ស្របពេលដែលស្ថានភាពអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កើតជាជំនន់ទឹក ភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែក ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាច ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឱ្យបានជាអតិបរមា។…
Author: admin
តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយសម្រាប់សប្តាហ៍នេះ៖ សាំងធម្មតាថ្លៃ ៣៩០០រៀល និងម៉ាស៊ូតថ្លៃ ៤៣០០រៀលក្នុង១លីត្រ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ * សាំងធម្មតាថ្លៃ ៣៩០០រៀលក្នុង១លីត្រ* ម៉ាស៊ូតថ្លៃ ៤៣០០រៀលក្នុង១លីត្រ
មន្ទីរធនធានទឹកខេត្តបាត់ដំបង ជូនដំណឹងពីការបើកទ្វារទឹកអាងពហុបំណងបាត់ដំបង ចូលស្ទឹងសង្កែ និងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
13-07-2026 14:55 (បាត់ដំបង)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រឺស លក្ខណៈបែបនេះបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមាន ការកើនឡើងលើសកម្រិតអតិបរមា។ ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង…
រដ្ឋបាលខេត្តកំពង់ស្ពឺ សំណូមពរប្រជាពលរដ្ឋ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀង កំពុងបន្តធ្លាក់ខ្លាំង
(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពី ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅ លើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក…
លោក ដូណាល់ ត្រាំ បញ្ជាក់ថាច្រកសមុទ្រហ័រមូសនៅបើកចំហរសម្រាប់នាវាពាណិជ្ជកម្ម
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានប្រកាសថា ច្រកសមុទ្រហ័រមូស នៅតែបន្តបើកចំហរសម្រាប់ការធ្វើនាវាចរណ៍ពាណិជ្ជកម្មជាធម្មតា បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តការវាយប្រហារដាក់គ្នា ដែលបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព លើខ្សែបណ្តាញដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះក្តី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអះអាងរបស់មេដឹកនាំអាមេរិករូបនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃការផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី «Meet the Press»…
ថៃ៖ ឆេះផាប់មួយក្នុងទីក្រុងបាងកក ផ្ដាច់ជីវិតមនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់
(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ បានឱ្យដឹងថាអគ្គិភ័យបានឆាបឆេះផាប់ដ៏ល្បីមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ដែរថាមនុស្ស ២៧នាក់បានស្លាប់ និងជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយផ្អែកលើការរៀបរាប់ពីអ្នកនៅរស់រានមានជីវិត…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរឱ្យលើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបានផ្ញើសារជូនលោកប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។ សម្តេចបានបង្ហោះសារដូច្នេះថា «ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ «តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតី ម៉ាក្រុងរបស់បារាំង និងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយ…
ជីកកកាយភ្នំរករ៉ែគ្រប់ប្រភេទនៅស្រុកវាលវែង កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលមហាជនឆ្ងល់ថា មានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ?
(ភ្នំពេញ) ៖ អាជីវកម្មជីករ៉ែដ៏ធំសម្បើមដ៏មហិមារមួយកំពុងតែដាក់គ្រឿងចក្រជីកកកាយភ្នំស្ទើក្លាយជាវាលរាបទៅហើយ សកម្មភាពទាំងនោះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ៩២ ភូមិសាស្ដ្រឃុំប្រម៉ោយ និងឃុំក្រពើរពីរ ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដែលមហាជនកំពុងតែដាក់ការសង្ស័យថា ពុំបានលើកស្លាកអាជីវកម្មក្រុមហ៊ុនច្បាស់លាស់ តើមានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធត្រឹមត្រូវដែរឬទេ នេះបើយោងតាមអង្គភាពយើងខ្ញុំ ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ បញ្ហានៃការជីកកកាយស្ទើតែរៀងរាល់ថ្ងៃនេះ កំពុងតែក្លាយជាប្រធានបទដ៏សែនក្ដៅគគុកនឹងដែលមហាជនមិនហ៊ានសាកសួរទៅកាន់អាជ្ញាធរ ឬមន្ដ្រីជំនាញ មានតែផ្ដល់ប្រភពជាចម្ងល់មកកាន់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយស្វែងការពិត។…
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអត្ថបទវិភាគមួយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖…