ព្រឹត្តិការណ៍រត់ «ដើម្បីកុមារ ដើម្បីអនាគតយើង» ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ប្រមូលថវិកា ១០៤លានរៀល ជូនមូលនិធិគន្ធបុប្ផា

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ លើកទី២ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» បានទទួលការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនួញ កីឡាករ កីឡាការិនី យុវជន និងសាធារណជន ដោយមានអ្នកចូលរួមរត់ជិត២,០០០នាក់ និងប្រមូលថវិកាបាន ១០៤,០០០,០០០រៀល (ប្រហាក់ប្រហែល២៥,៩០០ ដុល្លារអាមេរិក) ដើម្បីប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ។ កម្មវិធីរត់នៅឆ្នាំនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីអបអរទិវាកុមារអន្តរជាតិ…

រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តព្រៃវែង

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្ដីពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តព្រៃវែង។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ សរុបចំនួន៤៨៦រូប។ ក្នុងឱកាសនោះ…

«លើកដំបូងក្នុងប្រវត្តិសាស្ត្រ! វ័ន ម៉រ គ្រុប បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី ១០ហិកតា ព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរ»

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០% ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ…

ធនាគារ វីង លុបបំណុលដល់គ្រួសារជនរងគ្រោះពី ជម្លោះព្រំដែន

[រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៦] — ក្នុងស្មារតីយោគយល់ និងតម្កល់ផលប្រយោជន៍សហគមន៍ជាធំ ធនាគារ វីង (Wing Bank) បានបន្តដើរតួនាទីជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់ប្រជាជនកម្ពុជា ដោយបានប្រកាសលុបបំណុលជាលើកទី ២ ជូនដល់គ្រួសារដែលរងគ្រោះដោយសារជម្លោះព្រំដែន។ ការឈរនៅក្បែរប្រជាជនក្នុងគ្រាដ៏លំបាកបំផុត កាលពីថ្មីៗនេះ ក្រុមការងារធនាគារ វីង បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវដំណឹងដ៏រីករាយក្នុងការ លុបបំណុលជាលើកទី…

បើកដំណើរការជាផ្លូវការហើយ! «គម្រោងឯក» លំនៅឋានប្រណីតលំដាប់ខ្ពស់ពី Bunly Development លើទីតាំងមាសផ្លូវ ៦០ម៉ែត្រ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងទទួលបានការគាំទ្រខ្ពស់ Bunly Development បានប្រកាសបើកដំណើរការជាផ្លូវការនូវគម្រោងលំនៅឋានលំដាប់អភិជនថ្មីសន្លាងមួយដែលមានឈ្មោះថា ភាពលេចធ្លោបំផុតនៃគម្រោងថ្មីនេះ គឺទីតាំងយុទ្ធសាស្ត្រដ៏មានសក្ដានុពលខ្ពស់ ដោយស្ថិតនៅចំកណ្ដាលតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថី ៦០ ម៉ែត្រ។ ទីតាំងនេះហ៊ុំព័ទ្ធទៅដោយភាពស៊ីវិល័យ ដោយស្ថិតនៅកៀកផ្ទាល់នឹងផ្សារទំនើប អ៊ីអន មានជ័យ (AEON 3)…

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ “ELECTRIFIED EXCLUSIVE DINNER” បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

កាលពី​​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ​ ឡិច ស៊ឺស ខេមបូឌា បានរៀបចំកម្មវិធីពិសាភោជនាហារពេលល្ងាចដ៏វិសេសវិសាល “ELECTRIFIED EXCLUSIVE DINNER” នៅអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា ប្រកបដោយឧត្តមភាព។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីនវានុវត្តន៍ដ៏ទំនើបនៃបច្ចេកវិទ្យារថយន្តអគ្គិសនី (Electrified) ដោយផ្តោតលើការច្នៃប្រឌិតក្នុងរចនាបថដ៏ល្អឯក ដែលជាអនាគតនៃភាពប្រណីតប្រកបដោយនិរន្តរភាព។…

ការហក់ឡើងនៃបច្ចេកវិទ្យា AI រុញច្រានស្ថាបនិកបច្ចេកវិទ្យាដើមកំណើតចិន ២ រូប ឱ្យកើនទ្រព្យសម្បត្តិ ១៤ ពាន់លានដុល្លារ

ការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មិនត្រឹមតែផ្លាស់ប្តូរពិភពបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កើតមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ។ ជាក់ស្តែង ស្ថាបនិកពីររូបនៃក្រុមហ៊ុនផលិតអង្គចងចាំខ្នាតយក្ស Kingston Technology បានមើលឃើញពីការកើនឡើងនូវទ្រព្យសម្បត្តិយ៉ាងសម្បើមក្នុងឆ្នាំនេះ។ លោក David Sun និងលោក John Tu ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Kingston Technology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបន្ថែមទ្រព្យសម្បត្តិសរុបប្រមាណ…

តារារ៉េប វណ្ណដា ប្រកាសថ្ងៃទម្លាក់បទចម្រៀងថ្មី “J+O ZERO 3” ជូនដល់អ្នកគាំទ្រ

តារារ៉េប វណ្ណដា បានប្រកាសអំពីការទម្លាក់បទចម្រៀងថ្មី ជាកាដូជូនដល់អ្នកគាំទ្ររបស់លោក។ បទចម្រៀងថ្មីរបស់ Rapper ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពូជា នឹងចេញ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។ កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥…

ញាក់សាច់! ត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment ចាយអស់ជាង ២ ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ផលិតកម្ម LD Entertainment បានធ្វើពិធីបើកកាំមេរ៉ាថតរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាកុនប្រវត្តិសាស្រ្តខ្នាតធំ និង ត្រៀមចំណាយថវិកាច្រើនក្នុងការថតភាពយន្តមួយនេះ។ ជាក់ស្តែងត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment បានចំណាយអស់ខ្ទង់ជាង ២ ម៉ឺនដុល្លារអាមេរិក។ នេះជាការចំណាយដ៏ច្រើន…

គេមកហើយ! អាយដល Tena បញ្ចេញបទថ្មី “Turn on” ច្រៀង ft ជាមួយ Rakhie និង Meezy24k

កាលពីពេលថ្មីៗនេះ តារាចម្រៀងម្ចាស់បទ “កង់សាគួរ” និងជាតារាចម្រៀង Original Song ដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា លោក ថេណា (Tena) បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ក្រោយពីបានបញ្ចេញសមិទ្ធផលថ្មីសន្លាងមួយដែលមានចំណងជើងថា “Turn on”។ អ្វីដែលកាន់តែពិសេស និងធ្វើឱ្យបទចម្រៀងមួយនេះកាន់តែអស្ចារ្យនោះ គឺការរួមសហការ ជាមួយតារារ៉េបល្បីៗមកពីក្រុម La…