អ៉ីរ៉ង់ ទាត់ចោលគំនិតប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន ទៅទូទាត់ការខូចខាតឱ្យរដ្ឋឈូងសមុទ្រ

(តេហេរ៉ង់)៖ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi និយាយថា បណ្តារដ្ឋាភិបាលក្នុងតំបន់ គ្មានអ្វីត្រូវទាមទារឱ្យសងការខូចខាតទេ ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថាសហរដ្ឋអាមេរិក ចង់ប្រើប្រាស់ទ្រព្យសម្បត្តិអ៉ីរ៉ង់ទៅផ្តល់សំណងដល់សម្ព័ន្ធមិត្ត សម្រាប់ការខូចខាតពាក់ព័ន្ធនិងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។ តាមប្រភពដែល Reuters ទទួលបាន សហរដ្ឋអាមេរិកកំពុងពិចារណាយកទ្រព្យសម្បត្តិអ៉ីរ៉ង់…

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់ លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែក​រំលែក​អត្ថបទវិភាគថ្មីមួយទៀតរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូន លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដើម្បីអបអរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី។ តាមរយៈសារសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃទិវាបុណ្យជាតិរុស្ស៉ី…

ក្រសួងវប្បធម៌ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះកងកម្លាំងយោធាថៃ ដែលដុតបំផ្លាញជណ្តើរឈើឡើងប្រាសាទខ្នារ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស…

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តចែក​រំលែក​អត្ថបទវិភាគថ្មីមួយទៀតរបស់លោក Surachart Bamungsuk ជាជំនាញ​ផ្នែកសន្តិសុខ និង​ភូមិ​សាស្ត្រនយោបាយរបស់ថៃ។ អត្ថបទនោះ មានចំណងជើងថា «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។ សម្តេចតេជោ ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះឡើយ ដោយគ្រាន់តែចែក​រំលែក​នូវអត្ថបទបកប្រែក្រៅផ្លូវការ…

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក គួរអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអាស៊ីផលិតអាវុធនុយក្លេអ៊ែរ ឬ?

(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិកគួរជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែរឬទេ? នេះជាសំណួរមួយត្រូវបានចោទសួរយ៉ាងផុលផុសក្នុងបរិបទដែលការជឿទុកចិត្តលើ សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ អស់ពេលរាប់ទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកបានព្យាយាមទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ ដើម្បីអាចធ្វើដូច្នេះបាន ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ការធានាសន្តិសុខទៅឱ្យសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូរបស់ខ្លួន ខណៈប្រើប្រាស់វិធីទាំងផ្អែម និងទាំងក្ដៅដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត តួយ៉ាងដូចជាជប៉ុន និងកូរ៉េខាងត្បូង កុំឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ កិច្ចប្រឹងប្រែងនេះបានទទួលជោគជ័យមួយផ្នែកធំ។ បន្ទាប់ពីចិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ១៩៦៤ មានការរំពឹងថាបណ្ដាប្រទេសជាច្រើនផ្សេងទៀតប្រហែលជាអាចនាំគ្នាអភិវឌ្ឍ អាវុធនុយក្លេអ៊ែរតាមដែរ។ ប៉ុន្តែជាង៦ទសវត្សរ៍មកនេះ មានតែឥណ្ឌា…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ឯកឧត្ដម ឃួង ស្រេង ផ្ញើសារជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសខួបចម្រើនជន្មាយុ

(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាទិវាដ៏មហាមង្គលសួស្ដី នាឱកាសខួបចម្រើនជន្មាយុរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្ដម ឃួង ស្រេង អភិបាល…

ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធ Online Scams អំពាវនាវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធី ដើម្បីយករថយន្ដមកប្រើប្រាស់វិញ

(ភ្នំពេញ)៖ ម្ចាស់រថយន្ដជួលឲ្យជនជាតិចិន ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams កាលពីពេលកន្លងទៅ បានបន្ដអំពាវនាវយ៉ាងទទូចដល់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 2767/18-05-2026 ដែលមានលោក ទុង រតនា ជាព្រះរាជអាជ្ញារ​ង ជួយពន្លឿននីតិវិធី ដើម្បីយកថយន្ដរបស់ខ្លួន មកប្រើប្រាស់វិញ ព្រោះជួលនោះមិនជាប់ពាក់ព័ន្ធជាមួយបទល្មើសឡើយ ហើយក៏មានកិច្ចសន្យាត្រឹមត្រូវផងដែរ។ លោក ទួច…