ចប់ការប្រកួត៖ កូរ៉េខាងត្បូង វាយបកឈ្នះសាធារណរដ្ឋឆេក ២-១ នៅ World Cup 2026 (មិចស៊ិកូ)៖ ក្រុមខ្លាកំណាចប្រចាំអាស៊ី កូរ៉េខាងត្បូងបានវាយបកឈ្នះក្រុមខ្លាំងនៅអឹរ៉ុប សាធារណរដ្ឋឆេក ដោយលទ្ធផល ២-១ នៃការប្រកួតសន្សំពិន្ទុប្រចាំពូល A ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែមិថុនា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី…
សហរដ្ឋអាមេរិក វាយប្រហារជាថ្មីលើអ៉ីរ៉ង់ អ៉ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពនៅកូវ៉ែត និងបារ៉ែន
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៣ខែ មកនេះកំពុងជាប់គាំង រីឯតេហេរ៉ង់បើកការវាយប្រហារសងសឹកវិញលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ជាមួយការគំរាមកំណត់គោលដៅលើកប៉ាល់ទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារស្វ័យការពារខ្លួនបន្ថែមទៀត នៅម៉ោង ៥៖១៥នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះនៅអ៉ីរ៉ង់…
World Cup 2026៖ ម្ចាស់ផ្ទះមិចស៊ិក ប៉ះអាហ្រ្វិកខាងត្បូង ម៉ោង ២យប់នេះ មុនពេលកូរ៉េខាងត្បូង ជួបឆេក ម៉ោង ៩ព្រឹក
(មិចស៊ិកូ)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 លើកទី២៣ នឹងចាប់ផ្តើមបើកសម្ពោធចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនានេះតទៅហើយ ដោយមានមិចស៊ិក សហរដ្ឋអាមេរិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។ ពិធិបើកសម្ពោធផ្លូវការនឹងចាប់ផ្តើមពីម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានស្ថិតក្នុងទីក្រុង…
ក្រសួងការបរទេស បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ៕…
ជំនួបសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋវៀតណាម, កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
(ហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម…
សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ
(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ បានផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃ ក៏ដូចជាបញ្ជាក់ឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្តេចតេជោ បានថ្លែងថា ប្រសាសន៍របស់សម្តេចនៅភូមិរង់ចាំ (មជ្ឈមណ្ឌលជនភៀសសឹក) គឺបានបញ្ជាក់ច្បាស់ណាស់ពីជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន គឺជម្រើសសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែន មិនមែនប្រើកម្លាំងយោធានោះទេ។ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តសៀមរាប និងឧត្តរមានជ័យ…
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកនៅមជ្ឈមណ្ឌលជនភៀសសឹកបណ្តោះអាសន្ននៅភូមិស្លក្រាម
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើសរើសរៀបចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់យកដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ…
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ៥! រថយន្តសាំយ៉ុងរអិលចង្កូតបុកទាំងកម្រោល បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ៧នាក់ នៅស្រុកក្រគរ
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៩ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយការបើកបរក្នុងល្បឿនលឿន អំឡុងពេលមេឃកំពុងភ្លៀង។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកក្រគរ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង…