នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៦ នេះ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ហើយនោះ។នាឱកាសនោះ លោកស្រី បាន ស្រីមុំ បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ…
អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យ លោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលបានដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃ ចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ព្រមទាំងបានដាក់ឱសានវាទ និងទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាបន្ទាន់ចំពោះរឿងនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគតាក់ទិក
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគតាក់ទិកមួយគ្រាប់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយថាការធ្វើតេស្តនេះបានបញ្ជាក់ពីភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកទេសលើផ្នែកស្នូលដ៏សំខាន់មួយនៃមីស៊ីល តែមិនបានបញ្ជាក់ថាជាអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ឬគេស្គាល់ថាសមុទ្រជប៉ុន។ នេះជាការធ្វើតេស្តបាញ់មីស៊ីលជាលើកទី៤របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលមួយខែ បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដោយកូរ៉េខាងត្បូង។ ព្រមពេលជាមួយគ្នា…
កូរ៉េខាងជើង ព្រមាន អាមេរិក កុំឱ្យលូកដៃរឿងតៃវ៉ាន់ និងប្រកាសឈរខាងរុស្ស៊ីដាច់ខាត
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា នេះថា កូរ៉េខាងជើង បានរិះគន់អាមេរិកយ៉ាងខ្លាំង ចំពោះការលក់អាវុធ និងការផ្តល់ជំនួយយោធាដល់កោះតៃវ៉ាន់ ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងតែដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។តាមរយៈអត្ថបទអត្ថាធិប្បាយមួយរបស់ KCNA ដោយស្រង់សម្តីរបស់អ្នកវិភាគកិច្ចការអន្តរជាតិកូរ៉េខាងជើង លោក Kim Myong Chol បានលើកឡើងថា នយោបាយរបស់សហរដ្ឋអាមេរិកទៅលើកោះតៃវ៉ាន់ កំពុងតែបំផ្លាញដល់សន្តិភាព…
ផ្អើលម្តងទៀតដោយស្មានថាក្រពើរួចពីថៃ ! ពលរដ្ឋចាប់បាន ត្រីប្រា១ក្បាល ទម្ងន់ជាង ១០០គីឡូក្រាម នៅប្រឡាយមួយក្នុងស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ ត្រីប្រា ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានអ្នកភូមិបឹងជម្រុក ចាប់បានក្នុងប្រឡាយមួយកន្លែង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ បើតាមមន្ត្រីជំនាញបានឱ្យដឹងថា ប្រឡាយនៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅតំបន់នេះ តែងតែបង់សំណាញ់បានត្រីធំៗ តួយ៉ាងត្រីប្រាជាដើម។ កាលពីឆ្នាំ២០២៥កន្លងទៅ ក៏មានប្រជាពលរដ្ឋបង់បានត្រីប្រាទម្ងន់ប្រហាក់ប្រហែលគ្នាចំនួន ២ក្បាលផងដែរ។ នេះសបញ្ជាក់…
ក្រសួងព័ត៌មាន និង The Better Cambodia កំណត់វិស័យមានសក្តានុពលរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និង The Better Cambodia បានកំណត់វិស័យសហប្រតិបត្តិការដែលមានសក្តានុពលចំនួន ៤ រួមមាន ការគាំទ្រសកម្មភាពរបស់ The Better Cambodia ការប្រើប្រាស់ដោយស្របច្បាប់នូវមាតិកាព័ត៌មានរបស់ស្ថាប័នសារព័ត៌មានរដ្ឋ ការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយកម្ពុជា និងសក្តានុពលរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។ ការកំណត់ទិសដៅសហប្រតិបត្តិការនេះ…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
រដ្ឋមន្ត្រីសុខាភិបាល៖ ភាពធន់នៃប្រព័ន្ធសុខាភិបាល គឺជាសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលៈទេសៈ
(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាភាពធន់នៃប្រព័ន្ធសុខាភិបាល គឺជាសមត្ថភាពនៃការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់កាលៈទេសៈ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពឬស្សីក្រោកទី១ ដែលកំពុងប្រឈមការលិចលង់ ដោយសារទឹកជំនន់ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ…
លោករដ្ឋមន្ត្រី ឈាង រ៉ា៖ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមថែរក្សាភាពរឹងមាំ និងភាពធន់ នៃប្រព័ន្ធសុខាភិបាល
(បាត់ដំបង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមថែរក្សាភាពរឹងមាំ និងភាពធន់ នៃប្រព័ន្ធសុខាភិបាលកម្ពុជា។ ការថ្លែងយ៉ាងដូច្នេះរបា់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។ ក្នុងការចុះពិនិត្យនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី…