អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការផ្សព្វផ្សាយករណី​លួចប្រេងនៅផ្លូវជាតិលេខ៥ ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គម

នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់…

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែសីហា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ធនាគារនីហរ័ណ-អាហរ័ណចិន បង្ហាញជំហររឹងមាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញវិបុលភាពសេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៦ លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank)…

ប្រេងឆៅធ្លាក់ថ្លៃប្រហែល ២ភាគរយ ជុំវិញការពិភាក្សាបើកច្រកសមុទ្រ Hormuz រវាងអ៉ីរ៉ង់ និងអូម៉ង់

(Reuters)៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២ភាគរយនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដែលជាការបន្តធ្លាក់ចុះពីវគ្គជួញដូរមុន បន្ទាប់ពីមានក្តីសង្ឃឹមថ្មីថា ច្រកសមុទ្រ Hormuz អាចនឹងបើកដំណើរការ ក្រោយអ៉ីរ៉ង់ប្រកាសចាប់ផ្តើមការចរចាឡើងវិញ ជាមួយប្រទេសជិតខាងគឺអូម៉ង់ ពាក់ព័ន្ធការគ្រប់គ្រងផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ១,៧៨ដុល្លារ ឬ…

កូរ៉េខាងត្បូង អះអាងថាយន្ដហោះយោធារុស្ស៉ី ហោះចូលក្នុងតំបន់ការពារដែនអាកាស

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានចល័តយន្ដហោះចម្បាំងជាការឆ្លើយតបទៅនឹងយន្ដហោះយោធារុស្ស៉ីដែលបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហើយវាជាលើកទី២ដែលរឿងបែបនេះបានកើតឡើងក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចូលក្នុងភាពតានតឹង ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមជាមួយលោកខាងលិចដើម្បីដាក់ទណ្ឌកម្ម លើរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន និងចាប់តាំងពីទីក្រុងមូស្គូពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយកូរ៉េខាងជើង។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿងបានហោះចូល និងក្រោយមកបានហោះចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូងនៅពីលើសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យោធាកូរ៉េខាងត្បូងបានប្រទះឃើញយន្ដហោះយោធារុស្ស៉ី…

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃ នៅសប្តាហ៍ក្រោយ

(បាងកក)៖ មន្ត្រីថៃម្នាក់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបំពេញបេសកកម្មយ៉ាងយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានសេចក្តីរាយការណ៍ពីក្តីបារម្ភលើបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពកាន់តែដុនដាបរបស់កងទ័ពនៅលើនាវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក…

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យផ្លូវជនបទចំនួន ៣ខ្សែ ដែលរងការខូចខាត នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចុះពិនិត្យជាក់ស្តែងស្ថានភាពផ្លូវជនបទចំនួន ៣ខ្សែ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងកំពុងរងការខូចខាតធ្ងន់ធ្ងរ និងត្រូវជួលជុលបន្ទាន់ស្ថិតក្នុងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង ៣ខ្សែដែលបានចុះពិនិត្យរួមមាន៖ខ្សែទី១៖ ឈ្មោះផ្លូវភូមិខ្នុរ-ស្រែវែង មានប្រវែង…

កងអង្គរក្សប្រធានាធិបតីអាមេរិក កំពុងស៊ើបអង្កេតលើវីដេអូអ៉ីរ៉ង់ដែលគំរាមសម្លាប់កូនប្រុសរបស់លោក ត្រាំ

(វ៉ាស៊ីនតោន)៖ កងអង្គរក្សប្រធានាធិបតីអាមេរិក ឬ U.S. Secret Service បានទទួលដំណឹងអំពីវីដេអូផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ជុំវិញការគំរាមតាមសម្លាប់កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ Secret Service ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Nate Herring អ្នកនាំពាក្យ Secret…

កម្ពុជា-រុស្សី បញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក

(ភ្នំពេញ)៖ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសកម្ពុជា-រុស្សី។ ប្រភពដដែលបានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ទំនាក់ទំនង អាស៊ាន-រុស្ស៊ី ភាពជាដៃគូអីរ៉ាស៊ី សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ…