(ឌូបៃ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ បានគំរាមថានឹងវាយប្រហារបន្ថែមទៀតលើអ៉ីរ៉ង់ បន្ទាប់ពីផ្ទុះការវាយប្រហារសងសឹកដាក់គ្នាសាជាថ្មីជាលើកដំបូង ក្នុងរយៈពេលមួយខែមកនេះដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះមួយដែលកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៉ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទម្សិលមិញ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក លើកោះ Larak…
Category: ព័ត៌មានអន្តរជាតិ
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ក្បាលម៉ាស៊ីនទីក្រុងបាងកក ជាជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស វ.ទី២១
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងតំបន់អាស៊ានយើងនេះ បើយើងនិយាយអំពីទង្វើនិងអាកប្បកិរិយារបស់ក្បាលម៉ាស៊ីនដឹកនាំទីក្រុងបាងកក លោក អានុទីន ឆានវីរៈគុល Anutin Charnvirakul ដែលបានចូលលុកលុយជាមួយនិងកងទ័ពឈ្លានពានរបស់ខ្លួន ដោយខុសច្បាប់យ៉ាងគឃ្លើននៅលើទឹកដីកម្ពុជាក្នុងតំបន់អានសេះ កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២៦ ថ្មីៗនេះ បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំមួយនេះ បានបញ្ជាឲ្យកងទ័ពខ្លួនចូលលុកលុយទឹកដីកម្ពុជាទាំងកំរោលយ៉ាងសាហាវព្រៃផ្សៃ…
លោក ត្រាំ អះអាងថាសហរដ្ឋអាមេរិកនឹងបំពេញស្ដុកប្រេងឥន្ធនៈយុទ្ធសាស្ត្រឡើងវិញ ដោយប្រើប្រេងវ៉េណេស៊ុយអេឡា
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ថាប្រេងបានមកពីការចុះកិច្ចព្រមព្រៀងជាមួយវ៉េណេស៊ុយអេឡាត្រូវបានប្រើប្រាស់ ដើម្បីបំពេញឡើងវិញនូវស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញយកមកប្រើក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ និងការឡើងថ្លៃប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានបញ្ជាក់ដែរថានីតិវិធីបូមប្រេងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដោយចាត់ទុកថាប្រេងវ៉េណេស៊ុយអេឡាគឺជាអំណោយរបស់ប្រជាជនវ៉េណេស៊ុយអេឡាសម្រាប់ប្រជាជនអាមេរិក។ ប៉ុន្តែភ្លាមៗ…
«ថៃត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុនចោទកម្ពុជា»
បើអានតែសាររបស់ប្រធានមជ្ឈមណ្ឌលព័ត៌មានរួម(JIC) ថៃ-កម្ពុជា ដែលជំរុញឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែង និងត្រឡប់មកតុចរចា វាអាចបង្កើតការយល់ឃើញដោយច្រឡំថា ថៃ គឺជាភាគីដែលកំពុងអំពាវនាវរកសន្តិភាព ខណៈកម្ពុជា គឺជាភាគីដែលកំពុងគំរាមប្រើកម្លាំងដាក់ថៃ។ តើអាចទៅរួចដែរទេថាកម្ពុជាដែលជាភាគីចង់បានសន្តិភាព ទៅគំរាមកំហែង ថៃដែលជាភាគីចង់តែសង្រ្គាមនោះ? ឥឡូវ ដើម្បីឱ្យយល់ពីបញ្ហានេះកាន់តែច្បាស់ យើងត្រឡប់ទៅមើលសារជាសាធារណៈជាបន្តបន្ទាប់របស់មន្រ្តីយោធាថៃដែលចុះផ្សាយដោយសារព័ត៌មានថៃខ្លួនឯង។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មានថៃ The…
