(ម៉ានីល)៖ ស្ថានទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រគល់យានគ្មានមនុស្សបើក Ocean Aero Triton ដែលអាចធ្វើប្រតិបត្តិការនៅក្រោមទឹក និងលើផ្ទៃទឹក ចំនួន៤គ្រឿង ទៅឱ្យយោធាហ្វីលីពីន នៅក្រោមកិច្ចព្រមព្រៀងមានតម្លៃ ១៣លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ស្ថានទូតអាមេរិកបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ការប្រគល់យាន…
Category: ព័ត៌មានអន្តរជាតិ
នាវាចរណ៍តាមច្រកហ័រមូហ្សដំណើរការឡើងវិញ ក្រោយកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ចូលជាធរមាន
នាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស រួមទាំងកប៉ាល់ដឹកប្រេង និងទំនិញផ្សេងៗ បានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ ក្រោយកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចូលជាធរមាន ហើយអាមេរិកបានដកការបិទខ្ទប់លើអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការវិវត្តនេះ បានជួយបន្ធូរបន្ថយកង្វល់អំពីការរំខានផ្នែកផ្គត់ផ្គង់ថាមពលពិភពលោក ព្រោះច្រកសមុទ្រហ័រមូហ្ស គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការពិភពលោក។ ជាលទ្ធផល តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះក្រោម ៨០ ដុល្លារ/បារ៉ែល ខណៈអ្នកវិនិយោគរំពឹងថា…
អ៊ីរ៉ង់ ប្រកាសថា ខ្លួននឹងគិតថ្លៃសេវា លើកប៉ាល់ ដែលឆ្លងកាត់ច្រក Hormuz
ក្រោយសេតវិមាន ប្រកាសពីការចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ ឬគេហៅថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច, ស្រាប់តែទីក្រុងតេហេរ៉ង់ ចេញមកបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងចាប់ផ្តើម គិតថ្លៃលើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីរយៈពេល ៦០ថ្ងៃ។ លក្ខខណ្ឌពាក់ព័ន្ធផ្លូវទឹកដ៏សំខាន់នេះ ត្រូវបានចែងក្នុងកថាខណ្ឌទី៥ នៃ MoU បញ្ចប់សង្គ្រាម ប៉ុន្តែប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ប្រាប់ថា ក្រោយ៦០ថ្ងៃនៃ MoU នេះ ច្រក Hormuz នឹងមិនត្រឡប់ ទៅរកស្ថានភាពដូច មុនពេលមានសង្រ្គាមវិញ បានឡើយ។ ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក Ghalibaf ថ្លែងថា វាមិនអាចដូចដើមវិញបាននោះទេ។ អ៊ីរ៉ង់មានសិទ្ធិអធិបតេយ្យភាព លើច្រក Hormuz…
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក ក្រោម ៨០ ដុល្លារ/បារ៉ែល ជុំវិញកិច្ចព្រមព្រៀងសន្ដិភាពអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះគំហុកដល់ក្រោម ៨០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃអង្គារ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ខែ ជុំវិញកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនឹងឈានទៅដល់ការបើកច្រកហ័រមូហ្សឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេង ម៉ាក Brent បានធ្លាក់ចុះ ៤,២១ ដុល្លារ ឬ ៥,១%…
អាមេរិក នឹងបញ្ចេញលុយបង្កកជិត ២៤ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ ក្រោមលក្ខខណ្ឌចរចាសន្តិភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បានចេញផ្សាយថា នៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំណុចមួយ ដែលចែងយ៉ាងច្បាស់លាស់អំពីការបញ្ចេញទ្រព្យសម្បត្តិ និងសាច់ប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុកកន្លងមក។ យោងតាមរបាយការណ៍ដដែល ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកសារនៃកិច្ចព្រមព្រៀងនោះ តម្រូវឱ្យមានការបញ្ចេញប្រាក់ដែលត្រូវបានបង្កកទុករបស់អ៊ីរ៉ង់ចំនួន…
តម្លៃប្រេងអន្តរជាតិដាំក្បាលចុះ ខណៈអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្ដិភាពបឋម
តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីខែមីនា សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាម និងបើកនាវាចរណ៍ច្រកសមុទ្រហ័រមូហ្សឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅ ម៉ាក Brent បានធ្លាក់ចុះ ៣,៥៨ ដុល្លារ ឬ ៤,១០% មកនៅត្រឹម…
រញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ធ្វើឲ្យរង្គើដល់ទឹកដី ថៃ
នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យរង្គើដល់ទឹកដីថៃ ឯណោះ។ តាមការផ្សាយរបស់ Amarin, រញ្ជួយដីនេះ កើតឡើងនៅម៉ោង ៣:០៧ នាទី ទៀបភ្លឺ មានជម្រៅ ៥គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល មានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ពីខេត្ត Mae Hong Son។ ផ្នែកត្រួតពិនិត្យការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ ធ្វើឲ្យរង្គើដល់ស្រុក Pai និង Pang Mapha នៃខេត្ត Mae Hong Son និងស្រុក Kalayaniwattana, Mae Rim និងស្រុក Mueang នៃខេត្ត Chiang Mai។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាត ឬមនុស្សរងគ្រោះនោះទេ។ សូមជម្រាបថា ការរញ្ជួយដីនៅមីយ៉ាន់ម៉ា តែងតែធ្វើឲ្យរង្គើដល់ប្រទេសថៃ…
សហរដ្ឋអាមេរិក វាយប្រហារជាថ្មីលើអ៉ីរ៉ង់ អ៉ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពនៅកូវ៉ែត និងបារ៉ែន
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៣ខែ មកនេះកំពុងជាប់គាំង រីឯតេហេរ៉ង់បើកការវាយប្រហារសងសឹកវិញលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ជាមួយការគំរាមកំណត់គោលដៅលើកប៉ាល់ទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារស្វ័យការពារខ្លួនបន្ថែមទៀត នៅម៉ោង ៥៖១៥នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះនៅអ៉ីរ៉ង់…
អ៉ីរ៉ង់ ទាត់ចោលគំនិតប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន ទៅទូទាត់ការខូចខាតឱ្យរដ្ឋឈូងសមុទ្រ
(តេហេរ៉ង់)៖ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi និយាយថា បណ្តារដ្ឋាភិបាលក្នុងតំបន់ គ្មានអ្វីត្រូវទាមទារឱ្យសងការខូចខាតទេ ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថាសហរដ្ឋអាមេរិក ចង់ប្រើប្រាស់ទ្រព្យសម្បត្តិអ៉ីរ៉ង់ទៅផ្តល់សំណងដល់សម្ព័ន្ធមិត្ត សម្រាប់ការខូចខាតពាក់ព័ន្ធនិងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។ តាមប្រភពដែល Reuters ទទួលបាន សហរដ្ឋអាមេរិកកំពុងពិចារណាយកទ្រព្យសម្បត្តិអ៉ីរ៉ង់…
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក គួរអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអាស៊ីផលិតអាវុធនុយក្លេអ៊ែរ ឬ?
(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិកគួរជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែរឬទេ? នេះជាសំណួរមួយត្រូវបានចោទសួរយ៉ាងផុលផុសក្នុងបរិបទដែលការជឿទុកចិត្តលើ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ អស់ពេលរាប់ទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានព្យាយាមទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ ដើម្បីអាចធ្វើដូច្នេះបាន ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ការធានាសន្តិសុខទៅឱ្យសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូរបស់ខ្លួន ខណៈប្រើប្រាស់វិធីទាំងផ្អែម និងទាំងក្ដៅដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត តួយ៉ាងដូចជាជប៉ុន និងកូរ៉េខាងត្បូង កុំឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ កិច្ចប្រឹងប្រែងនេះបានទទួលជោគជ័យមួយផ្នែកធំ។ បន្ទាប់ពីចិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ១៩៦៤ មានការរំពឹងថាបណ្ដាប្រទេសជាច្រើនផ្សេងទៀតប្រហែលជាអាចនាំគ្នាអភិវឌ្ឍ អាវុធនុយក្លេអ៊ែរតាមដែរ។ ប៉ុន្តែជាង៦ទសវត្សរ៍មកនេះ មានតែឥណ្ឌា…