(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។…
Category: ព័ត៌មានសង្គម
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។…
រដូវកាល World Cup, សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្ន បើងងុយកុំបើកបរនាំគ្រោះថ្នាក់ !
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហោះសារអំពាវនាវដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ប្រុងប្រយ័ត្នពេលបើកបរ ហើយបើងងុយកុំបើកបរនាំគ្រោះថ្នាក់។ ការអំពាវនាវនេះ ដោយសារពេលវេលានេះ ជារដូវកាលបាល់ទាត់ពិភពលោក (World Cup) ដែលធ្វើនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៉ិក ដែលទាត់ក្រោមម៉ោង១២យប់ រហូតម៉ោង១០ព្រឹក…
វៀតណាមគាំទ្រគំនិតរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំង Online Scam
គំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបាន ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម…
ព្រះរាជសុខភាពព្រះមហាក្សត្រ មានភាពប្រសើរឡើងវិញជាបណ្តើរៗ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ម៉ត់ចត់…
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូន លោកប្រធានាធិបតីចិន ស៊ី ជិនពីង អបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូន លោកប្រធានាធិបតី ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដោយសម្តែងនូវការអបអរសាទរចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន។ សម្តេចសូមកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីនៃទំនាក់ទំនងរវាងគណបក្សនិងគណបក្សរបស់ CPC តាមរយៈការ បង្កើនការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោម ប្រទេស គណបក្សនយោបាយ…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
តម្លៃប្រេងឥន្ធនៈបន្តធ្លាក់ចុះ, ប្រេងសាំងធម្មតា ៤ ០៥០រៀល និងប្រេងម៉ាស៊ូត ៤ ០០០រៀលក្នុង១លីត្រ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹង អំពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ * ប្រេងសាំងធម្មតា ៤ ០៥០រៀល/លីត្រ* ប្រេងម៉ាស៊ូត ៤ ០០០រៀល/លីត្រ
អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ចាត់ទុកកម្មវិធីរៃអង្គាសថវិកាជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា បង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់សង្គម
(ភ្នំពេញ)៖ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងថា ថវិកាដែលទទួលបានពីពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកា ជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា នឹងត្រូវយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់ការហ្វឹកហាត់ ការចូលរួមប្រកួត ការថែទាំសម្ភារៈកីឡា និងការអភិវឌ្ឍសមត្ថភាពរបស់កីឡាករបាល់បោះរទេះជនពិការកម្ពុជា ដើម្បីឲ្យពួកគាត់អាចបន្តសម្រេចក្តីស្រមៃ និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ថ្លែងយ៉ាងដូច្នេះ…
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជា ប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នឹងអញ្ជើញធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំវិសាមញ្ញនេះគឺជាជំហានដ៏សំខាន់នៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មី នៃអង្គការ ហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០។ តំណាងសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)…