ថៃ ព្រមានឲ្យ ២៧ខេត្ត ត្រៀមខ្លួនទទួលព្យុះភ្លៀងដ៏ខ្លាំង អាចបង្កជំនន់រហ័ស និងបាក់ដីធ្ងន់ធ្ងរ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមាន ឲ្យខេត្តចំនួន២៧ ត្រូវត្រៀមខ្លួន ទទួលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងវាយប្រហារ នៅចុងសប្តាហ៍នេះ អាចបង្កជាជំនន់រហ័ស និងគ្រោះបំណាក់ដី។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងបោកបក់ដល់ថ្ងៃអាទិត្យ ដែលប៉ះចំធ្ងន់ធ្ងរលើតំបន់ភាគខាងកើត ខាងជើង និងកណ្តាល។ ក្នុងចំណោមខេត្តទាំង២៧ ខេត្តភាគខាងជើង គឺជាកន្លែងដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ជាពិសេសខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Tak, Phitsanulok និង Phetchabunដែលនៅទីនោះ ក៏នឹងមានបាតុភូតខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គររន្ទះ ផងដែរ។ ដូច្នេះហើយ នាយកដ្ឋានខាងលើ បានព្រមានដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគ្រោះបំណាក់ដី និងជំនន់រហ័ស ដែលអាចវាយប្រហារគ្រប់ពេល។ ការព្រមាននេះកើតឡើង ស្របពេលពិភពលោក កំពុងស្លុតចិត្តនឹងមហាវិនាសកម្ម គ្រោះបំណាក់ដីភក់ នៅព្រំដែន ចិន-នេប៉ាល់ ដែលសម្លាប់មនុស្សជិត ៤០០នាក់ ខណៈ ៩១០នាក់ទៀតកំពុងបាត់ខ្លួន។ ជំនន់ល្បាប់ភក់ដ៏ខ្លាំងក្លា បានហូរបុកយ៉ាងសាហាវ កម្ទេចច្រកព្រំដែន Gyirong Port ដែលជាច្រកពាណិជ្ជកម្ម…
តំណាងរាស្រ្តភាគខាងត្បូង ឲ្យអនុទីន ក្លាហាន កុំគេចវេះ ករណីកងទ័ពថៃ បើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិល
កំពុងតែចលាចលដោយសារក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបណ្តាក់គ្នាផ្ទួនៗ រួចស្រាប់ទៅហើយនោះ កងកម្លាំងថៃ បែរជាបញ្ឆេះកម្តៅ ដោយបើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិលទៀត រុញសភាពការណ៍ភាគខាងត្បូង ឲ្យកាន់តែវឹកវរ ហើយឥឡូវ តំណាងរាស្រ្តនៅភាគខាងត្បូង ទាមទារឲ្យ អនុទីន មានទំនួលខុសត្រូវ កុំគេចវេះឲ្យសោះ។ បុរសមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូ ៣គ្រឿង ត្រូវបានឧទ្ធម្ភាគចក្រមួយគ្រឿង ដេញតាមបាញ់ បណ្តាលឲ្យមនុស្សម្នាក់ ត្រូវរបួសធ្ងន់ ក្នុងឃុំ Chang Phueak នៃស្រុក Chan Nae ខេត្ត Narathiwat។ ករណីនេះ បានបង្កើតឲ្យមានការជជែកវែកញែកគ្នាយ៉ាងក្តៅគគុក ហើយផ្ទុះការទាមទារឲ្យរដ្ឋាភិបាលទីក្រុងបាងកក បង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកការពិតឲ្យឃើញ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់អនុទីន មិនទទួលស្គាល់ឡើយ ដោយចេញមុខបដិសេធថា គ្មានរឿងបែបនោះកើតឡើងទេ ហើយទាត់ចោលការចោទប្រកាន់ទាំងនេះ ថាជាការប្រតិដ្ឋ។ អានុទីន មិនព្រមបង្កើនគណៈកម្មាធិការឡើយ ដោយថា ខ្លួនគ្មានអំណាច ព្រោះតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចសម្រេចចុងក្រោយ គឺស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ ៤។ ឥឡូវ តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ តំណាងរាស្រ្តប្រចាំខេត្តភាគខាងត្បូង និងជាសកម្មជនសិទ្ធមនុស្ស លោក Romadon Panjor បានបោះសម្តីទៅ អនុទីន ឲ្យនាយករដ្ឋមន្ត្រីរូបនេះ មានភាពក្លាហាន កុំគេចវេះពីការទទួលខុសត្រូវ ហើយត្រូវបង្កើនគណៈកម្មាធិការស្វែងរកការពិតមួយ ចូលទៅក្នុងករណីនេះ។ លោកនិយាយថា អនុទីន មិនត្រូវបដិសេធ ឬគេចវេះពីការទទួលខុសត្រូវឡើយ! ខ្លួនជានាយករដ្ឋមន្ត្រី ដែលមានអំណាចពេញដៃ ដូច្នេះគួរតែប្រញាប់ បង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតការពិត។…
