លោក គីម ជុងអ៊ុន៖ សន្តិសុខ និងសន្តិភាពពិតរបស់កូរ៉េខាងជើង ពឹងផ្អែកតែមួយគត់លើសមត្ថភាពយោធាដ៏ខ្លាំងក្លា

(សេអ៊ូល)៖ កូរ៉េខាងជើងបានសម្រេចចិត្តហើយលើវិធានការ ដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនទាំងខាងបរិមាណ និងគុណភាព ខណៈមេដឹកនាំលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបន្តធ្វើទំនើបកម្មយោធា ដែលជាមធ្យោបាយមួយតែមួយគត់ដើម្បីការពារសន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងជើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាវិធានការ និងការកត់សម្គាល់របស់លោក…

សហរដ្ឋអាមេរិក បន្តវាយអ៉ីរ៉ង់ អ៉ីរ៉ង់បន្តវាយកូវ៉ែត និងបារ៉ែន

(អង់ការ៉ា)៖ យោធាអាមេរិក នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារថ្មីមួយទៀតលើអ៉ីរ៉ង់ ក្នុងគោលបំណងបើកចំហច្រកសមុទ្រ Hormuz តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់​ គឺបានឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការវាយប្រហារជុំចុងក្រោយបំផុតនេះដែលសហរដ្ឋអាមេរិកអះអាងថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្កស្នូរផ្ទុះក្នុងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង និងធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី។…

លោក ត្រាំ បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវអាជ្ញាបណ្ណដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលនេះជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ទីក្រុងកៀវដែលព្យាយាមស្វែងរកការអនុញ្ញាតផលិតប្រព័ន្ធអាវុធការពារខ្លួនជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ…

World Cup 2026៖ អាហ្សង់ទីន វាយបកទម្លាក់អេហ្ស៊ីបដ៏អស្ចារ្យ ក្រោយក្រុមមកពីអាហ្រ្វិកនាំមុខ ២-០ នៅនាទី៦៧

(បរទេស)៖ អាហ្សង់ទីន ម្ចាស់ការពារតំណែងជើងឯកបានបន្តឆ្លងទៅវគ្គ ៨ក្រុមនៃ FIFA World Cup 2026 ជាបន្តទៀត បន្ទាប់ពីវាយបកបាន ៣គ្រាប់ត្រឹម ២៣នាទីដែលនៅសល់ ដើម្បីយកឈ្នះអេហ្ស៊ីប ៣-២ ដ៏អស្វារ្យនារាត្រីថ្ងៃអង្គារ ទី០៧ ខែកក្កដា។ អេហ្ស៊ីបមកពីតំបន់អាហ្រ្វិក ដែលមានកីឡាករស្នូល Mohamed Salah…

សហរដ្ឋអាមេរិក វាយប្រហារជាថ្មីលើអ៉ីរ៉ង់ ខណៈតេហេរ៉ង់គំរាមសងសឹកវិញ

(វ៉ាស៊ីនតោន)៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្ម៣គ្រឿងរងការវាយប្រហារក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយនេះបាន និងកំពុងបង្កការព្រួយបារម្ភលើបទឈប់បាញ់ដែលមានភាពផុយស្រួយស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាមួយការគំរាមថានឹងឱ្យអ៉ីរ៉ង់សងមកវិញនូវតម្លៃតបស្នងយ៉ាងស័ក្តិសម បើនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ស្នូរផ្ទុះជាច្រើនបានកើតឡើងនៅក្បែរតំបន់ច្រកសមុទ្រ Hormuz ក្នុងនោះរួមមានទាំងស្នូរផ្ទុះចំនួន៦លើកនៅកោះ…

និស្សិតថៃ ជាង ៤ ៥០០នាក់ ឆ្លងមេរោគព្រូនថ្លើម ព្រោះតែ «បុកល្ហុង»

