយយានយន្តជាច្រើនគ្រឿង ហើយរងការឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរប្រចាំតំបន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីអ្នកស្លាប់៥នាក់…
កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដាក់ពង្រាយធនធានយោធាដើម្បីទៅគាំទ្រសេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយមានបំណងធ្វើការដាក់ពង្រាយនេះនៅមុនដំណាច់ឆ្នាំ២០២៦។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថារដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងត្រៀមដំណើរនីតិវិធីដើម្បីស្វែងរកការអនុម័តយល់ព្រមពីសភាសម្រាប់ការដាក់ពង្រាយយោធាផងដែរ ក្នុងនោះរួមមានដាក់នូវញត្តិមួយទៅកាន់សភានៅក្នុងខែកញ្ញានេះនៅបន្ទាប់ពីការត្រួតពិនិត្យរបស់គណៈរដ្ឋមន្ត្រី។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ទៀតថារដ្ឋាភិបាលកំពុងពិចារណាលើជម្រើសក្នុងនោះរួមមានការបញ្ជូនយន្ដហោះល្បាតសមុទ្រ ការគាំទ្រខាងឡូសជីស្ទីគ ឬអង្គភាពស្វែងរក និងដោះគ្រាប់មីនសមុទ្រ…
លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងស្នើសុំឱ្យបណ្ដាប្រទេសអឺរ៉ុបសងប្រាក់ឱ្យសហរដ្ឋអាមេរិកវិញ សម្រាប់ការផ្ដល់ជំនួយយោធា និងអាវុធទៅឱ្យអ៊ុយក្រែននាពេលកន្លងមក ហើយហាក់បង្ហាញពីសញ្ញានៃការផ្អាកលក់អាវុធឱ្យសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានរិះគន់ផងដែរលើសេចក្ដីរាយការណ៍ពីការថយចុះយ៉ាងខ្លាំងនូវស្ដុកអាវុធរបស់សហរដ្ឋអាមេរិកដោយសារតែសង្រ្គាមជាមួយអ៉ីរ៉ង់ ជាមួយការអះអាងថាសហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការផលិត…
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅអូស្ត្រាលី រយៈពេល៥ថ្ងៃ
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែនប្រទេសចិន…
EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែកញ្ញា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា…
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីយកលុយ៩,០០០ដុល្លារពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួននៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីយកលុយចំនួន៩,០០០ដុល្លារ ពីរថយន្ដដឹកក្រណាត់ នៅខេត្តស្វាយរៀង ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមកាលពីពេលកន្លងទៅ។ ក្រោយឃាត់ខ្លួនបុរសខាងលើត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្ដែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណបុរសដែលត្រូវបានឃាត់ខ្លួននៅឡើយទេ៕