ប្រេងឆៅធ្លាក់ថ្លៃប្រហែល ២ភាគរយ ជុំវិញការពិភាក្សាបើកច្រកសមុទ្រ Hormuz រវាងអ៉ីរ៉ង់ និងអូម៉ង់
(Reuters)៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២ភាគរយនៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដែលជាការបន្តធ្លាក់ចុះពីវគ្គជួញដូរមុន បន្ទាប់ពីមានក្តីសង្ឃឹមថ្មីថា ច្រកសមុទ្រ Hormuz អាចនឹងបើកដំណើរការ ក្រោយអ៉ីរ៉ង់ប្រកាសចាប់ផ្តើមការចរចាឡើងវិញ ជាមួយប្រទេសជិតខាងគឺអូម៉ង់ ពាក់ព័ន្ធការគ្រប់គ្រងផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ១,៧៨ដុល្លារ ឬ…
កូរ៉េខាងត្បូង អះអាងថាយន្ដហោះយោធារុស្ស៉ី ហោះចូលក្នុងតំបន់ការពារដែនអាកាស
(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានចល័តយន្ដហោះចម្បាំងជាការឆ្លើយតបទៅនឹងយន្ដហោះយោធារុស្ស៉ីដែលបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហើយវាជាលើកទី២ដែលរឿងបែបនេះបានកើតឡើងក្នុងពេលប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចូលក្នុងភាពតានតឹង ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមជាមួយលោកខាងលិចដើម្បីដាក់ទណ្ឌកម្ម លើរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន និងចាប់តាំងពីទីក្រុងមូស្គូពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយកូរ៉េខាងជើង។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿងបានហោះចូល និងក្រោយមកបានហោះចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូងនៅពីលើសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យោធាកូរ៉េខាងត្បូងបានប្រទះឃើញយន្ដហោះយោធារុស្ស៉ី…
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃ នៅសប្តាហ៍ក្រោយ
(បាងកក)៖ មន្ត្រីថៃម្នាក់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបំពេញបេសកកម្មយ៉ាងយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានសេចក្តីរាយការណ៍ពីក្តីបារម្ភលើបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពកាន់តែដុនដាបរបស់កងទ័ពនៅលើនាវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក…
កងអង្គរក្សប្រធានាធិបតីអាមេរិក កំពុងស៊ើបអង្កេតលើវីដេអូអ៉ីរ៉ង់ដែលគំរាមសម្លាប់កូនប្រុសរបស់លោក ត្រាំ
(វ៉ាស៊ីនតោន)៖ កងអង្គរក្សប្រធានាធិបតីអាមេរិក ឬ U.S. Secret Service បានទទួលដំណឹងអំពីវីដេអូផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ជុំវិញការគំរាមតាមសម្លាប់កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ Secret Service ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Nate Herring អ្នកនាំពាក្យ Secret…