(ស្ទឹងត្រែង)៖ ពីលើទឹកដីខេត្តស្ទឹងត្រែងភាគឦសានប្រទេសកម្ពុជានាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិកម្ពុជារយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បានចោទសំណួរថា ប្រសិនបើនាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាចបញ្ចប់បានទេ? កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេលប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចាគ្នាដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។…
សហរដ្ឋអាមេរិក បន្តវាយអ៉ីរ៉ង់ អ៉ីរ៉ង់បន្តវាយកូវ៉ែត និងបារ៉ែន
(អង់ការ៉ា)៖ យោធាអាមេរិក នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារថ្មីមួយទៀតលើអ៉ីរ៉ង់ ក្នុងគោលបំណងបើកចំហច្រកសមុទ្រ Hormuz តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺបានឈានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការវាយប្រហារជុំចុងក្រោយបំផុតនេះដែលសហរដ្ឋអាមេរិកអះអាងថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានបង្កស្នូរផ្ទុះក្នុងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង និងធ្វើឱ្យតំបន់ជាច្រើនដាច់ចរន្តអគ្គិសនី។…
ក្រោមការអំពាវនាវរបស់សម្តេចតេជោ, អ្នកឧកញ៉ា ម៉ម វណ្ឌី និងអ្នកឧកញ៉ា អ៉ឹង លីហេង ផ្តល់ផ្ទះ៩៤ខ្នង ជូនអតីតយុទ្ធជន
(ស្ទឹងត្រែង)៖ អ្នកឧកញ៉ា ម៉ម វណ្ឌី និងអ្នកឧកញ៉ា អ៉ឹង លីហេង ដែលជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ផ្ទះចំនួន៩៤ខ្នង ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តស្ទឹងត្រែង។ ការឧបត្ថម្ភនេះ ធ្វើឡើងតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងដំណើរចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ…
លោក ត្រាំ បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot
(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវអាជ្ញាបណ្ណដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលនេះជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ទីក្រុងកៀវដែលព្យាយាមស្វែងរកការអនុញ្ញាតផលិតប្រព័ន្ធអាវុធការពារខ្លួនជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ…
World Cup 2026៖ អាហ្សង់ទីន វាយបកទម្លាក់អេហ្ស៊ីបដ៏អស្ចារ្យ ក្រោយក្រុមមកពីអាហ្រ្វិកនាំមុខ ២-០ នៅនាទី៦៧
(បរទេស)៖ អាហ្សង់ទីន ម្ចាស់ការពារតំណែងជើងឯកបានបន្តឆ្លងទៅវគ្គ ៨ក្រុមនៃ FIFA World Cup 2026 ជាបន្តទៀត បន្ទាប់ពីវាយបកបាន ៣គ្រាប់ត្រឹម ២៣នាទីដែលនៅសល់ ដើម្បីយកឈ្នះអេហ្ស៊ីប ៣-២ ដ៏អស្វារ្យនារាត្រីថ្ងៃអង្គារ ទី០៧ ខែកក្កដា។ អេហ្ស៊ីបមកពីតំបន់អាហ្រ្វិក ដែលមានកីឡាករស្នូល Mohamed Salah…
សហរដ្ឋអាមេរិក វាយប្រហារជាថ្មីលើអ៉ីរ៉ង់ ខណៈតេហេរ៉ង់គំរាមសងសឹកវិញ
(វ៉ាស៊ីនតោន)៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្ម៣គ្រឿងរងការវាយប្រហារក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយនេះបាន និងកំពុងបង្កការព្រួយបារម្ភលើបទឈប់បាញ់ដែលមានភាពផុយស្រួយស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាមួយការគំរាមថានឹងឱ្យអ៉ីរ៉ង់សងមកវិញនូវតម្លៃតបស្នងយ៉ាងស័ក្តិសម បើនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ស្នូរផ្ទុះជាច្រើនបានកើតឡើងនៅក្បែរតំបន់ច្រកសមុទ្រ Hormuz ក្នុងនោះរួមមានទាំងស្នូរផ្ទុះចំនួន៦លើកនៅកោះ…
និស្សិតថៃ ជាង ៤ ៥០០នាក់ ឆ្លងមេរោគព្រូនថ្លើម ព្រោះតែ «បុកល្ហុង»
និស្សិតថៃ ៤ ៥៨០នាក់ នៅសាកលវិទ្យាល័យចំនួន២ ត្រូវបានធ្វើតេស្ត រកឃើញមានឆ្លងមេរោគព្រូនថ្លើម (Liver Fluke) ដោយសារតែទទួលទាន បុកល្ហុង។ តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងចំណោមអ្នកឆ្លង មាន ៤ ២០០នាក់ នៅសាកលវិទ្យាល័យ Mahasarakham និង ៣៨០នាក់ទៀត នៅសាកលវិទ្យាល័យ Rajabhat Mahasarakham ខណៈពួកគេទាំងអស់ សុទ្ធសឹងជានិស្សិតឆ្នាំទី១។ យោងតាមក្រុមមន្ត្រី, ពងព្រូនថ្លើម ប្រហែលជាមាននៅក្នុងត្រីផ្អាប់ឆៅ ដែលគេយកទៅធ្វើគ្រឿងបុកល្ហុង ដូច្នេះអាជ្ញាធរខេត្ត Mahasarakham កំពុងចាត់វិធានការដោះស្រាយ និងធ្វើការត្រួតពិនិត្យតាមហាងលក់បុកល្ហុង ទាំងឡាយ។ ព្រូនថ្លើម គឺជាប្រភេទប៉ារ៉ាស៊ីត (ព្រូនសំប៉ែត) ដែលបំផ្លាញប្រព័ន្ធផ្លូវទឹកប្រមាត់ និងថ្លើមរបស់មនុស្ស និងសត្វ។ ការឆ្លងមេរោគនេះ កើតឡើងញឹកញាប់បំផុត តាមរយៈការបរិភោគត្រីទឹកសាប ឬរុក្ខជាតិទឹក ដែលមិនបានចម្អិនឲ្យឆ្អិនល្អ។ នៅដំណាក់កាលស្រាល អ្នកដែលឆ្លងព្រូននេះ មានអារម្មណ៍ណែនពោះ ហើមពោះ ឬចុកពោះផ្នែកខាងស្តាំ (ម្តុំថ្លើម) ប៉ុន្តែពេលដល់ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យអស់កម្លាំងខ្លាំង ស្រកទម្ងន់…
រុស្ស៊ី បញ្ជាក់ជំហរការធ្វើ សមយុទ្ធចិន-រុស្ស៊ី និងការបាញ់សាកល្បងមីស៊ីលរបស់ចិនក្នុងសមុទ្រប៉ាស៊ីហ្វិក
វិមានក្រឹមឡាំង អះអាងកាលពីថ្ងៃចន្ទថា ការសាកល្បងមីស៊ីលយុទ្ធសាស្ត្រថ្មីៗរបស់ចិន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយរុស្ស៊ី មិនមែនសំដៅលើប្រទេសណាមួយនោះទេ ដោយពណ៌នាអំពីកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថាជាកត្តាសំខាន់សម្រាប់សន្តិសុខក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសចិនមានសិទ្ធិប្រើអធិបតេយ្យភាពក្នុងការធ្វើការសាកល្បងមីស៊ីល…
ការផ្តល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់តាមដងទន្លេ ឆ្លងកាត់វាយតម្លៃពីរដំណាក់កាលធំៗ ទើបអាចដំណើរការបាន
ការផ្តល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់តាមដងទន្លេ ស្ទឹង ព្រែក ត្រូវឆ្លងកាត់ការសិក្សាវាយតម្លៃពីស្ថាប័នជំនាញ រួមទាំងការពិគ្រោះយោបល់ជាមួយអាជ្ញាធរនិងពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការបើកវេទិកាសាធារណៈដើម្បីស្វែងរកពីផលប៉ះពាល់ដល់សង្គមបរិស្ថាន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលេីការងារអាជីវកម្មរ៉ែខ្សាច់ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានពន្យល់អំពីដំណើរការនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណ សម្រាប់អាជីវកម្មបូមខ្សាច់តាមទន្លេ ស្ទឹង និងព្រែក នៅក្នុងប្រទេសកម្ពុជា។…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦)។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