ភ្លើងឆេះព្រៃ ផ្ដាច់យកជីវិតមនុស្ស ១២នាក់ នៅភាគខាងត្បូងអេស្ប៉ាញ

(Reuters)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ថាមនុស្ស ១២នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងទីក្រុង Almeria ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈក្រុមពន្លត់អគ្គិភ័យ១៥០នាក់កំពុងតស៊ូប្រយុទ្ធពន្លត់អណ្ដាតភ្លើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអេស្ប៉ាញបានចាត់ទុកថាភ្លើងឆេះព្រៃនេះមានវិសាលភាពបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កជាសោកនាដកម្មមួយមិនធ្លាប់មានពីមុនមក ស្របពេលតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងរលកកម្ដៅ។ លោក Juanma…

ឥណ្ឌា និងអូស្រ្តាលី សម្រេចបានកិច្ចព្រមព្រៀងនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម

(Melbourne)៖ អូស្ត្រាលី និងឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមរបស់អូស្ត្រាលីទៅកាន់ឥណ្ឌា សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ខណៈយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យថាមពលកកើតឡើងវិញ រ៉ែសំខាន់ៗ និងអ៉ីដ្រូសែនបៃតង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។ «កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនការរួមចំណែកនៃសមត្ថភាពថាមពលមិនមែនឥន្ធនៈហ្វូស៉ីល ហើយផ្តល់ទីផ្សារបន្ថែមសម្រាប់វិស័យធនធានរបស់អូស្ត្រាលី»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Anthony…

លោក គីម ជុងអ៊ុន៖ សន្តិសុខ និងសន្តិភាពពិតរបស់កូរ៉េខាងជើង ពឹងផ្អែកតែមួយគត់លើសមត្ថភាពយោធាដ៏ខ្លាំងក្លា

(សេអ៊ូល)៖ កូរ៉េខាងជើងបានសម្រេចចិត្តហើយលើវិធានការ ដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនទាំងខាងបរិមាណ និងគុណភាព ខណៈមេដឹកនាំលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបន្តធ្វើទំនើបកម្មយោធា ដែលជាមធ្យោបាយមួយតែមួយគត់ដើម្បីការពារសន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងជើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាវិធានការ និងការកត់សម្គាល់របស់លោក…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៍មានអាមេរិក Bloomberg ដែលមានអ្នកទស្សនាជាង៤០០លាននាក់ទូទាំងពិភពលោក ដើម្បីលើកមុខមាត់កម្ពុជា

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយសារព័ត៌មានអាមេរិក Bloomberg ដើម្បីលើកមុខមាត់កម្ពុជាយើងនៅលើពិភពលោក ហើយលោកផ្ទាល់ក៏នឹងផ្តល់កិច្ចសម្ភាសពិសេសដូចគ្នាដែរ ដើម្បីពន្យល់ទាក់ទិននឹងច្បាប់វិនិយោគនៅកម្ពុជា ជាមួយនឹងការផ្សាយផ្ទាល់ (LIVE) ចេញពីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា « នៅថ្ងៃទី២៤ ខែកក្កដា នេះ Bloomberg (សារព័ត៍មានអាមេរិក Bloomberg ) ដែលមានអ្នកមើលជាង ៤៣០លាននាក់ នៅក្នុងប្រទេស ១០០ប្រទេស Bloomberg នឹងមករៀបចំការផ្សព្វផ្សាយបន្តផ្ទាល់ ចេញពីរាជធានីភ្នំពេញ ចេញពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDD ចំនួន ៣ម៉ោង ៣០នាទី នៅថ្ងៃទី២៤, យកកន្លែង CDC ជាកន្លែងផ្សាយរបស់ Bloomberg ទៅមនុស្សជាង ៤០០លាននាក់ទូទាំងពិភពលោក ដើម្បីជួយកែមុខមាត់ប្រទេសជាតិយើង»។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានសម្រេចឯកភាពសម្ភាសន៍ នៅថ្ងៃទី២៣ ខែកក្កដា ហើយលោកឧបនាយករដ្ឋមន្រ្តីផ្ទាល់ និងរដ្ឋមន្ត្រីផ្សេងទៀត…

អភិបាលខេត្តកំពត ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ នៅភូមិស្រែកាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដែលមានក្បាលដីសរុបចំនួន ១,២២៧ក្បាលដី ស្មើនឹង ៥៤០គ្រួសារ។…

បន្ថែមពីការប្តេជ្ញាចិត្ត! លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បញ្ចេញឯកសារមួយចំនួន បង្ហាញពីកំណែទម្រង់ថ្មីលើបរិបថការងារ ស្នើសុំសេវាសាធារណៈវិស័យដីធ្លី ខណៈរយៈពេលបង់ពន្ធប្រថាប់ត្រា ត្រូវបានបន្ថយមកត្រឹមពី ១-៤ ថ្ងៃធ្វើការ

(ភ្នំពេញ)៖ បន្ទាប់ទទួលបាននូវការសាទរយ៉ាងខ្លាំង តាមរយៈការប្តេជ្ញាចិត្តធ្វើឱ្យបាន លើការលុបបំបាត់អំពើពុករលួយ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងនីតិវិធីជាធរមាននោះ នៅពេលនេះលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានចេញមកបង្ហាញឯកសារមួយចំនួន ដើម្បីបញ្ជាក់បន្ថែមអំពីការធ្វើកំណែទម្រង់ថ្មីលើបរិបថការងារស្នើសុំសេវាសាធារណៈវិស័យដីធ្លី និងការកាត់បន្ថយរយៈពេលបង់ពន្ធប្រថាប់ត្រាផងដែរ។ ឯកសារចំនួនពីរដែលលោក សារិន វណ្ណា បង្ហាញចេញ រួមមាន លិខិតរបស់ឧបនាយករដ្ឋមន្ត្រី…

ក្រៅពីទូកុងតឺន័រ និងបន្លាលួស យោធាថៃ បានបាចដែកគោល បាចម្សៅ និងបាញ់ផ្សែងនៅតំបន់ថ្មដា បង្កការព្រួយបារម្ភដល់ពលរដ្ឋ

(ពោធិ៍សាត់)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សកម្មភាពរបស់យោធាថៃ នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ព្រំដែន។ បើតាមលោកស្រី យុង រ៉េម ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសង្គមថនមី ឃុំថ្មដា ស្រុកវាលវែង ជាទីដែលយោធាថៃ បានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅលើទឹកដីកម្ពុជា ដោយខុសច្បាប់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា…

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១២ ខែកក្កដា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី…

ប្រសិនបើ​នាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ?

(ស្ទឹងត្រែង)៖ ពីលើទឹកដីខេត្តស្ទឹងត្រែងភាគឦសានប្រទេសកម្ពុជានាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិ​កម្ពុជា​រយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បាន​ចោទសំណួរថា ប្រសិនបើ​នាយករដ្ឋ​មន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ? កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេល​ប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចា​គ្នា​ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។…

ប្រសិនបើ​នាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ?

(ស្ទឹងត្រែង)៖ ពីលើទឹកដីខេត្តស្ទឹងត្រែងភាគឦសានប្រទេសកម្ពុជានាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិ​កម្ពុជា​រយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បាន​ចោទសំណួរថា ប្រសិនបើ​នាយករដ្ឋ​មន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ? កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេល​ប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចា​គ្នា​ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។…