និស្សិតថៃ ៤ ៥៨០នាក់ នៅសាកលវិទ្យាល័យចំនួន២ ត្រូវបានធ្វើតេស្ត រកឃើញមានឆ្លងមេរោគព្រូនថ្លើម (Liver Fluke) ដោយសារតែទទួលទាន បុកល្ហុង។ តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងចំណោមអ្នកឆ្លង មាន ៤ ២០០នាក់ នៅសាកលវិទ្យាល័យ Mahasarakham និង ៣៨០នាក់ទៀត នៅសាកលវិទ្យាល័យ Rajabhat Mahasarakham ខណៈពួកគេទាំងអស់ សុទ្ធសឹងជានិស្សិតឆ្នាំទី១។ យោងតាមក្រុមមន្ត្រី, ពងព្រូនថ្លើម ប្រហែលជាមាននៅក្នុងត្រីផ្អាប់ឆៅ ដែលគេយកទៅធ្វើគ្រឿងបុកល្ហុង ដូច្នេះអាជ្ញាធរខេត្ត Mahasarakham កំពុងចាត់វិធានការដោះស្រាយ និងធ្វើការត្រួតពិនិត្យតាមហាងលក់បុកល្ហុង ទាំងឡាយ។ ព្រូនថ្លើម គឺជាប្រភេទប៉ារ៉ាស៊ីត (ព្រូនសំប៉ែត) ដែលបំផ្លាញប្រព័ន្ធផ្លូវទឹកប្រមាត់ និងថ្លើមរបស់មនុស្ស និងសត្វ។ ការឆ្លងមេរោគនេះ កើតឡើងញឹកញាប់បំផុត តាមរយៈការបរិភោគត្រីទឹកសាប ឬរុក្ខជាតិទឹក ដែលមិនបានចម្អិនឲ្យឆ្អិនល្អ។ នៅដំណាក់កាលស្រាល អ្នកដែលឆ្លងព្រូននេះ មានអារម្មណ៍ណែនពោះ ហើមពោះ ឬចុកពោះផ្នែកខាងស្តាំ (ម្តុំថ្លើម) ប៉ុន្តែពេលដល់ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យអស់កម្លាំងខ្លាំង ស្រកទម្ងន់…

រុស្ស៊ី​​ បញ្ជាក់​ជំហរ​​​ការ​ធ្វើ​ សមយុទ្ធ​ចិន​-រុស្ស៊ី និង​ការ​បាញ់​សាក​ល្បង​មីស៊ីល​​របស់​ចិន​ក្នុង​សមុទ្រ​ប៉ាស៊ី​ហ្វិក​

វិមាន​ក្រឹមឡាំង ​អះ​អាង​កាលពីថ្ងៃចន្ទថា ការសាក​ល្បង​មីស៊ីល​យុទ្ធសាស្ត្រថ្មីៗ​របស់ចិន និងសមយុទ្ធ​កងទ័ពជើង​ទឹករួមគ្នា​ជាមួយរុស្ស៊ី មិន​មែន​សំដៅលើ​ប្រទេសណាមួយ​នោះ​ទេ ដោយពណ៌នា​អំពីកិច្ចសហប្រតិបត្តិការ​យោធារវាង​ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង​ថាជាកត្តា​សំខាន់សម្រាប់សន្តិសុខ​ក្នុង​តំបន់​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៦ ។ ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​នៅទីក្រុងមូស្គូ អ្នកនាំពាក្យវិ​មាន​ក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសចិន​មាន​សិទ្ធិប្រើ​​អធិបតេយ្យភាព​ក្នុងការធ្វើការសាក​ល្បងមីស៊ីល…

រុស្ស៉ី ថាអ៊ុយក្រែនបដិសេធសំណើឈប់បាញ់ក្នុងទីក្រុង Kostiantynivka ដើម្បីយកពេលប្រគល់សាកសពទាហាន

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា អ៊ុយក្រែនបានបដិសេធបញ្ឈប់ការបាញ់ផ្លោងលើទីក្រុង Kostiantynivka ដែលស្ថិតនៅភាគខាងកើតនៃប្រទេស ដើម្បីអនុញ្ញាតឱ្យរុស្ស៉ី ប្រគល់សាកសពទាហានអ៊ុយក្រែន ត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។ រុស្ស៉ី បាននិយាយថា ខ្លួនបានស្នើឱ្យមានបទឈប់បាញ់រយៈពេល ៦ម៉ោងនៅក្នុង និងជុំវិញទីក្រុង…

សេតវិមាន៖ លោក ត្រាំ នឹងជួបមេដឹកនាំអ៊ុយក្រែននិងស៉ីរី អំឡុងកិច្ចប្រជុំ NATO

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យរងសេតវិមាន លោកស្រី Anna Kelly…

សហរដ្ឋអាមេរិក គាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបន្ថែមទៀតថា «ប្រជាជនប៉ាគីស្ថានបានរងការឈឺចាប់យ៉ាងសម្បើមដោយសារតែស្នាដៃរបស់ពួកភេរវករ»។ ការប្រកាសបែបនេះរបស់សហរដ្ឋអាមេរិកកើតមានឡើង បន្ទាប់ពីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថាមានជនស៊ីវិលយ៉ាងហោច ២៨នាក់ ត្រូវបានសម្លាប់ និង៤៩នាក់រងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ប៉ាគីស្ថានលើតំបន់ព្រំដែនជាប់ជាមួយអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលតាលីបង់នៅក្នុងសប្ដាហ៍នេះក៏បានអះអាងដែរថាពួកគេបានបើកការវាយប្រហារចូលទឹកដីប៉ាគីស្ថាន ខណៈអ៉ីស្លាម៉ាបាដបាននិយាយថាកងកម្លាំងរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូន៤គ្រឿង…