​​លោក អានុទីន​ ស្តីឲ្យ​អ្នកសែតថា «មិនបានមើលរូបថតទេឬ?»​ ពេលសួរ​អំពី «អាម៉េរិក​​ដាក់​សម្ពាធ​​ឬ​អត់?»​

​ក្រោយ​ដំណើរ​ទស្សនកិច្ច​​​​​ទើប​បញ្ចប់​​របស់​​អនុរដ្ឋមន្ត្រី​ការពាជាតិ​អាមេ៉រិក Elbridge Colby ​កាល​ពីសប្តាហ៍​មុន នាយករដ្ឋមន្ត្រី​​ថៃ លោក អានុទីន ឆានវីរៈគុល នៅ​តែ​​​រង​ការ​ចោទ​សួរ​ពី​អ្នកសារ​ព័ត៌មានថៃ​អំពី​លទ្ធភាព​​ដែលរដ្ឋាភិបាល​​ថៃ​​​ អាចទទួលសម្ពាធ​ពីសហរដ្ឋអាម៉េរិក​​​​ជុំវិញ​កិច្ចសហប្រតិបត្តិការ​​នៃ​ប្រទេសទាំងពីរ​។​ នៅ​មុន​ការ​​ធ្វើដំណើរ​ចេញ​ទៅ​​​​​ប្រទេសអូស្ត្រាលី​ និង នូវែលសេឡង់ ​លោក ​​​​អានុទីន ត្រូវ​​​បាន​អ្នកកាសែត​ថៃ​ចោទ​សួរ​ថា «ការដែល​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិអាម៉េរិកមកជួបថៃញឹកញាប់ តើមានសម្ពាធអ្វីដែរឬទេ?។ នេះ​បើ​យោង​ការ​ចេញ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ The…

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈ័ន អះអាងថា ក្រុមហ៊ុនកូរ៉េធំៗ ចាប់អារម្មណ៍មកបោះទុនវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ដឹកនាំដោយ លោក Park Joo-bong ប្រធាន ICCI…

លោក ត្រាំ អះអាងថាលោក គីម ជុងអ៊ុន ឆ្លើយតបទៅនឹងការទំនាក់ទំនងរបស់លោក

(វ៉ាស៊ីនតោន)៖ មួយថ្ងៃបន្ទាប់ពីបានបញ្ជាឱ្យសហរដ្ឋអាមេរិកកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយតបទៅនឹងការទំនាក់ទំនងពីរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់បានសាកសួរថាតើហេតុអ្វីលោក គីម…

រុស្ស៉ី កោះហៅឯកអគ្គរដ្ឋទូតជប៉ុនដើម្បីសម្ដែងការតវ៉ា ជុំវិញទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីប្រជុំកោះមានជម្លោះ

(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន បន្ទាប់ពីទីក្រុងតូក្យូថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីប្រជុំកោះ Kuril ដែលជប៉ុនហៅថាដែនដីភាគខាងជើងកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទំនាក់ទំនងរវាងរុស្ស៉ី និងជប៉ុនមានភាពតានតឹងជាយូរណាស់មកហើយជុំវិញទីប្រជុំកោះមានជម្លោះ Kuril ដែលតូក្យូទាមទារថាដែនអធិបតេយ្យរបស់ខ្លួន និងត្រូវបានដណ្ដើមគ្រប់គ្រងដោយកងទ័ពអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៤៥។ លោក…

ប្រធានាធិបតីកូរ៉េខាងត្បូង៖ សមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក មិនមានគោលដៅលើកូរ៉េខាងជើងនោះទេ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវឱ្យមានការពង្រឹងសមត្ថភាពស្វ័យការពារខ្លួនដោយឯករាជ្យដ៏ខ្លាំងក្លា ហើយនិយាយថាសមយុទ្ធការពារជនស៊ីវិលដែលធ្វើឡើងគាប់ជួននឹងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក គឺជាការការពារខ្លួនសុទ្ធសាធ និងមិនមានគោលដៅគំរាមកំហែងដល់កូរ៉េខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក Lee Jae Myung កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយការធ្វើសមយុទ្ធយោធាឱ្យបានច្រើនជាមួយកូរ៉េខាងត្បូង…

បេសកជនរបស់លោក ត្រាំ ជួបក្រុមអ្នកសម្របសម្រួល អ៉ីស្រាអែលវាយប្រហារជាថ្មីលើហ្កាហ្សា

(គែរ)៖ បេសកជនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប កាតា និងតួកគី ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញផែនការសន្តិភាពហ្កាហ្សារបស់លោក ត្រាំ ខណៈអ៉ីស្រាអែលបើកការវាយប្រហារជាថ្មីលើតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ AFP ដោយផ្អែកលើប្រភពការទូតដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាក្រុមមន្ត្រីហាម៉ាសក៏មានវត្តមានទីក្រុងគែរផងដែរ…

អាម៉េរិករំពឹងថានឹងមាននាវាចម្បាំងចូលចតនៅកម្ពុជា និងបង្កើនកិច្ចសហការយោធា ដើម្បីបង្កើនទំនុកចិត្ត លើកកម្ពស់សន្តិសុខតំបន់

សហរដ្ឋអាម៉េរិក បានដាក់ក្ដីរំពឹងថា នឹងមាននាវាចម្បាំងចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានាពេលខាងមុខ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីបង្កើនទំនុកចិត្ត និងលើកកម្ពស់សន្តិសុខក្នុងតំបន់។ ក្ដីរំពឹងថ្មីនេះ កើតមានឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្គ្រាមលោក John Noh និងជំនួយការរងរដ្ឋលេខាធិការក្រសួងសង្គ្រាមលោក Rafael Leonardo បានជួបជាមួយឧត្តមនាវីទោ ម៉ី ឌីណា ក្នុងដំណើរទស្សនកិច្ចមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រាមអាម៉េរិក មកកាន់កម្ពុជាកាលពីសប្ដាហ៍មុន។ បើតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា…

អ៉ីរ៉ង់ប្រកាសផ្ដល់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិក

(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកម្នាក់ ហើយប្រាក់រង្វាន់នេះនឹងត្រូវបន្ថែមទ្វេដង ប្រសិនបើស្ត្រីម្នាក់សម្លាប់ ឬចាប់បានទាហានអាមេរិកម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA ប្រមុខកងទ័ពអ៉ីរ៉ង់ លោក Amir…

លោក ត្រាំ បញ្ជាឱ្យកាត់បន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដោយរូបលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ និងទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅប៉ុន្មានម៉ោង មុននឹងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងផ្ដើមធ្វើឡើងនៅថ្ងៃចន្ទ ទី១៧…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